Saturday, 21 February 2015

២៥៩- ហ្វេសប៊ុកនិងខ្ញុំ


1 comment:

  1. FACEBOOK និងខ្ញុំដូចឃ្មុំនឹកផ្កា
    បើកភ្នែកពេលណាឆ្លាចូល FACEBOOK
    ពេលខ្លះភ្លឹកភ្លាំងភ្លេចទាំងលុបមុខ
    ចូលឆែក FACEBOOK ឥតមានបង្អង់ ។
    ឆែកមើល POST ខ្លួនមាន LIKE –VIEW ទេ ឆ្លើយតបសំណេរដែលមិត្ត COMMENT
    ឆែក CHAT ឆ្លើយតបស្របតាមចិត្តចង់
    ជួនកាលជ្រុលលង់ភ្លេចបាយភ្លេចទឹក ។
    LIKE,SHARE,COMMENT,VIEW POST មិត្តភក្ដិ សស្រាំសស្រាក់ល្ងាចយប់ថ្ងៃព្រឹក
    ចង់លេងញៀនឈ្លក់ វីវក់វរវឹក
    អស់ពេលសន្ធឹកនឹកឡើងហួសចិត្ត ។
    ងងុលចូលលេងវង្វែងឈ្លីឈ្លក់
    ញៀនញ៉ាមញីញក់ដូចឆ្កួតពិតៗ
    នេះរឿង FACEBOOK និងខ្ញុំណាមិត្ត!
    សូមជួយពិនិត្យតើឆ្កួតពិតទេ ? ។
    ឆ្កួតស្រីឆ្កួតស្រាឆ្កួតល្បែងពាលា
    ឆ្កួតបីប្រការសោកាគ្មានល្ហែ
    តែឆ្កួត FACEBOOK ឆ្កួតល្អជាទេ
    ឆ្កួតនឹងសរសេរអានស្ដាប់ចារស្តី ។
    ខានលេងមួយថ្ងៃហឫទ័យក្រំក្រៀម
    ចិត្តនៅមិនស្ងៀមចង់លេងពេកក្រៃ
    មនុស្សជាងមួយពាន់លាន( ១ )លើផែនដី
    ចូលលេងយប់ថ្ងៃស្នាដៃលោក MARK (២ ) ៕
    ដោយ ហ៊ិម ឆាន់
    សេចក្តីបញ្ជាក់ ៖
    ១-អ្នកលេង FB មាន 1 390 000 000 ( កំណត់ហេតុ ពី WIKIPEDIA : នៅថ្ងៃទី ២៨ មករា ២០១៥ )
    ២- លោក MARK ELLIOT ZUCKERBERG ជាអ្នកបង្កើតប្រព័ន្ធ FACEBOOK
    ចង់ណាស់ចូលលេងវង្វេងវីវក់
    ញៀនញ៉ាមញីញក់វក់លេងយប់ថ្ងៃ
    ឆ្កួតបែបទីបួនថាបានឬអី ?
    ឆ្កួតសម៍យថ្មីគឺឆ្កួត FACEBOOK ! ។

    ឆ្ងាយគ្នាម៉ឺនយោជន៍ដូចជានៅជិត
    ក្លាយទៅជាមិត្តឥតដែលស្គាល់មុខ
    ចំឡែកពេកណាស់សម៍យហ្វេសប៊ុក
    នាំសុខនាំទុក្ខហ្វេសប៊ុកមុខពីរ ។

    ចុចចុះចុចឡើងសើចតែម្នាក់ឯង
    ដូចឆ្កួតវង្វែងចាស់ថាដូចឡប់
    លេងយប់លេងថ្ងៃលេងមិនមានឈប់
    លេងពេញផែនភព … គ្រប់ៗគ្នា ។

    ជួនសើចម្នាក់ឯងដូចវង្វែងឡប់
    ជួនលែងមិនឈប់ទាំងយប់ទាំងថ្ងៃ
    Like, Share, Comment ជួន Post រៀងថ្មី
    មនុស្សពេញផែនដីលេងតាមប្រាថ្នា ។
    សម័យ Facebook មានគ្រប់ទាំងអស់
    ឃើញភ្លាមស្រស់ៗទាន់ពេលវេលា
    រឿងមិត្តរឿងញាតិរឿងជាតិសាសនា
    ឃើញទាន់ហេតុការណ៍កើតឡើងថ្មី ៗ ។

    បានជាមិត្តញាតិគ្រប់ជាតិគ្រប់សាសន៍
    មានមិត្តពេញពាសគ្រប់ទីកន្លែង
    ចុចចុះចុចឡើងជួនសើចម្នាក់ឯង
    ម៉ែស្រែកក្ដែងៗឆ្កួតហើយកូននេះ !!! ហិហិហិ !!!

    ReplyDelete