នឹក ស្ដាយ ស្រណោះ បទកាកគតិនឹកអូនខ្លាំងណាស់ នឹកឃើញរឿងចាស់ នឹកឃើញរឿងថ្មីនឹកធ្លាប់រួមសុខ នឹកធ្លាប់រួមភ័យ នឹកហើយអាល័យ នឹកថ្លៃគ្រប់គ្រា ។ស្ដាយអូនខ្លាំងណាស់ ស្ដាយដែលអូនប្រាស ស្ដាយដែលព្រាត់គ្នា ស្ដាយបែកចែកភព ស្តាយឥតឧបមា ស្ដាយហួសពណ៌នា ស្ដាយហើយអាណិត ។ស្រណោះហួសស្ដី ស្រណោះប្អូនស្រី ស្រណោះខ្លោចចិត្តស្រណោះកនិដ្ឋា ស្រពោះវរមិត្ត ស្រណោះធ្លាប់និត្យ ស្រណោះឥតស្រាន្ត ។ នឹកស្ដាយស្រណោះ អាណិតអាឡោះ ស្រណោះកល្យាណអូនកើតជាតិថ្មី សូមស្រីសុខសាន្ត សិរីក្សេមក្សាន្ត បានចាកផុតទុក្ខ ៕ ដោយ ហ៊ិម ឆាន់
នឹក ស្ដាយ ស្រណោះ
ReplyDeleteបទកាកគតិ
នឹកអូនខ្លាំងណាស់ នឹកឃើញរឿងចាស់ នឹកឃើញរឿងថ្មី
នឹកធ្លាប់រួមសុខ នឹកធ្លាប់រួមភ័យ នឹកហើយអាល័យ
នឹកថ្លៃគ្រប់គ្រា ។
ស្ដាយអូនខ្លាំងណាស់ ស្ដាយដែលអូនប្រាស ស្ដាយដែលព្រាត់គ្នា
ស្ដាយបែកចែកភព ស្តាយឥតឧបមា ស្ដាយហួសពណ៌នា
ស្ដាយហើយអាណិត ។
ស្រណោះហួសស្ដី ស្រណោះប្អូនស្រី ស្រណោះខ្លោចចិត្ត
ស្រណោះកនិដ្ឋា ស្រពោះវរមិត្ត ស្រណោះធ្លាប់និត្យ
ស្រណោះឥតស្រាន្ត ។
នឹកស្ដាយស្រណោះ អាណិតអាឡោះ ស្រណោះកល្យាណ
អូនកើតជាតិថ្មី សូមស្រីសុខសាន្ត សិរីក្សេមក្សាន្ត
បានចាកផុតទុក្ខ ៕
ដោយ ហ៊ិម ឆាន់