Tuesday, 8 December 2015

៣១៩ - អ្នកឲ្យមានជោគ អ្នកយកមានភ័ព្វ


1 comment:

  1. អ្អកឲ្យមានជោគ អ្នកយកមានភ័ព្វ
    បទពាក្យ ៨ ធម្មតា
    ជីវិតខ្លីពេកគួរចែកគ្នារស់
    ពេលស្លាប់សូន្យសោះអស់ទ្រព្យកំដរ
    បាតដៃទទេទោះមានឬក្រ
    ច្នេះគួរធ្វើល្អសាងបុណ្យឲ្យទាន ។
    អ្នកយកអ្នកឲ្យ សោយសុខដូចគ្នា
    សោមនស្សវេទនា ធារពេញសន្ដាន
    កាយចិត្តសុក្រឹត ពិសិដ្ឋក្សេមក្សាន្ដ
    ទ្រព្យតិចតែបាន សុខសាន្ដចិត្តកាយ ។
    អ្នកឲ្យសោយសុខ ស្រណុកសាទរ
    ចំណែកអ្នកយក៍ ត្រេកអរសប្បាយ
    នេះហើយជាបុណ្យ ជាទុនទូលស្ពាយ
    ពីត្រើយខាងអាយ ទៅនាយដែលប៉ង ។
    ទេយ្យទានមិនធ្ងន់ តែបុណ្យច្រើនពិត
    បុណ្យកើតពីចិត្ត ពិសិដ្ឋកន្លង
    បុណ្យយកមុខមាត់ សម្បត្តិច្រើនដង
    តែបុណ្យនោះហោង កំពប់ជិតអស់ ។
    កុសលចេតនាជ្រះថ្លាជាបុណ្យ
    ទោះតិចទ្រព្យធនតែគុណច្រើនខ្ពស់
    មេត្តាករុណា ចិត្តថ្លាសប្បុរស
    កើតជាអាវក្រោះពាក់ដោះវដ្ដៈ ៕
    ដោយបាសក ហ៊ិម ឆាន់

    បុណ្យគឺចេតនាថ្លែថ្កាក្នុងចិត្ត ស្រណោះអាណិតដិតដោយមេត្តា
    សុឆន្ទៈល្អបង្កករុណា រុញកាយវថាឲ្យប្រព្រឹត្តល្អ ។
    បុណ្យចេញពីចិត្តសុក្រឹតឥតមោះ អាណិតស្រណោះជួយដោះធុរៈ
    កិលេសរិលស្ដើងប៉ើងជាប់ជំពាក់ អស់អញឯងអ្នកជួបមគ្គឃើញផល ។

    សាធុ ! ក្មួយស្រីហាស្ដីពីរោះ
    អញនេះនាំគ្រោះទុរយសអប្រិយ
    នាំទុក្ខនាំសោកស្មោកគ្រោកចង្រៃ
    នាំគ្រោះព្រួយភ័យដល់ជាតិសាសនា !!!
    គួរប្រឹងជំរះ លះអញពីចិត្ត
    ស្រណោះអាណិតដិតដោយមេត្តា
    សុឆន្ទៈល្អបង្កករុណា
    រុញកាយវថាឲ្យប្រព្រឹត្តល្អ ។

    ជីវិតខ្លីណាស់កុំខ្វះចិត្តធម៌
    តាំងចិត្តត្រេកអរធម៌សប្រចាំ
    ពូជបុណ្យសាបព្រោះស្ទូងបណ្ដុះដាំ
    ចៀសវាងបាបកម្មដោយក្ដីស្មោះស្មគ្រ ។
    សាងតែកម្មល្អបវរឥតមោះ
    អាណិតស្រណោះជួយដោះធុរៈ
    កិលេសរិលស្ដើងប៉ើងជាប់ជំពាក់
    អស់អញឯងអ្នកជួបមគ្គឃើញផល ។

    អាណិតស្រណោអជួយដោះព្រួយភ័យ
    កិលេសរិលស្ដើងប៉ើងចិត្តអប្រិយ

    ReplyDelete