ផលពីការ ប្រព្រឹត្ត បទពាក្យ ៨ប្រព្រឹត្តតាមចង់លង់ជ្រោះតណ្ហា ប្រព្រឹត្តមុសាបាត់បង់សច្ចៈប្រព្រឹត្តតាមចិត្តដិតកាមរាគៈ ប្រព្រឹត្តលួចលាក់ធ្លាក់ជ្រោះឥច្ឆា ។ ប្រព្រឹត្តអបាយឃ្លាតឆ្ងាយមង្គល ប្រព្រឹត្តឲ្យយល់ដុះគល់បញ្ញាប្រព្រឹត្តលួចប្លន់ជាប់ពន្ធនាគារ ប្រព្រឹត្តក្បត់គ្នាជួបតែជម្លោះ ។ ប្រព្រឹត្តខន្តីជោគជ័យជាផល ប្រព្រឹត្តអកុសលបានដល់ភ័យគ្រោះប្រព្រឹត្តថោកទាបបាត់ភាពខ្ពង់ខ្ពស់ ប្រព្រឹត្តឡេះឡោះអស់ភាពថ្លៃថ្នូរ ។ប្រព្រឹត្តទុច្ចរិតកាយចិត្តឆ្អេះឆ្អាប ប្រព្រឹត្តធម៌បាបសាបព្រោះវឹកវរប្រព្រឹត្តដូចសត្វបាត់បង់ជំហរ ប្រព្រឹត្តព្យុះផ្គរភ្លៀងខ្យល់ជាផល ។ប្រព្រឹត្តសីលទានកើតមានមេត្តា ប្រព្រឹត្តពេស្យាទុក្ខាខ្វាយខ្វល់ប្រព្រឹត្តធម៌ស្ងប់ជីកកប់កង្វល់ ប្រព្រឹត្តល្បិចកលច្រើនចាញ់ខ្លួនឯង ។ប្រព្រឹត្តសុចរិតចិត្តត្រជាក់ស្ងប់ ប្រព្រឹត្តល្អសព្វបញ្ចប់វង្វេងប្រព្រឹត្តស្របធម៌សុខសាន្តក្រៃលែង ប្រព្រឹត្តនេះឯងគឺរៀនហាត់ស្លាប់ ដោយ ហ៊ិម ឆាន់
LY Sambath ប្រព្រឹត្តខុសឆ្គងរំលងអស់ច្បាប់ប្រព្រឹត្តឲ្យអាប់កេរ្តិ៍ឈ្មោះអន្តរាយប្រព្រឹត្តមិនគិតនាំចិត្តសោកស្តាយប្រព្រីត្តសប្បាយលើទុក្ខសោកគេ។ផលផ្តល់មកវិញតាមកម្មអំពើផលនៃទង្វើភ្លើខុសតម្រាផល តដល់កូននាំឲ្យពឺតផ្សាផលល្អលុះត្រាសាងល្អត្រឹមត្រូវ។មានន័យណាស់ ល្បង សាធុ សាធុ សាធុUnlike · Reply · 5 · May 11 at 1:12amChhann HimChhann Him ពីរោះណាស់ប្អូន LY Sambath : - ប្រព្រឹត្តឥតគិតនាំទុក្ខព្រួយភ័យប្រព្រឹត្តឥតន័យនាំកើតអាស្រូវប្រព្រឹត្តខុសបទនាំដើរខុសផ្លូវ...See More
ImSophally Moeys +ប្រព្រឹត្តកើតចេញពីខ្លួនឯង អាក្រក់ល្អមិនលែងរែងដឹងគិតព្រោះវាផ្តើមចេញពីក្នុងចិត្ត ល្អអាក្រក់ពិតចិត្តចេតនា ។+ប្រព្រឹត្តត្រូវសួរខ្លួនឯងសិន តើគួរឬមិនពីចារណា ?រួចហើយកុំឆ្លើយដាក់នរណា ហ៊ានធ្វើហ៊ានថាទទួលខុស ។+នេះហើយទើបហៅថាប្រព្រឹត្ត ពេលគិតហើយធ្វើទើបជាមនុស្សមិនខ្លាចនឹងទទួលកំហុស ទោះជាស្រីប្រុសគង់ដូចគ្នា ។+អរគុណ Chhann Him ជាពន្លឹក រាល់ថ្ងៃល្ងាចព្រឹកគិតវាចាររកពាក្យប្រដៅសព្វផងគ្នា កុំឱយមានពៀរព្រោះប្រព្រឹត្ត់ ។
ផលពីការ ប្រព្រឹត្ត
ReplyDeleteបទពាក្យ ៨
ប្រព្រឹត្តតាមចង់លង់ជ្រោះតណ្ហា ប្រព្រឹត្តមុសាបាត់បង់សច្ចៈ
ប្រព្រឹត្តតាមចិត្តដិតកាមរាគៈ ប្រព្រឹត្តលួចលាក់ធ្លាក់ជ្រោះឥច្ឆា ។
ប្រព្រឹត្តអបាយឃ្លាតឆ្ងាយមង្គល ប្រព្រឹត្តឲ្យយល់ដុះគល់បញ្ញា
ប្រព្រឹត្តលួចប្លន់ជាប់ពន្ធនាគារ ប្រព្រឹត្តក្បត់គ្នាជួបតែជម្លោះ ។
ប្រព្រឹត្តខន្តីជោគជ័យជាផល ប្រព្រឹត្តអកុសលបានដល់ភ័យគ្រោះ
ប្រព្រឹត្តថោកទាបបាត់ភាពខ្ពង់ខ្ពស់ ប្រព្រឹត្តឡេះឡោះអស់ភាពថ្លៃថ្នូរ ។
ប្រព្រឹត្តទុច្ចរិតកាយចិត្តឆ្អេះឆ្អាប ប្រព្រឹត្តធម៌បាបសាបព្រោះវឹកវរ
ប្រព្រឹត្តដូចសត្វបាត់បង់ជំហរ ប្រព្រឹត្តព្យុះផ្គរភ្លៀងខ្យល់ជាផល ។
ប្រព្រឹត្តសីលទានកើតមានមេត្តា ប្រព្រឹត្តពេស្យាទុក្ខាខ្វាយខ្វល់
ប្រព្រឹត្តធម៌ស្ងប់ជីកកប់កង្វល់ ប្រព្រឹត្តល្បិចកលច្រើនចាញ់ខ្លួនឯង ។
ប្រព្រឹត្តសុចរិតចិត្តត្រជាក់ស្ងប់ ប្រព្រឹត្តល្អសព្វបញ្ចប់វង្វេង
ប្រព្រឹត្តស្របធម៌សុខសាន្តក្រៃលែង ប្រព្រឹត្តនេះឯងគឺរៀនហាត់ស្លាប់
ដោយ ហ៊ិម ឆាន់
LY Sambath ប្រព្រឹត្តខុសឆ្គងរំលងអស់ច្បាប់
ReplyDeleteប្រព្រឹត្តឲ្យអាប់កេរ្តិ៍ឈ្មោះអន្តរាយ
ប្រព្រឹត្តមិនគិតនាំចិត្តសោកស្តាយ
ប្រព្រីត្តសប្បាយលើទុក្ខសោកគេ។
ផលផ្តល់មកវិញតាមកម្មអំពើ
ផលនៃទង្វើភ្លើខុសតម្រា
ផល តដល់កូននាំឲ្យពឺតផ្សា
ផលល្អលុះត្រាសាងល្អត្រឹមត្រូវ។
មានន័យណាស់ ល្បង សាធុ សាធុ សាធុ
Unlike · Reply · 5 · May 11 at 1:12am
Chhann Him
Chhann Him ពីរោះណាស់ប្អូន LY Sambath : - ប្រព្រឹត្តឥតគិតនាំទុក្ខព្រួយភ័យ
ប្រព្រឹត្តឥតន័យនាំកើតអាស្រូវ
ប្រព្រឹត្តខុសបទនាំដើរខុសផ្លូវ...See More
ImSophally Moeys +ប្រព្រឹត្តកើតចេញពីខ្លួនឯង អាក្រក់ល្អមិនលែងរែងដឹងគិត
ReplyDeleteព្រោះវាផ្តើមចេញពីក្នុងចិត្ត ល្អអាក្រក់ពិតចិត្តចេតនា ។
+ប្រព្រឹត្តត្រូវសួរខ្លួនឯងសិន តើគួរឬមិនពីចារណា ?
រួចហើយកុំឆ្លើយដាក់នរណា ហ៊ានធ្វើហ៊ានថាទទួលខុស ។
+នេះហើយទើបហៅថាប្រព្រឹត្ត ពេលគិតហើយធ្វើទើបជាមនុស្ស
មិនខ្លាចនឹងទទួលកំហុស ទោះជាស្រីប្រុសគង់ដូចគ្នា ។
+អរគុណ Chhann Him ជាពន្លឹក រាល់ថ្ងៃល្ងាចព្រឹកគិតវាចារ
រកពាក្យប្រដៅសព្វផងគ្នា កុំឱយមានពៀរព្រោះប្រព្រឹត្ត់ ។