Thursday, 3 December 2015

៣១៨- ទង្វើជាខ្នាតវាស់


1 comment:

  1. ទង្វើជាខ្នាតវាស់
    បទពាក្យ ៧
    ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែង
    សំដីគេចែងមិនគ្រាន់ទេ
    ត្រូវមើលទង្វើរបស់គេ
    ទើបអាចគ្នាន់គ្នេរស្កប់ចិត្តស្គាល់ ។
    សរសេរតាមតម្រិះ ៖ Dalai Lama
    ដោយ ហ៊ិម ឆាន់
    ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែង
    សំដីគេចែងមិនគ្រាន់ទេ
    ត្រូវមើលទង្វើរបស់គេ
    ទើបអាចគ្នាន់គ្នេរ យល់ស្គាល់ដឹង ។

    សំដីវោហារថ្នាក់ថាទេ
    ត្រូវតែរិះរេវាស់វាល់ថ្លឹង
    តើពាក្យគេថាថ្លាថ្លែងហ្នឹង
    ស្របឬទទឹងនឹងទង្វើ ។

    ពិតជាខកចិត្តខូចប្រាថ្នា
    បើសិនថ្នាក់ថាខុសថ្នាក់ធើ
    បែបនេះជាមនុស្សដើរខ្សែលើ
    មិនអាចយកធ្វើកល្យាណមិត្ត ។

    បើសិនអំពើស្របសំដី
    ពិតជាប្រពៃគួរលៃគិត
    ទោះស្លូតឫកាចអាចជាមិត្ត
    ពាក្យសត្យពាក្យពិតមិត្តប្រសើរ ។



    ReplyDelete