Sunday, 8 February 2015

២៥៧- មរណៈ


1 comment:

  1. មរណៈកាច គួរខ្លាច ឫទ្ធិចេស្ដា
    ព្រហ្មទេព្ដា សត្តា ក្នុងភពបី
    មរណៈចាប់ សម្លាប់ ឥតប្រណី
    អំណាចក្រៃ ឥតបី ញញើតក្រែង ។
    ស្លាប់យ៉ាងច្បាស់ ពិតណាស់ បា្រសនិរាស
    កម្មថ្មីចាស់ ស្ដើងក្រាស់ អ្នកចាត់ចែង
    ស្លាប់ទាំងចាស់ ច្បាស់ណាស់ ស្លាប់ទាំងក្មេង
    មិនលើកលែង គួរឈ្វេង រៀនធម៌អាថ៌។
    ស្លាប់នៅជិត សូមមិត្ត កុំប្រមាទ
    ត្រូវសង្វាត សំអាត ចិត្តវាចា
    ស្លាប់មកដល់ កុំខ្វល់ ធម៌ការពារ
    ធម្មនាវា ចៀសមារ ចូលផ្លូវមគ្គ ។
    ស្លាប់ជិតខ្លួន កុំពួន ចងវេរា
    សន្ដោសគ្នា មេត្តា សុឆន្ទៈ
    ស្លាប់ពេលណា សង្ខារ សុខភាវៈ
    រុញច្រានទាក់ ច្បាស់ជាក់ ទៅសួគ៌ា ។
    ស្លាប់បង្កើយ មិត្តអើយ ត្រូវប្រយ័ត្ន
    ប្រឹងបដិបត្តិ មធ្យ័ត ត្រៃសិក្ខា
    ធ្វើសីលទាន ប្រឹងរៀន ទាំងភាវនា
    យកបញ្ញា យាត្រា ស្វែងនិព្វាន ។
    កុំចាំចាស់ ទើបស្វះ ស្វែងធម៌អាថ៌
    ត្រូវចាំថា មរណា ក្មេងក៏មាន
    ច្នេះត្រូវខំ សន្សំ ធ្វើបុណ្យទាន
    ទុកជាយាន ឆ្លងស្ពាន សង្សារវដ្ដ ៕
    ដោយ ឧបាសក ហ៊ិម ឆាន់

    ស្លាប់ពិតណាស់ ក្មេងចាស់ ជាទុក្ខធំ
    ទោះរូបខ្ញុំ ឥន្ទ្រព្រហ្ម នាគទេវតា
    គ្មានដំណឹង ឱ្យដឹង មុនឡើយណា
    ច្នេះត្រូវការ ធម៌អាថ៌ ជួយកំដរ ។

    ខ្លាចស្លាប់ណាស់ ក្មេងចាស់ ចង់តែរស់
    ខ្លាចភ័យគ្រោះ ចង់រស់ ទោះយ៉ាកយ៉ាប់
    តែកើតហើយ មិនឡើយ គេចផុតស្លាប់
    យូរឬឆាប់ ក្តីស្លាប់ នឹងមកដល់ ។

    ដឹងថាស្លាប់ ប្រញាប់ រកអាវក្រោះ
    ពាក់មិនដោះ រៀនរស់ ការពារស្លាប់
    គឺត្រៃរតន៍ រុំព័ទ្ធ យ៉ាងខ្ជួនខ្ជាប់
    ដល់ពេលងាប់ ជាទ្រព្យ ឆ្លងវដ្ដៈ ។

    ReplyDelete