Tuesday, 8 December 2015

៣២០- បណ្ដុះពូជល្អ


1 comment:

  1. បណ្ដុះពូជល្អ សីលប្រាំជាប់កាយ មិនខ្វាយខ្វល់ចិត្ត សាងទុនសុចរិត កាយចិត្តបិទបាប ដាក់កាយឱ្យតូច ទាញតួឱ្យទាប ពូជបណ្ដុះសាប គឺភាពសុខស្ងប់ ដោយ ហ៊ិម ឆាន់

    ដាក់កាយឲ្យតូចទាញតួឲ្យទាប
    បិទជិតទ្វារបាបសុភាពរាបសា
    កាត់ឧបាទានមានធម៌មេត្តា
    ទោះទៅទីណាសុខារត់តាម ។
    ដោយ ហ៊ិម ឆាន់

    ខ្ពស់ពេកត្រូវខ្យល់បក់វល់វីវក់
    ឈ្លក់ឈ្លីដង្ហក់វិលវល់វក់វី
    ប៉ះខ្យល់បោកបក់ពីគ្រប់ទិសទី
    ញីញក់ញក់ញីមិនមានពេលស្ងប់ ។

    មេត្តាជាទានត្រូវរៀនសន្សំ
    គុណធម៌ឧត្តមផ្សំនឹងករុណា
    សុឆន្ទៈល្អអត់ឱនទោសា
    ចិត្តកាយវាចាស្ងប់ក្សាន្តត្រជាក់ ។

    ទ្វារបុណ្យបើកធំទ្វារបាបទាញបិទ
    ទាំងកាយទាំងចិត្តព្រមទាំងវាចា
    ហាត់ពត់លត់ដំតាមពុទ្ធដីកា
    ស្វែងរកបញ្ញាកាប់ឆ្ការកិលេស ។

    ឱវាទព្រះពុទ្ធត្រូវខំសន្សំ
    បើកបុណ្យឱ្យធំបិទបាបឱ្យជិត
    បន្ថយសត្រូវបន្ថែមញាតិមិត្ត
    នោះទើបជីវិតស្ងប់ក្សាន្តត្រជាក់ ។


    ReplyDelete