យុទ្ធជន បទកាកគតិទមិឡមារគ្រប់ទិស ចង់តែព្រួសពិស ហាមាត់យ៉ាងធំ ដីសុវណ្ណភូមិ ច្រិបគ្រប់ជ្រុងមុម យុទ្ធជនឧត្ដមការពារបុរី ។ដៃឆ្វេងកល់ក្បាល គេងគ្មានកម្រាល សម្រានផ្ទាល់ដី គេងកាន់កាំភ្លើង ឱបគ្រាប់បែកដៃ រស់នៅក្នុងព្រៃដុំថ្មជាខ្នើយ ។ស្លឹកឈើជួសចាន លោកមិនដែលបាន ម្ហូបឆ្ងាញ់ម្ដងឡើយ ញ៉ាំបាយហាលភ្លៀង ស្បៀងតិចតួចស្បើយ យ៉ាកយ៉ាប់គ្មានល្ហើយតែលោកឥតរា ។បែកញាតិព្រៀងលាន កង្វះអត់ឃ្លាន បែកបុត្រភរិយា ឃ្លាតអ្នកមានគុណ បងប្អូនមីងមា បំពេញការងារការពារជាតិខ្មែរ ។យើងខ្ញុំទាំងអស់ បានក្សាន្តផុតគ្រោះ រស់រានល្ហើយល្ហែ អស់លោកយុទ្ធជន គួរណាស់ណាតែ បានការមើលថែពីជាតិសង្គម ។ត្រូវផ្តល់កិត្តិយយ លោកឲ្យខ្ពង់ខ្ពស់ រស់បានសុខដុម ផ្ដល់ភាពកក់ក្ដៅ ផុតហ្មងសៅក្រម នោះទើបសក្តិសមឧត្តមយុទ្ធជន ៕ ដោយ ហ៊ិម ឆាន់
Kang Meas យុទ្ធជនការពារដែនកម្ពុជាមិនដែលទម្រន់ទោះបីលំបាកតោកយ៉ាកពេកពន់ទឹកចិត្តសែនធ្ងន់យុទ្ធជនមិនរា។ពីរោះមានន័យណាស់លោកពូ ! 🙏👍🏾Unlike · Reply · 5 · 53 mins · EditedChhann HimChhann Him ជីវិតយុទ្ធជនខន្តីអត់ធន់គ្រប់ពេលវេលាយកទ្រូងពាំងខ្មាំងការពារកម្ពុជាមិនឲ្យទមិឡមាររុករានដែនដី !!! អរគុណក្មួយ Kang Meas !!!
សមរភូមិមុខពាំងពាររាល់ទុក្ខលំបាកពេកពន់លោហិតបង្ហូរខំប្ដូរលើសលន់នាមយុទ្ធជនពលីជូនជាតិ។ក្មួយសម្ដែងនូវការគោរពដឹងគុណចំពោះវីរយុទ្ធជនខ្មែរយើងផង លោកពូ!
ផ្កា អង្គាបុស្ប ៖ - ល្អណាស់ក្មួយស្រីពាក្យពេចន៍មានន័យប្រពៃល្អស្អាតគោរពដឹងគុណអ្នកការពារជាតិសូមលោកចាកឃ្លាតទុក្ខទោសទាំងពួង !!!
យុទ្ធជន
ReplyDeleteបទកាកគតិ
ទមិឡមារគ្រប់ទិស ចង់តែព្រួសពិស
ហាមាត់យ៉ាងធំ ដីសុវណ្ណភូមិ
ច្រិបគ្រប់ជ្រុងមុម យុទ្ធជនឧត្ដម
ការពារបុរី ។
ដៃឆ្វេងកល់ក្បាល គេងគ្មានកម្រាល
សម្រានផ្ទាល់ដី គេងកាន់កាំភ្លើង
ឱបគ្រាប់បែកដៃ រស់នៅក្នុងព្រៃ
ដុំថ្មជាខ្នើយ ។
ស្លឹកឈើជួសចាន លោកមិនដែលបាន
ម្ហូបឆ្ងាញ់ម្ដងឡើយ ញ៉ាំបាយហាលភ្លៀង
ស្បៀងតិចតួចស្បើយ យ៉ាកយ៉ាប់គ្មានល្ហើយ
តែលោកឥតរា ។
បែកញាតិព្រៀងលាន កង្វះអត់ឃ្លាន
បែកបុត្រភរិយា ឃ្លាតអ្នកមានគុណ
បងប្អូនមីងមា បំពេញការងារ
ការពារជាតិខ្មែរ ។
យើងខ្ញុំទាំងអស់ បានក្សាន្តផុតគ្រោះ
រស់រានល្ហើយល្ហែ អស់លោកយុទ្ធជន
គួរណាស់ណាតែ បានការមើលថែ
ពីជាតិសង្គម ។
ត្រូវផ្តល់កិត្តិយយ លោកឲ្យខ្ពង់ខ្ពស់
រស់បានសុខដុម ផ្ដល់ភាពកក់ក្ដៅ
ផុតហ្មងសៅក្រម នោះទើបសក្តិសម
ឧត្តមយុទ្ធជន ៕
ដោយ ហ៊ិម ឆាន់
Kang Meas យុទ្ធជនការពារ
ReplyDeleteដែនកម្ពុជា
មិនដែលទម្រន់
ទោះបីលំបាក
តោកយ៉ាកពេកពន់
ទឹកចិត្តសែនធ្ងន់
យុទ្ធជនមិនរា។
ពីរោះមានន័យណាស់លោកពូ ! 🙏👍🏾
Unlike · Reply · 5 · 53 mins · Edited
Chhann Him
Chhann Him ជីវិតយុទ្ធជន
ខន្តីអត់ធន់
គ្រប់ពេលវេលា
យកទ្រូងពាំងខ្មាំង
ការពារកម្ពុជា
មិនឲ្យទមិឡមារ
រុករានដែនដី !!! អរគុណក្មួយ Kang Meas !!!
សមរភូមិមុខ
ReplyDeleteពាំងពាររាល់ទុក្ខ
លំបាកពេកពន់
លោហិតបង្ហូរ
ខំប្ដូរលើសលន់
នាមយុទ្ធជន
ពលីជូនជាតិ។
ក្មួយសម្ដែងនូវការគោរពដឹងគុណចំពោះវីរយុទ្ធជនខ្មែរយើងផង លោកពូ!
ផ្កា អង្គាបុស្ប ៖ - ល្អណាស់ក្មួយស្រី
ReplyDeleteពាក្យពេចន៍មានន័យ
ប្រពៃល្អស្អាត
គោរពដឹងគុណ
អ្នកការពារជាតិ
សូមលោកចាកឃ្លាត
ទុក្ខទោសទាំងពួង !!!