Monday, 2 February 2015

២៥៦ - រៀនរស់ហាត់ស្លាប់


1 comment:

  1. *** រៀនរស់ហាត់ស្លាប់ ***
    គេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា សូមជូន
    នាទីកំណាព្យ “ រៀនរស់ហាត់ស្លាប់ “
    មើលទោសខ្លួនឯងក្រៃលែងប្រសើរ
    ជាងមើលទង្វើអ្នកផងធ្វើខុស
    ដឹងខ្លួនខុសផ្លូវត្រូវកែកំហុស
    នោះទើបមានឈ្មោះរៀនរស់ហាត់ស្លាប់ ។
    ដោយឧបាសក ហ៊ិម ឆាន់

    រឿងដែលល្អត្រូវដាក់មកខាងខ្ញុំ
    កំហុសតូចធំផ្ដុំដាក់ខាងគេ
    ខ្ញុំឥតធ្វើខុសតែខុសខាងគេ
    នេះហើយពាក្យមេខ្មែរយើងឥឡូវ ។

    ត្រូវខំពិនិត្យត្រួតចិត្តខ្លួនឯង
    កុំចេះតែស្វែងចាត់ចែងចិត្តគេ
    មិននឹងពោលស្ដីត្រូវលៃរិះរេ
    កុំថ្កោលទោសគេភ្លេចគ្នេរទោសខ្លួន ។
    ឧបាសក ម៉ិញ សាវ៉ាន

    ជនដែលមិនមើលទោសកំហុសឯង
    ច្រើនតែវង្វេងនិងអញអត្តា
    លោភៈទោសៈទាញទាក់តណ្ហា
    ជនបែបនេះណាខុសមួយជីវិត ។


    ReplyDelete