សូមជូនកំណាព្យនេះចូលរួមមរណៈទុក្ខជាមួយនឹងប្អូន តាន់ បេងវាន់ នឹងគ្រុមគ្រួសារ ក្នុងការបាត់បង់អ្នកម្តាយ ហ៊ិម ឈី ក្នុងជន្មាយុ ៩៥ ឆ្នាំ ម៉ែឃ្លាតកូនហើយ !!! ពេលដឹងថាម៉ែអស់ជីវិត កូនសែនខ្លោចចិត្តឥតប្រៀបបាន ទន់ដៃទន់ជើងគ្មានវិញ្ញាណ តែលតោលហាក់គ្មានពំនឹងឡើយ ។ម៉ែមានតែម្នាក់ក្នុងលោកា កូនស្ដាយម្លេះណាម្ចាស់កូនអើយលែងបានឃើញមុខម៉ែទៀតហើយ ទុក្ខកូនគ្មានស្បើយនឹកព្រះមេ ។រូបកាយម៉ែក្លាយជាសូន្យសោះ តែនាមពីរោះឥតសូន្យទេព្រះគុណខ្ពង់ខ្ពស់ឈ្មោះអ្នកម៉ែ កូនរក្សាថែសូត្រទន្ទេញ ។ផ្ដិតនូវព្រះគុណជាប់ដួងចិត្ត កូនរំឭកគិតឥតទោម្នេញសីលទានភាវនាកូនបំពេញ ឧទ្ទិសជូនវិញដល់អ្នកម៉ែ ។កុសលកូនសាងស្អាងសន្សំ កូនប្រមូលផ្ដុំរាល់ថ្ងៃខែសូមអានិសង្សជួយតាមថែ សូមឲ្យអ្ន្កកម៉ែបានសោយសុខ ។រូបកាយអ្នកម៉ែសូន្យមែនពិត រូបថតកូនផ្ដិតរក្សាទុក តាំងនៅក្នុងផ្ទះបានឃើញមុខ ជាតំណាងទុកតាងអ្នកម៉ែ ។នៅពេលកូនថ្វាយបង្គំព្រះ ដៃកូនសំពះអ្នកម៉ែដែរកូននឹកម៉ែណាស់ឥតល្ហើយល្ហែ មិនដែលភ្លេចទេព្រះមេថ្លៃ ។ស្រឡាញ់រឭកដោយគោរព ទោះបីថ្ងៃយប់ប្រណម្យដៃគោរពបូជាព្រះគុណថ្លៃ សូមម៉ែផុតភ័យ ទុក្ខ សោកា ។សូមម៉ែជួបតែសុគតិភព ព្រះធម៌ជាម្លប់បាំងការពារទប់ស្កាត់កំចាត់កិលេសមារ ជួបសុខរមនានិព្វានអើយ !!! ៕ ដោយ ឧបាសក ម៉ិញ សាវ៉ាន និង ហ៊ិម ឆាន់
សូមជូនកំណាព្យនេះចូលរួមមរណៈទុក្ខជាមួយនឹងប្អូន តាន់ បេងវាន់
ReplyDeleteនឹងគ្រុមគ្រួសារ ក្នុងការបាត់បង់អ្នកម្តាយ ហ៊ិម ឈី ក្នុងជន្មាយុ ៩៥ ឆ្នាំ
ម៉ែឃ្លាតកូនហើយ !!!
ពេលដឹងថាម៉ែអស់ជីវិត កូនសែនខ្លោចចិត្តឥតប្រៀបបាន
ទន់ដៃទន់ជើងគ្មានវិញ្ញាណ តែលតោលហាក់គ្មានពំនឹងឡើយ ។
ម៉ែមានតែម្នាក់ក្នុងលោកា កូនស្ដាយម្លេះណាម្ចាស់កូនអើយ
លែងបានឃើញមុខម៉ែទៀតហើយ ទុក្ខកូនគ្មានស្បើយនឹកព្រះមេ ។
រូបកាយម៉ែក្លាយជាសូន្យសោះ តែនាមពីរោះឥតសូន្យទេ
ព្រះគុណខ្ពង់ខ្ពស់ឈ្មោះអ្នកម៉ែ កូនរក្សាថែសូត្រទន្ទេញ ។
ផ្ដិតនូវព្រះគុណជាប់ដួងចិត្ត កូនរំឭកគិតឥតទោម្នេញ
សីលទានភាវនាកូនបំពេញ ឧទ្ទិសជូនវិញដល់អ្នកម៉ែ ។
កុសលកូនសាងស្អាងសន្សំ កូនប្រមូលផ្ដុំរាល់ថ្ងៃខែ
សូមអានិសង្សជួយតាមថែ សូមឲ្យអ្ន្កកម៉ែបានសោយសុខ ។
រូបកាយអ្នកម៉ែសូន្យមែនពិត រូបថតកូនផ្ដិតរក្សាទុក
តាំងនៅក្នុងផ្ទះបានឃើញមុខ ជាតំណាងទុកតាងអ្នកម៉ែ ។
នៅពេលកូនថ្វាយបង្គំព្រះ ដៃកូនសំពះអ្នកម៉ែដែរ
កូននឹកម៉ែណាស់ឥតល្ហើយល្ហែ មិនដែលភ្លេចទេព្រះមេថ្លៃ ។
ស្រឡាញ់រឭកដោយគោរព ទោះបីថ្ងៃយប់ប្រណម្យដៃ
គោរពបូជាព្រះគុណថ្លៃ សូមម៉ែផុតភ័យ ទុក្ខ សោកា ។
សូមម៉ែជួបតែសុគតិភព ព្រះធម៌ជាម្លប់បាំងការពារ
ទប់ស្កាត់កំចាត់កិលេសមារ ជួបសុខរមនានិព្វានអើយ !!! ៕
ដោយ ឧបាសក ម៉ិញ សាវ៉ាន និង ហ៊ិម ឆាន់