ទង្វើជាខ្នាតវាស់ បទពាក្យ ៧ ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែងសំដីគេចែងមិនគ្រាន់ទេត្រូវមើលទង្វើរបស់គេទើបអាចគ្នាន់គ្នេរស្កប់ចិត្តស្គាល់ ។ សរសេរតាមតម្រិះ ៖ Dalai Lama ដោយ ហ៊ិម ឆាន់ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែងសំដីគេចែងមិនគ្រាន់ទេត្រូវមើលទង្វើរបស់គេទើបអាចគ្នាន់គ្នេរ យល់ស្គាល់ដឹង ។សំដីវោហារថ្នាក់ថាទេត្រូវតែរិះរេវាស់វាល់ថ្លឹងតើពាក្យគេថាថ្លាថ្លែងហ្នឹងស្របឬទទឹងនឹងទង្វើ ។ពិតជាខកចិត្តខូចប្រាថ្នាបើសិនថ្នាក់ថាខុសថ្នាក់ធើបែបនេះជាមនុស្សដើរខ្សែលើមិនអាចយកធ្វើកល្យាណមិត្ត ។ បើសិនអំពើស្របសំដីពិតជាប្រពៃគួរលៃគិតទោះស្លូតឫកាចអាចជាមិត្តពាក្យសត្យពាក្យពិតមិត្តប្រសើរ ។
ទង្វើជាខ្នាតវាស់
ReplyDeleteបទពាក្យ ៧
ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែង
សំដីគេចែងមិនគ្រាន់ទេ
ត្រូវមើលទង្វើរបស់គេ
ទើបអាចគ្នាន់គ្នេរស្កប់ចិត្តស្គាល់ ។
សរសេរតាមតម្រិះ ៖ Dalai Lama
ដោយ ហ៊ិម ឆាន់
ចង់ស្គាល់មនុស្សម្នាក់ឲ្យជាក់ស្ដែង
សំដីគេចែងមិនគ្រាន់ទេ
ត្រូវមើលទង្វើរបស់គេ
ទើបអាចគ្នាន់គ្នេរ យល់ស្គាល់ដឹង ។
សំដីវោហារថ្នាក់ថាទេ
ត្រូវតែរិះរេវាស់វាល់ថ្លឹង
តើពាក្យគេថាថ្លាថ្លែងហ្នឹង
ស្របឬទទឹងនឹងទង្វើ ។
ពិតជាខកចិត្តខូចប្រាថ្នា
បើសិនថ្នាក់ថាខុសថ្នាក់ធើ
បែបនេះជាមនុស្សដើរខ្សែលើ
មិនអាចយកធ្វើកល្យាណមិត្ត ។
បើសិនអំពើស្របសំដី
ពិតជាប្រពៃគួរលៃគិត
ទោះស្លូតឫកាចអាចជាមិត្ត
ពាក្យសត្យពាក្យពិតមិត្តប្រសើរ ។