Thursday, 3 December 2015

៣២- កុំអន់ជាងសត្វ


1 comment:

  1. កុំអន់ជាងសត្វ
    បទកាកគតិ
    កុំអន់ជាងសត្វ ចេះប្រណិប័តន៍
    ល្អជាងមនុស្សខ្លះ ភក្ដីស្មោះត្រង់
    ចេះការពារម្ចាស់ គ្រាន់ជាងមនុស្សខ្លះ
    ខ្វះធម៌មេត្តា ។
    កុំអន់ជាងសត្វ ពេលមានវិបត្តិ
    ចេះយកអាសា ទោះជាសត្រូវ
    ខុសពូជវង្សា សត្វចេះជួយគ្នា
    គ្រាឆ្លងគ្រោះភ័យ ។
    គួររៀនពីសត្វ ទោះប្រើតែមាត់
    មានជើងខ្វះដៃ ធ្វើផ្ទះនៅបាន
    ក្សាន្ដស្នាក់អាស្រ័យ ជ្រកភ្លៀងផុតភ័យ
    ប្រពៃហួសស្មាន ។
    កុំអន់ជាងសត្វ ចេះប្រុងប្រយ័ត្ន
    ការពារបរិស្ថាន គ្រាន់ជាងមនុស្សខ្លះ
    ខ្ជីខ្ជាបំពាន ធុងសម្រាមមាន
    តែខ្វាក់នេត្រា ។
    គួររៀនពីសត្វ ឃើញតូចខ្ចាត់ព្រាត់
    បាត់បង់មេបា ចិញ្ចឹមបីបម
    ថ្នាក់ថ្នមរក្សា មេត្តាករុណា
    ដូចកូនក្នុងផ្ទៃ ។
    ជាសត្វមែនពិត តែផ្ដល់គំនិត
    យ៉ាងល្អប្រពៃ អាចចងក្រងចារ
    ចំណារទ្រឹស្ដី គំរូល្អក្រៃ
    ទុកជាមេរៀន ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete