ផ្លូវកណ្ដាល បទពាក្យ ៨ ធម្មតាសប់តឹងផ្ទុះផូង តាងតូងភ្ញាក់ព្រើត កង់ធូរតុបតើត បង្កើតបញ្ហាបើមិនសម្រួល នឹងជ្រួលខកការណ៍ ខូចខាតអាសា ចិន្តាចំបែង ។ចាប៉ីរឹតតឹង ដាច់ភឹងពេលទាត់ មិនរឹតរែងភ្លាត់ ភ្លាវបាត់សម្លេងខ្សែធូរយ៉ាកស្ដាប់ ឮស័ព្ទត្រែងៗ អស់រសសម្លេង សូរភ្លេងខុសបទ ។ស្លៀកខោរឹតតឹង ប្រឹងរឹងក្បាលពោះ បើធូរវិញនោះ ខោជ្រុះប្រាកដបើរឹតល្អព្រម ត្រូវល្មមកំណត់ ត្រូវបែបត្រូវបទ ប្រាកដផុតខ្មាស ។ញ៉ាំច្រើនខ្លាញ់កើន ចំរើនក្បាលពោះ ញ៉ាំតិចវិញនោះ រងគ្រោះព្រោះខ្វះញ៉ាំត្រឹមបាត់ឃ្លាន មិនមានវិបល្លាស មិនលើសមិនខ្វះ ល្អណាស់ឥតខ្ចោះ ។ច្បាប់ក្នុងគ្រួសារ កាលណាតឹងពេក កូនចេញបែកខ្ញែក បាក់បែកបាត់អស់បើធូរវិន័យ កូនស្រីកូនប្រុស ដើរធ្លាក់ផ្លូវខុស រស់អស់ខ្លឹមសារ ។ រីច្បាប់សង្គម អប់រំមនុស្ស តឹងពេកធ្លាយធ្លុះ រើរុះតវ៉ាធូរចាកបន្ទាត់ ពលរដ្ឋខ្ជីខ្ជា ស្រុកទេសក្លាយជា អនាធិបតេយ្យ ។ធូរសោះកក្រោះ តឹងនោះវាដាច់ ចង់បានសម្រេច កុំភ្លេចកែច្នៃយកផ្លូវកណ្ដាល ត្រកាលប្រពៃ ផ្លូវព្រះជិនស្រី មជ្ឈិមមាគ៌ា ៕ ដោយ ហ៊ិម ឆាន់រលាកពិតណាស់បើប៉ះក្ដៅខ្លាំងត្រជាក់ក្រៀមគាំងកករឹងក្រើមស្វិតឧណ្ហៗប្រើងាយស្រួលកាយស្រួលចិត្តនេះហើយរឿងពិតគួរគិតឲ្យច្បាស់ ។មិនតឹងមិនធូរមិនលើមិនក្រោម លៃឲ្យសមល្មមមិនលើសមិនខ្វះមិនពេញហូរហៀមិនផតកន្លះប្រសើរពេកណាស់ហៅផ្លូវកណ្ដាល ។តឹងពេកដាច់ប៉ាត់ធូរពេកសាបភ្លាវច្នេះត្រូវតែរាវរកផ្លូវបវរគឺផ្លូវកណ្ដាលត្រកាលតាមធម៌ផ្លូវស ផ្លូវល្អ ផ្លូវសន្តិភាព ។ផ្លូវកណ្ដាលនោះតើនៅត្រង់ណា?គឺផ្លូវប្រជាធិបតេយ្យបវរផ្លូវព្រះឈ្នះមារគឺផ្លូវព្រះធម៌ផ្លូវនាំបន្តឃើញវឌ្ឍនភាព !!!ប្រសាសន៍លោកពូគម្រូត្រឹមត្រូវដើរល្អខ្សែផ្លូុវគឺនៅកណ្តាលព្រះពុទ្ធលោកចារសាសនាត្រកាលកុំខ្លាំងកុំស្រាលបណ្តាលទៅល្អ . ផ្កាយនិស្ស័យ
ផ្លូវកណ្ដាល
ReplyDeleteបទពាក្យ ៨ ធម្មតា
សប់តឹងផ្ទុះផូង តាងតូងភ្ញាក់ព្រើត
កង់ធូរតុបតើត បង្កើតបញ្ហា
បើមិនសម្រួល នឹងជ្រួលខកការណ៍
ខូចខាតអាសា ចិន្តាចំបែង ។
ចាប៉ីរឹតតឹង ដាច់ភឹងពេលទាត់
មិនរឹតរែងភ្លាត់ ភ្លាវបាត់សម្លេង
ខ្សែធូរយ៉ាកស្ដាប់ ឮស័ព្ទត្រែងៗ
អស់រសសម្លេង សូរភ្លេងខុសបទ ។
ស្លៀកខោរឹតតឹង ប្រឹងរឹងក្បាលពោះ
បើធូរវិញនោះ ខោជ្រុះប្រាកដ
បើរឹតល្អព្រម ត្រូវល្មមកំណត់
ត្រូវបែបត្រូវបទ ប្រាកដផុតខ្មាស ។
ញ៉ាំច្រើនខ្លាញ់កើន ចំរើនក្បាលពោះ
ញ៉ាំតិចវិញនោះ រងគ្រោះព្រោះខ្វះ
ញ៉ាំត្រឹមបាត់ឃ្លាន មិនមានវិបល្លាស
មិនលើសមិនខ្វះ ល្អណាស់ឥតខ្ចោះ ។
ច្បាប់ក្នុងគ្រួសារ កាលណាតឹងពេក
កូនចេញបែកខ្ញែក បាក់បែកបាត់អស់
បើធូរវិន័យ កូនស្រីកូនប្រុស
ដើរធ្លាក់ផ្លូវខុស រស់អស់ខ្លឹមសារ ។
រីច្បាប់សង្គម អប់រំមនុស្ស
តឹងពេកធ្លាយធ្លុះ រើរុះតវ៉ា
ធូរចាកបន្ទាត់ ពលរដ្ឋខ្ជីខ្ជា
ស្រុកទេសក្លាយជា អនាធិបតេយ្យ ។
ធូរសោះកក្រោះ តឹងនោះវាដាច់
ចង់បានសម្រេច កុំភ្លេចកែច្នៃ
យកផ្លូវកណ្ដាល ត្រកាលប្រពៃ
ផ្លូវព្រះជិនស្រី មជ្ឈិមមាគ៌ា ៕
ដោយ ហ៊ិម ឆាន់
រលាកពិតណាស់បើប៉ះក្ដៅខ្លាំង
ត្រជាក់ក្រៀមគាំងកករឹងក្រើមស្វិត
ឧណ្ហៗប្រើងាយស្រួលកាយស្រួលចិត្ត
នេះហើយរឿងពិតគួរគិតឲ្យច្បាស់ ។
មិនតឹងមិនធូរមិនលើមិនក្រោម
លៃឲ្យសមល្មមមិនលើសមិនខ្វះ
មិនពេញហូរហៀមិនផតកន្លះ
ប្រសើរពេកណាស់ហៅផ្លូវកណ្ដាល ។
តឹងពេកដាច់ប៉ាត់ធូរពេកសាបភ្លាវ
ច្នេះត្រូវតែរាវរកផ្លូវបវរ
គឺផ្លូវកណ្ដាលត្រកាលតាមធម៌
ផ្លូវស ផ្លូវល្អ ផ្លូវសន្តិភាព ។
ផ្លូវកណ្ដាលនោះតើនៅត្រង់ណា?
គឺផ្លូវប្រជាធិបតេយ្យបវរ
ផ្លូវព្រះឈ្នះមារគឺផ្លូវព្រះធម៌
ផ្លូវនាំបន្តឃើញវឌ្ឍនភាព !!!
ប្រសាសន៍លោកពូគម្រូត្រឹមត្រូវ
ដើរល្អខ្សែផ្លូុវគឺនៅកណ្តាល
ព្រះពុទ្ធលោកចារសាសនាត្រកាល
កុំខ្លាំងកុំស្រាលបណ្តាលទៅល្អ . ផ្កាយនិស្ស័យ