កុំអន់ជាងសត្វ បទកាកគតិកុំអន់ជាងសត្វ ចេះប្រណិប័តន៍ ល្អជាងមនុស្សខ្លះ ភក្ដីស្មោះត្រង់ ចេះការពារម្ចាស់ គ្រាន់ជាងមនុស្សខ្លះខ្វះធម៌មេត្តា ។កុំអន់ជាងសត្វ ពេលមានវិបត្តិ ចេះយកអាសា ទោះជាសត្រូវ ខុសពូជវង្សា សត្វចេះជួយគ្នាគ្រាឆ្លងគ្រោះភ័យ ។គួររៀនពីសត្វ ទោះប្រើតែមាត់ មានជើងខ្វះដៃ ធ្វើផ្ទះនៅបាន ក្សាន្ដស្នាក់អាស្រ័យ ជ្រកភ្លៀងផុតភ័យប្រពៃហួសស្មាន ។កុំអន់ជាងសត្វ ចេះប្រុងប្រយ័ត្ន ការពារបរិស្ថាន គ្រាន់ជាងមនុស្សខ្លះខ្ជីខ្ជាបំពាន ធុងសម្រាមមានតែខ្វាក់នេត្រា ។គួររៀនពីសត្វ ឃើញតូចខ្ចាត់ព្រាត់បាត់បង់មេបា ចិញ្ចឹមបីបម ថ្នាក់ថ្នមរក្សា មេត្តាករុណាដូចកូនក្នុងផ្ទៃ ។ជាសត្វមែនពិត តែផ្ដល់គំនិត យ៉ាងល្អប្រពៃ អាចចងក្រងចារ ចំណារទ្រឹស្ដី គំរូល្អក្រៃទុកជាមេរៀន ៕ ដោយ ហ៊ិម ឆាន់
កុំអន់ជាងសត្វ
ReplyDeleteបទកាកគតិ
កុំអន់ជាងសត្វ ចេះប្រណិប័តន៍
ល្អជាងមនុស្សខ្លះ ភក្ដីស្មោះត្រង់
ចេះការពារម្ចាស់ គ្រាន់ជាងមនុស្សខ្លះ
ខ្វះធម៌មេត្តា ។
កុំអន់ជាងសត្វ ពេលមានវិបត្តិ
ចេះយកអាសា ទោះជាសត្រូវ
ខុសពូជវង្សា សត្វចេះជួយគ្នា
គ្រាឆ្លងគ្រោះភ័យ ។
គួររៀនពីសត្វ ទោះប្រើតែមាត់
មានជើងខ្វះដៃ ធ្វើផ្ទះនៅបាន
ក្សាន្ដស្នាក់អាស្រ័យ ជ្រកភ្លៀងផុតភ័យ
ប្រពៃហួសស្មាន ។
កុំអន់ជាងសត្វ ចេះប្រុងប្រយ័ត្ន
ការពារបរិស្ថាន គ្រាន់ជាងមនុស្សខ្លះ
ខ្ជីខ្ជាបំពាន ធុងសម្រាមមាន
តែខ្វាក់នេត្រា ។
គួររៀនពីសត្វ ឃើញតូចខ្ចាត់ព្រាត់
បាត់បង់មេបា ចិញ្ចឹមបីបម
ថ្នាក់ថ្នមរក្សា មេត្តាករុណា
ដូចកូនក្នុងផ្ទៃ ។
ជាសត្វមែនពិត តែផ្ដល់គំនិត
យ៉ាងល្អប្រពៃ អាចចងក្រងចារ
ចំណារទ្រឹស្ដី គំរូល្អក្រៃ
ទុកជាមេរៀន ៕
ដោយ ហ៊ិម ឆាន់