....មិត្តមើលឃើញអ្វី ?... បទពាក្យ ៨..... ដោយ ហ៊ិម ឆាន់ ...........សូមមិត្តហ្វេសប៊ុកមើលគំនូរហ្នឹង ប្រឹងប្រែងសម្លឹងត្រង់ចំណុចបួនម្ភៃវិនាទីគ្រប់គ្រាន់តាមក្បួនហើយសូមបែរខ្លួនមើលទៅជញ្ជាំង ។រួចហើយបិទបើក បិទបើកនេត្រា ឃើញពន្លឺថ្លាមូលមួយ ស ចាំងបើអារម្មណ៍វៃភ្នែកមិនស្រវាំង ពាក្យពិតសច្ចំតើមិត្តឃើញអ្វី ? ។ អ្វីគ្រាន់តែឮកុំឆាប់ជឿពេក អ្វីឃើញនឹងភ្នែកក៏គួរគ្នេរលៃជួនជាឆាកល្ខោនបំផ្លើសបំភ្លៃ រឿងរ៉ាវលោកីយ៍ពិតពិបាកយល់ ។ជួនខាងក្រៅល្អគាប់គុណគួរគប់ តែក្នុងស្អុយឡប់បង្កប់ល្បិចកលជួនក្រៅយ៉ាកយ៉ាប់អាប់អង្គទុរពល តែក្នុងនិមលមង្គលវិសុទ្ធ ៕រូបភាពបានពី តាន់ បេងវាន់
....មិត្តមើលឃើញអ្វី ?... បទពាក្យ ៨
ReplyDelete..... ដោយ ហ៊ិម ឆាន់ ...........
សូមមិត្តហ្វេសប៊ុកមើលគំនូរហ្នឹង
ប្រឹងប្រែងសម្លឹងត្រង់ចំណុចបួន
ម្ភៃវិនាទីគ្រប់គ្រាន់តាមក្បួន
ហើយសូមបែរខ្លួនមើលទៅជញ្ជាំង ។
រួចហើយបិទបើក បិទបើកនេត្រា
ឃើញពន្លឺថ្លាមូលមួយ ស ចាំង
បើអារម្មណ៍វៃភ្នែកមិនស្រវាំង
ពាក្យពិតសច្ចំតើមិត្តឃើញអ្វី ? ។
អ្វីគ្រាន់តែឮកុំឆាប់ជឿពេក
អ្វីឃើញនឹងភ្នែកក៏គួរគ្នេរលៃ
ជួនជាឆាកល្ខោនបំផ្លើសបំភ្លៃ
រឿងរ៉ាវលោកីយ៍ពិតពិបាកយល់ ។
ជួនខាងក្រៅល្អគាប់គុណគួរគប់
តែក្នុងស្អុយឡប់បង្កប់ល្បិចកល
ជួនក្រៅយ៉ាកយ៉ាប់អាប់អង្គទុរពល
តែក្នុងនិមលមង្គលវិសុទ្ធ ៕
រូបភាពបានពី តាន់ បេងវាន់