អាយតនៈក្នុងក្រៅ បទពាក្យ ៧ អាយតនៈក្នុងនិងក្រៅ បីបមបៀមបៅនូវអារម្មណ៍ មួយក្នុងមួយក្រៅប៉ះពាល់ដំ ផស្សៈផ្សែផ្សំជាវេទនា ។ ភ្នែកប៉ិនពូកែតែផ្នែករូប ហិចហក់ឆក់ស្រូបគ្រប់វេលា អាក្រក់ទោមនស្សទាស់ចិន្តា ឃើញល្អសោភាក្លារាគៈ ។ ត្រចៀកចាត់ចែងសម្លេងឮ ពីរោះព្រួចព្រឺជាប់ជំពាក់ បើមិនចូលចិត្តកើនថ្នាំងថ្នាក់ ទាក់ទាញទោសៈចិត្តខ្វល់ខ្វាយ ។ ច្រមុះស្រង់ក្លិនប៉ិនឥតខ្ចោះ អណ្ដាតភ្លក្សរសជាតិទាំងឡាយ ឆ្ងាញ់ឈ្ងុយក្រអូបជួបសប្បាយ មិនដែលរសាយណាយសម្រន់ ។ កាយាយតនៈទាក់ល្អស្អាត បានហើយចង់ទៀតមិនស្រាកអន់ ឯទ្វារចិត្តវិញធំពេកពន់ មិនដែលឆ្អែតឆ្អន់ស្កប់ហឫទ័យ ។ ឥន្ទ្រិយតណ្ហាធំខ្លាំងណាស់ បានដប់នៅខ្វះចង់បានម្ភៃ បានណាស់ខ្វះណាស់កន្លះផ្ទៃ គួរឲ្យខ្លាចភ័យព្រោះគម្លាន ។ បើផ្គើនភ្លើតភ្លើនតាមអារម្មណ៍ តណ្ហាសណ្ដំនាំខកប្រាណ ទោះល្អអាក្រក់ឈ្លក់រំខាន សង្រួមឲ្យបានក្សាន្ដត្រជាក់ ។ ដោយធ្វើតាមព្រះពុទ្ធោវាទ មិនឲ្យចាកឃ្លាតអរិយមគ្គ ក្តិចឧបាទានជាប់ជំពាក់ ឱឃៈស្ដើងរាក់សុខស្ងប់អើយ ៕ ដោយ ហ៊ិម ឆាន់
រប់កាយវិញ្ញាណបង្កើតមក បញ្ហាសៀតស៊កគ្មានពេលល្ហើយ ត្រូវប្រុងប្រយ័ត្នកុំកន្តើយ តម្រងផ្លូវហើយ ស្បើយទុក្ខា។ ភ្នែកមើលឲ្យធ្លុះ គូសឲ្យត្រូវ ដៃកុំក្បត់នូវ ផ្លូវចិន្តា ត្រចៀកកុំស្រាល ច្រាលបញ្ហា លោកិយនេះណា ចារមានន័យ។ kang measអរគុណណាស់ក្មួយ Kang Meas សាធុ ! សាធុ !សាធុ ! !!!! - ភ្នែកត្រចៀកកាយចិត្តច្រមុះ ត្រូវចាក់ឲ្យធ្លុះទើបប្រពៃ គិតគូរពីចារណ៍ស្ដារអត្ថន័យ នោះទើបអាចច្នៃរស់ហាត់ស្លាប់ !!!!Koung Hour ...អាយតនៈ ឱឃៈជ្រៅដាំក្បាលចុះទៅ មុខឈ្លក់ហើយលង់ក្នុងកាមា ទុក្ខគ្មានស្បើយខ្លះបែរកៀកកើយ ស្មានឋានសួគ៌ ។+ ឱ វេទនា ព្រោះផស្សៈគឺជាអន្ទាក់ អ្នកដើរតួបន្លំភ្នែកស្រស់ ថាអស់មួតាមពិតអាប់អួ ជួជាតិណាស់ ។ជាភ័ព្វគាប់ដែរ បានព្រះធម៌ញ៉ាំងសត្វស្គាល់ពណ៌ សខ្មៅច្បាស់ខ្លះមានឧបនិស្ស័យក្រាស់បានរើបម្រះ រួចទុក្ខា...។វិសេសវិសាលណាស់ លោកបងChhann HimUnlike • Reply • 7 • May 6 at 10:24pm Chhann Him ពីរោះពេកណាស់ច្បាស់ពាក្យពេចន៍ បទឃ្លារំលេចពេជ្រវោហារខ្ញុំសែនរីករាយចិត្តជ្រះថ្លាបញ្ចេញវាចាថាសាធុ !!!!ពីរោះណាស់ប្អូន Koung Hour !!! អរគុណ !!!ImSophally Moeys +សរុបមកវិញពេញអង្គប្រាណកើតមកមានបានកំសាន្តចិត្តចេះប្រើចេះប្រាស់ប្រាកដពិត ទើបប្រសើរចិត្តគិតរីករាយ ។+មិនយូរទេណាគេយកវិញកុំកើតទោម្នេញគិតសោកស្តាយរូបយើងរូបគេគ្រប់ៗកាយរមែងឃ្លាតឆ្ងាយជាធម្មតា ។+ហេតុនេះចូរចាំផ្តាំអារម្មណ ៍មើលឱយសព្វជុំគ្រប់កិច្ចការ ៍រៀបចំអាយតន:ដល់មរណាធ្វើឱយកាយាល្អហ្មត់ហ្មង ។+ អរគុណ Chhann Him ល្អប្រពៃជួយដាស់ស្មារតីញាតិប្ងូនបងយល់ដឹងអាយតន:គ្រប់គន្លងទាំងក្នុងក្រៅផងឆ្លងពុទ្ធោវាទ ។ ឯវំ !!!ីUnlike • Reply • 6 • Yesterday at 3:06am • Edited Chhann Him កំណាព្យ ឆ្លើយ ត ល្អប្រពៃខ្ញុំប្រណម្យដៃអភិវាទកាយចិត្តសង្រួមឱ្យល្អស្អាតវាចាខ្ញុំបាទថា សាធុ !!! ពីរោះណាស់ ImSophally Moeys !!!ពិរោះពិសេសតម្រាយតម្រិះតម្រាប់ទូន្មានតម្រង់កូនខ្មែរតម្រឹមលំអានតម្រេកក្ស័យក្សាន្តបរិមាណបញ្ញា។Happy Mother's Day!កើត ជឿនUnlike • Reply • 7 • Yesterday at 12:46am Chhann Him អរគុណលោកបងសរសេរឆ្លើយសងពីរោះពិសាជួយលើកទឹកចិត្តដោយក្ដីជ្រះថ្លាខ្ញុំលើកហត្ថាអនុមោទនា !!!អរគុណលោកបង Chuoen Koet !!!កុល ស្ដ្រី អាយតនៈទាក់ទាញបានឃ្លានឥតស្រាកស្រាន្ដក្នុងនិងក្រៅ១២យល់ជាក់ត្រជាក់ក្ដៅរស រូប សោកសៅសំឡេងក្លិន ។ច្រមុះអណ្ដាតនិងកែវភ្នែកមនោពន់រែកកាយាបិុនតែភ្លើតភ្លើនភ្លេចអាចនាំហិនល្ងង់ល្ងិតឆៅឆ្អិនទាំងក្នុងក្រៅ។ឱវាទប្រាយប្រាប់ស្ដាប់ពិចារណ៍ផ្ដល់ន័យខ្លឹមសារស្ដីប្រដៅសម្ដីសម្ដែងថ្លែងសំដៅឲ្យចាកឆ្ងាយខ្លៅក្នុងកាយចិត្ត ។អរគុណពន់ពេករំលែកចែកអភិរក្សផ្នែកត្រិះរិះគិតគេហផ្សព្វផ្សាយនូវគំនិតមរតកពីសិទ្ធនៃសាសនា ។សាធុ សាធុ សាធុក្មួយអរគុណខ្លាំងណាស់ លោកពូដែលតែងតែផ្ដល់ឱវាទល្អៗUnlike • Reply • 7 • Yesterday at 8:55am • Edited Chhann Him អត្ថរសអត្ថន័យប្រពៃសមឥន្ត្រិយជាធំក្នុងអាត្មាត្រូវយកព្រះធម៌ស្រោបកាយានោះទើបតណ្ហារួញរៀវខ្លះ !!! ពីរោះណាស់ក្មួយ កុល ស្ដ្រី !!! អរគុណ !!!ប្រសើណាស់ល្បងជួយពន្យល់ស្គាល់ឬសស្គាល់គល់នៃអង្គប្រាណបកស្រាយន័យធៀបពិតជាបានរូបខ្ញុំកល្យាណមិត្តដ៏ទៃ។សាធុ សាធុ សាធុ ល្បង ដែលរៀបរាប់យ៉ាងក្បោះក្បាយ បាទ។😊😊Unlike • Reply • 2 • Yesterday at 8:28am Chhann Him សាធុ ! លោកប្អូន LY Sambath ពីរោះពេកក្ដាត់រសអត្ថន័យ កំណាព្យឆ្លើយតបស្របប្រពៃ ខ្ញុំប្រណម្យដៃថាសាធុ !!!!Like • Reply • Yesterday at 4:29pmតា តយ សំវរៈសង្រួម ព្រមចិត្តកាយំមាគា៌រំសាយ អាយតនៈឲ្យនៅឲ្យឆ្ងាយ សម្ផស្សៈដូចស្រាយច្រវាក់់ ពីវេទនា ។អាយតនៈក្នុងនិងក្រៅបង្កើនកំដៅពាន់អង្សារបើយកធម៌ស្រោបវាពេលណាកំដៅខ្លាំងក្លាថាមថយចុះ !!!!៙ថ្ងៃនិងយប់ មិនឈប់ផ្លាស់វេនគ្នាដូចឆ្មាំទ្វារ មាននាទីយាមចឹង !ទោះពោលស្តី ធ្វើអ្វីក៏គាត់ដឹងទាំងថ្មើរហ្នឹង នៅត្អឹងប្រឹងឃ្លាំក្បែរ ។+ខ្លះហៅវា យក្សមារពុំភ្លាំងភ្លាត់ព្រោះអីគាត់ មានមាត់ដប់ពីរដែរមាត់មួយមិញ មានធ្មេញសាមសិបហែស៊ីរាប់ខែ នៅតែមិនស្កាំផ្ទៃ ....។៚(គង់ហួរ)
អាយតនៈក្នុងក្រៅ
ReplyDeleteបទពាក្យ ៧
អាយតនៈក្នុងនិងក្រៅ
បីបមបៀមបៅនូវអារម្មណ៍
មួយក្នុងមួយក្រៅប៉ះពាល់ដំ
ផស្សៈផ្សែផ្សំជាវេទនា ។
ភ្នែកប៉ិនពូកែតែផ្នែករូប
ហិចហក់ឆក់ស្រូបគ្រប់វេលា
អាក្រក់ទោមនស្សទាស់ចិន្តា
ឃើញល្អសោភាក្លារាគៈ ។
ត្រចៀកចាត់ចែងសម្លេងឮ
ពីរោះព្រួចព្រឺជាប់ជំពាក់
បើមិនចូលចិត្តកើនថ្នាំងថ្នាក់
ទាក់ទាញទោសៈចិត្តខ្វល់ខ្វាយ ។
ច្រមុះស្រង់ក្លិនប៉ិនឥតខ្ចោះ
អណ្ដាតភ្លក្សរសជាតិទាំងឡាយ
ឆ្ងាញ់ឈ្ងុយក្រអូបជួបសប្បាយ
មិនដែលរសាយណាយសម្រន់ ។
កាយាយតនៈទាក់ល្អស្អាត
បានហើយចង់ទៀតមិនស្រាកអន់
ឯទ្វារចិត្តវិញធំពេកពន់
មិនដែលឆ្អែតឆ្អន់ស្កប់ហឫទ័យ ។ ឥន្ទ្រិយតណ្ហាធំខ្លាំងណាស់
បានដប់នៅខ្វះចង់បានម្ភៃ
បានណាស់ខ្វះណាស់កន្លះផ្ទៃ
គួរឲ្យខ្លាចភ័យព្រោះគម្លាន ។
បើផ្គើនភ្លើតភ្លើនតាមអារម្មណ៍
តណ្ហាសណ្ដំនាំខកប្រាណ
ទោះល្អអាក្រក់ឈ្លក់រំខាន
សង្រួមឲ្យបានក្សាន្ដត្រជាក់ ។
ដោយធ្វើតាមព្រះពុទ្ធោវាទ
មិនឲ្យចាកឃ្លាតអរិយមគ្គ
ក្តិចឧបាទានជាប់ជំពាក់
ឱឃៈស្ដើងរាក់សុខស្ងប់អើយ ៕
ដោយ ហ៊ិម ឆាន់
រប់កាយវិញ្ញាណបង្កើតមក បញ្ហាសៀតស៊កគ្មានពេលល្ហើយ ត្រូវប្រុងប្រយ័ត្នកុំកន្តើយ តម្រងផ្លូវហើយ ស្បើយទុក្ខា។ ភ្នែកមើលឲ្យធ្លុះ គូសឲ្យត្រូវ ដៃកុំក្បត់នូវ ផ្លូវចិន្តា ត្រចៀកកុំស្រាល ច្រាលបញ្ហា លោកិយនេះណា ចារមានន័យ។ kang meas
ReplyDeleteអរគុណណាស់ក្មួយ Kang Meas សាធុ ! សាធុ !សាធុ ! !!!! - ភ្នែកត្រចៀកកាយចិត្តច្រមុះ ត្រូវចាក់ឲ្យធ្លុះទើបប្រពៃ គិតគូរពីចារណ៍ស្ដារអត្ថន័យ នោះទើបអាចច្នៃរស់ហាត់ស្លាប់ !!!!
Koung Hour ...អាយតនៈ ឱឃៈជ្រៅ
ដាំក្បាលចុះទៅ មុខឈ្លក់ហើយ
លង់ក្នុងកាមា ទុក្ខគ្មានស្បើយ
ខ្លះបែរកៀកកើយ ស្មានឋានសួគ៌ ។
+ ឱ វេទនា ព្រោះផស្សៈ
គឺជាអន្ទាក់ អ្នកដើរតួ
បន្លំភ្នែកស្រស់ ថាអស់មួ
តាមពិតអាប់អួ ជួជាតិណាស់ ។
ជាភ័ព្វគាប់ដែរ បានព្រះធម៌
ញ៉ាំងសត្វស្គាល់ពណ៌ សខ្មៅច្បាស់
ខ្លះមានឧបនិស្ស័យក្រាស់
បានរើបម្រះ រួចទុក្ខា...។
វិសេសវិសាលណាស់ លោកបងChhann Him
Unlike • Reply • 7 • May 6 at 10:24pm
Chhann Him ពីរោះពេកណាស់ច្បាស់ពាក្យពេចន៍ បទឃ្លារំលេចពេជ្រវោហារ
ខ្ញុំសែនរីករាយចិត្តជ្រះថ្លា
បញ្ចេញវាចាថាសាធុ !!!!
ពីរោះណាស់ប្អូន Koung Hour !!! អរគុណ !!!
ImSophally Moeys +សរុបមកវិញពេញអង្គប្រាណ
កើតមកមានបានកំសាន្តចិត្ត
ចេះប្រើចេះប្រាស់ប្រាកដពិត
ទើបប្រសើរចិត្តគិតរីករាយ ។
+មិនយូរទេណាគេយកវិញ
កុំកើតទោម្នេញគិតសោកស្តាយ
រូបយើងរូបគេគ្រប់ៗកាយ
រមែងឃ្លាតឆ្ងាយជាធម្មតា ។
+ហេតុនេះចូរចាំផ្តាំអារម្មណ ៍
មើលឱយសព្វជុំគ្រប់កិច្ចការ ៍
រៀបចំអាយតន:ដល់មរណា
ធ្វើឱយកាយាល្អហ្មត់ហ្មង ។
+ អរគុណ Chhann Him ល្អប្រពៃ
ជួយដាស់ស្មារតីញាតិប្ងូនបង
យល់ដឹងអាយតន:គ្រប់គន្លង
ទាំងក្នុងក្រៅផងឆ្លងពុទ្ធោវាទ ។ ឯវំ !!!
ី
Unlike • Reply • 6 • Yesterday at 3:06am • Edited
Chhann Him កំណាព្យ ឆ្លើយ ត ល្អប្រពៃ
ខ្ញុំប្រណម្យដៃអភិវាទ
កាយចិត្តសង្រួមឱ្យល្អស្អាត
វាចាខ្ញុំបាទថា សាធុ !!! ពីរោះណាស់ ImSophally Moeys !!!
ពិរោះពិសេស
តម្រាយតម្រិះ
តម្រាប់ទូន្មាន
តម្រង់កូនខ្មែរ
តម្រឹមលំអាន
តម្រេកក្ស័យក្សាន្ត
បរិមាណបញ្ញា។
Happy Mother's Day!
កើត ជឿន
Unlike • Reply • 7 • Yesterday at 12:46am
Chhann Him អរគុណលោកបង
សរសេរឆ្លើយសង
ពីរោះពិសា
ជួយលើកទឹកចិត្ត
ដោយក្ដីជ្រះថ្លា
ខ្ញុំលើកហត្ថា
អនុមោទនា !!!
អរគុណលោកបង Chuoen Koet !!!
កុល ស្ដ្រី អាយតនៈទាក់ទាញបាន
ឃ្លានឥតស្រាកស្រាន្ដក្នុងនិងក្រៅ
១២យល់ជាក់ត្រជាក់ក្ដៅ
រស រូប សោកសៅសំឡេងក្លិន ។
ច្រមុះអណ្ដាតនិងកែវភ្នែក
មនោពន់រែកកាយាបិុន
តែភ្លើតភ្លើនភ្លេចអាចនាំហិន
ល្ងង់ល្ងិតឆៅឆ្អិនទាំងក្នុងក្រៅ។
ឱវាទប្រាយប្រាប់ស្ដាប់ពិចារណ៍
ផ្ដល់ន័យខ្លឹមសារស្ដីប្រដៅ
សម្ដីសម្ដែងថ្លែងសំដៅ
ឲ្យចាកឆ្ងាយខ្លៅក្នុងកាយចិត្ត ។
អរគុណពន់ពេករំលែកចែក
អភិរក្សផ្នែកត្រិះរិះគិត
គេហផ្សព្វផ្សាយនូវគំនិត
មរតកពីសិទ្ធនៃសាសនា ។
សាធុ សាធុ សាធុ
ក្មួយអរគុណខ្លាំងណាស់ លោកពូ
ដែលតែងតែផ្ដល់ឱវាទល្អៗ
Unlike • Reply • 7 • Yesterday at 8:55am • Edited
Chhann Him អត្ថរសអត្ថន័យប្រពៃសម
ឥន្ត្រិយជាធំក្នុងអាត្មា
ត្រូវយកព្រះធម៌ស្រោបកាយា
នោះទើបតណ្ហារួញរៀវខ្លះ !!! ពីរោះណាស់ក្មួយ កុល ស្ដ្រី !!! អរគុណ !!!
ប្រសើណាស់ល្បងជួយពន្យល់
ស្គាល់ឬសស្គាល់គល់នៃអង្គប្រាណ
បកស្រាយន័យធៀបពិតជាបាន
រូបខ្ញុំកល្យាណមិត្តដ៏ទៃ។
សាធុ សាធុ សាធុ ល្បង ដែលរៀបរាប់យ៉ាងក្បោះក្បាយ បាទ។
😊😊
Unlike • Reply • 2 • Yesterday at 8:28am
Chhann Him សាធុ ! លោកប្អូន LY Sambath ពីរោះពេកក្ដាត់រសអត្ថន័យ កំណាព្យឆ្លើយតបស្របប្រពៃ ខ្ញុំប្រណម្យដៃថាសាធុ !!!!
Like • Reply • Yesterday at 4:29pm
តា តយ សំវរៈសង្រួម ព្រមចិត្តកាយ
ំមាគា៌រំសាយ អាយតនៈ
ឲ្យនៅឲ្យឆ្ងាយ សម្ផស្សៈ
ដូចស្រាយច្រវាក់់ ពីវេទនា ។អាយតនៈក្នុងនិងក្រៅ
បង្កើនកំដៅពាន់អង្សារ
បើយកធម៌ស្រោបវាពេលណា
កំដៅខ្លាំងក្លាថាមថយចុះ !!!!
៙ថ្ងៃនិងយប់ មិនឈប់ផ្លាស់វេនគ្នា
ដូចឆ្មាំទ្វារ មាននាទីយាមចឹង !
ទោះពោលស្តី ធ្វើអ្វីក៏គាត់ដឹង
ទាំងថ្មើរហ្នឹង នៅត្អឹងប្រឹងឃ្លាំក្បែរ ។
+ខ្លះហៅវា យក្សមារពុំភ្លាំងភ្លាត់
ព្រោះអីគាត់ មានមាត់ដប់ពីរដែរ
មាត់មួយមិញ មានធ្មេញសាមសិបហែ
ស៊ីរាប់ខែ នៅតែមិនស្កាំផ្ទៃ ....។៚(គង់ហួរ)