Sunday, 1 May 2016

៣៥២- បណ្តាំអង្គរ


1 comment:

  1. *** បណ្ដាំអង្គរ ***
    && បទពាក្យ ៨ &&
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    អង្គរស្កឹមស្កៃហារស្ដីបញ្ជាក់
    បើខ្មែរបែកបាក់ខ្មាំងត្របាក់សាច់
    បើខ្មែរសាមគ្គីមូលមីររួមបាច់
    ថែមចិត្តប្ដូរផ្ដាច់ខ្មាំងកាច់មិនបាក់ ។
    ដូច្នេះខ្មែរអើយកុំឡើយហួងហែង
    វិវាទគ្នាឯងទាស់ទែងកាប់ចាក់
    ដើរដៅទិសមួយជួយគ្នាស្មោះស្ម័គ្រ
    ស្ទួយកម្ពុជៈពីអន្ទាក់ទមិឡ ។
    ដោយ ហ៊ិម ឆាន់

    ពួកចោរវាតទីស៊ីដូចជាយក្ស
    ខាំលេបត្របាក់ទឹកដីខ្មែរយើង
    ខ្មែរអង្គរអើយឆាប់ក្រោកឈរឡើង
    ពួតដៃរួមជើងតស៊ូប្រជែង ។

    ខ្មែរម្ចាស់អង្គរងើបឡើងយកជ័យ
    បញ្ជាក់អត្ថន័យដែលគេធ្លាប់ស្ញែង
    សាមគ្គីចាប់ដៃយ៉ាងខ្លាំងខែងរ៉ែង
    តស៊ូស្វះស្វែងកុំឡើយដេកចាំ ។

    ខ្មែរអង្គរអើយកុំឡើយភ្លេចខ្លួន
    សៀមមិនចោលក្បួនដូនតាបានផ្ដាំ
    យួនមិនចោលពុតត្រូវតែចងចាំ
    ឆ្លាក់ទុកបណ្ដាំផ្ដំាតពង្សា ។


    ReplyDelete