អ្នកថា និងអ្នកធើបទពាក្យ ៧ ច្នៃ ( ទី ២ ជួន ទី ៤ និងទី ៥ )ខ្ញុំបាទរកឈ្មោះបទនេះមិនឃើញទេ សូមធម្មមិត្តជួយប្រាប់ខ្ញុំបាទផង អ្នកថា ជួនណា ចាតែថេះ(១) មិនខ្មេះ ឡោះឡេះ ចេះតែថាប៉ិនចែង សំដែង ថ្លែងវោហារ គ្រប់គ្នា យល់ការណ៍ រាដោះដៃ ។អ្នកធើ ជួនភ្លើ ជើតែថេះ(២) ចំណេះ ខ្សោយចេះ កេះបំភ្លៃ សើវ៉ើ ទង្វើ ធ្វើខុសន័យ ប្រុសស្រី យូរថ្ងៃ ម៉ៃដោះចិត្ត ។ អ្នកថា ជួនណា ហាស្រដី ប្រពៃ ទ្រឹស្ដី ន័យសុក្រឹត អ្នកធើ គួរធ្វើ លើគំនិត សុខចិត្ត ប្រព្រឹត្ត ពិតបានក្សាន្ត ។ អ្នកធើ ប្រឹងធ្វើ លើការងារ គ្រប់គ្រា សាច់ការ ប្រាកដបានញាតិមិត្ត ចូលចិត្ត ស្និទ្ធរាប់អាន សន្ដាន ព្រៀងលាន មានមិនខ្វះ។ អ្នកធើ ប្រសើរ លើអ្នកថា ? ជួនណា អ្នកថា ថ្លាត្រចះអ្នកធើ ផ្ទៀងមើល៍ ទង្វើខ្វះ ជំរះ មានះ ឈ្នះអាត្មា ។ទ្រឹស្ដី ប្រពៃ ច្នៃបដិបត្តិ កំចាត់ ដុសខាត់ កាត់បញ្ហាអ្នកធើ តាមដើរ លើផ្លូវថា ស្រាក់គ្នា ពុះពារ ឆ្ការរកត្រើយ ៕ ដោយ ហ៊ិម ឆាន់(១) ចាតែថេះ = ចេះតែថា , (២) ជើតែថេះ = ចេះតែធើបេីបាន ប្រាណប្រាប់ សព្ទសង ស្នងស្និទ្ធជឿជាក់ រក្សរឹត ចិត្តចារ ថាថែ នែបនិត្យ គិតគូរ ស៑ូសង ស្នងស្នេហ៍ស្មគ្រស្មោះ ក្បោះក្បែរ ផ្តែផ្តាំ ចាំចង ។រួមរៀង ទៀងទៅ ពៅពិត កិតកាយជុលជួស ត្រួសត្រាយ ប្រាយប្រាប់ ត្រាប់ត្រងអត់អល់ ហល់ហត់ ស្បថស្បែ ស្នេហ៍ស្នងស្មេរស្មោះ ផ្តោះផ្តង ផ្សងផ្សារ ចារចាំ ។ថែថួន ជួនជួប រួបរិត ដិតដានស្នេហ៍ស្នេី ស្មេីស្មាន ហានហា ផ្សារផ្សាំពៅពិត ចិត្តចង ទងទាក់ ដាក់ដាំសុខសុំ កុំកម្ម ផ្តាំផ្តែ ស្នេហ៍ស្និទ្ធ ៕ណាធាក់(៣) អ្នកថា ហាស្រដី ទ្រឹស្ដី ប្រពៃ ច្នៃលៃគិត អ្នកថា ណាធាក់(៣) លាក់ល្បិចកល អំពល់ រចល់ ខ្វល់វិបរិត គ្រប់គ្នាអុជអាល រាលដាល ច្រាលទុច្ចរិត ហិង្សាមិនពិត ប្រឌិត ចិត្តឥតក្សាន្ត ។ ទុក្ខា ខ្លោចផ្សា ធារព្រួយភ័យ ។អ្នកធើ មិនភ្លើ ជើតែថេះ(២) មិនក្រេះ ចំណេះ ចេះប្រពៃ ទង្វើ ប្រសើរ ប្រើស្មារតី ប្រុសស្រី យូរថ្ងៃ ឆ្នៃជាមិត្ត ។ការងាររពុះពារឆ្ការឧបសគ្គអ្នកធើណឺធាក់ស្ម័គ្រមិនរា ចន្ទចំណិតថ្មីរះលើដីចាស់ពិបាកចិត្តណាស់ប្ដូរផ្លាស់ប្រួលប្រែចន្ទ្របានមកខ្ញុំដីមុំបានគេចន្ទ្រអើយជួយថែកីកេរម៉ែផង ។
អ្នកថា និងអ្នកធើ
ReplyDeleteបទពាក្យ ៧ ច្នៃ ( ទី ២ ជួន ទី ៤ និងទី ៥ )
ខ្ញុំបាទរកឈ្មោះបទនេះមិនឃើញទេ សូមធម្មមិត្តជួយប្រាប់ខ្ញុំបាទផង
អ្នកថា ជួនណា ចាតែថេះ(១)
មិនខ្មេះ ឡោះឡេះ ចេះតែថា
ប៉ិនចែង សំដែង ថ្លែងវោហារ
គ្រប់គ្នា យល់ការណ៍ រាដោះដៃ ។
អ្នកធើ ជួនភ្លើ ជើតែថេះ(២)
ចំណេះ ខ្សោយចេះ កេះបំភ្លៃ
សើវ៉ើ ទង្វើ ធ្វើខុសន័យ
ប្រុសស្រី យូរថ្ងៃ ម៉ៃដោះចិត្ត ។
អ្នកថា ជួនណា ហាស្រដី
ប្រពៃ ទ្រឹស្ដី ន័យសុក្រឹត
អ្នកធើ គួរធ្វើ លើគំនិត
សុខចិត្ត ប្រព្រឹត្ត ពិតបានក្សាន្ត ។
អ្នកធើ ប្រឹងធ្វើ លើការងារ
គ្រប់គ្រា សាច់ការ ប្រាកដបាន
ញាតិមិត្ត ចូលចិត្ត ស្និទ្ធរាប់អាន
សន្ដាន ព្រៀងលាន មានមិនខ្វះ។
អ្នកធើ ប្រសើរ លើអ្នកថា ?
ជួនណា អ្នកថា ថ្លាត្រចះ
អ្នកធើ ផ្ទៀងមើល៍ ទង្វើខ្វះ
ជំរះ មានះ ឈ្នះអាត្មា ។
ទ្រឹស្ដី ប្រពៃ ច្នៃបដិបត្តិ
កំចាត់ ដុសខាត់ កាត់បញ្ហា
អ្នកធើ តាមដើរ លើផ្លូវថា
ស្រាក់គ្នា ពុះពារ ឆ្ការរកត្រើយ ៕
ដោយ ហ៊ិម ឆាន់
(១) ចាតែថេះ = ចេះតែថា , (២) ជើតែថេះ = ចេះតែធើ
បេីបាន ប្រាណប្រាប់ សព្ទសង ស្នងស្និទ្ធ
ជឿជាក់ រក្សរឹត ចិត្តចារ ថាថែ
នែបនិត្យ គិតគូរ ស៑ូសង ស្នងស្នេហ៍
ស្មគ្រស្មោះ ក្បោះក្បែរ ផ្តែផ្តាំ ចាំចង ។
រួមរៀង ទៀងទៅ ពៅពិត កិតកាយ
ជុលជួស ត្រួសត្រាយ ប្រាយប្រាប់ ត្រាប់ត្រង
អត់អល់ ហល់ហត់ ស្បថស្បែ ស្នេហ៍ស្នង
ស្មេរស្មោះ ផ្តោះផ្តង ផ្សងផ្សារ ចារចាំ ។
ថែថួន ជួនជួប រួបរិត ដិតដាន
ស្នេហ៍ស្នេី ស្មេីស្មាន ហានហា ផ្សារផ្សាំ
ពៅពិត ចិត្តចង ទងទាក់ ដាក់ដាំ
សុខសុំ កុំកម្ម ផ្តាំផ្តែ ស្នេហ៍ស្និទ្ធ ៕
ណាធាក់(៣) អ្នកថា ហាស្រដី ទ្រឹស្ដី ប្រពៃ ច្នៃលៃគិត
អ្នកថា ណាធាក់(៣) លាក់ល្បិចកល
អំពល់ រចល់ ខ្វល់វិបរិត គ្រប់គ្នា
អុជអាល រាលដាល ច្រាលទុច្ចរិត ហិង្សា
មិនពិត ប្រឌិត ចិត្តឥតក្សាន្ត ។
ទុក្ខា ខ្លោចផ្សា ធារព្រួយភ័យ ។
អ្នកធើ មិនភ្លើ ជើតែថេះ(២)
មិនក្រេះ ចំណេះ ចេះប្រពៃ
ទង្វើ ប្រសើរ ប្រើស្មារតី
ប្រុសស្រី យូរថ្ងៃ ឆ្នៃជាមិត្ត ។
ការងាររពុះពារឆ្ការឧបសគ្គ
អ្នកធើណឺធាក់ស្ម័គ្រមិនរា
ចន្ទចំណិតថ្មីរះលើដីចាស់
ពិបាកចិត្តណាស់ប្ដូរផ្លាស់ប្រួលប្រែ
ចន្ទ្របានមកខ្ញុំដីមុំបានគេ
ចន្ទ្រអើយជួយថែកីកេរម៉ែផង ។