Friday, 22 April 2016

៤៦- ពរជ័យឆ្នាំថ្មី


1 comment:

  1. បទកាកគតិ
    សួស្តីឆ្នាំថ្មី សូមសុខសិរី ជោគជ័យមង្គល
    សុវត្តិក្សេមក្សាន្ត សុខសាន្តនិមល កើតកើនមានដល់
    កូនខ្មែរគ្រប់គ្នា ។
    សូមឫទ្ធិបារមី តេជះឆ្នាំថ្មី ចាប់ពួកទមិឡមារ
    មកកាត់ទោសនៅ តុលាការធម្មា ព្រោះដល់វេលា
    ដែលត្រូវប្រួលប្រែ ។
    សូមសាមគ្គីភាព ផ្សព្វផ្សាយជ្រួតជ្រាប ដល់គ្រប់កូនខ្មែរ
    ដើរដៅទិសមួយ លើកស្ទួយស្និទ្ធស្នេហ៍ ជាតិសាសនាដែរ
    និងព្រះមហាក្សត្រ ។
    ខ្មែរនឹងសុខសាន្ត សត្រូវឈ្លានពាន វិនាសខ្ចាយខ្ចាត់
    ខ្មែររោចន៍រុងរឿង សុខសាន្តស្ងប់ស្ងាត់ សាងកម្ពុជរដ្ឋ
    ថ្លើងដូចបុព្វកាល ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete