រស់ក្រោមម្លប់ធម៌ បទពាក្យ ៨ព្រះធម៌បរិសុទ្ធនាំផុតចាកកាម... អ្នកបដិបត្តិតាមមិនដាមដោយទុក្ខ ចិត្តជ្រះថ្លាល្អបវរស្ងប់សុខ... បុណ្យផលនាំមុខសុខសាន្តត្រជាក់ ។សុខនឹងធនទ្រព្យទុក្ខជាប់មិនអស់... សុខនឹងសក្តិយសមិនអស់រាគៈ អុងអាត់អួតអាងឡើងចាងលោភៈ ... ចំរើនទោសៈជំពាក់អត្តា ។សុខក្រោមម្លប់ធម៌មិនញ័រអារម្មណ៍... កាយចិត្តលត់ដំតាមពុទ្ធដីកា វិរយៈខន្តីរៀនត្រៃសិក្ខា... រសព្រះធម្មាឆ្ងាញ់ណាស់ម្ចាស់ថ្លៃ ។បាបឆ្អាបក្នុងកាយរលាយរិលរាក់... បុណ្យកើនត្រជាក់សុភាពមេត្រី ព្រហ្មវិហារធម៌កើនច្រើនរស្មី ... សុខសាន្តសួស្តីអស់ក្តីប្រកាន់ ។ ព្រះធម៌បដិបត្តិនាំសត្វសុខស្ងប់... អត្តារួញកប់លាងទុក្ខច្រើនជាន់ បើកបេះដូងធម៌បិទមារព័ន្ធន៍... សូមបានកើតទាន់ជំនាន់ព្រះត្រាស់ ៕ មារព័ន្ធន៍ = ចំណងកិលេស , ចំណងមារ ... ដោយឧបាសក ហ៊ិម ឆាន់ ថ្ងៃទី ២ ឧសភា ២០១៤
ReplyDeleteរស់ក្រោមម្លប់ធម៌
បទពាក្យ ៨
ព្រះធម៌បរិសុទ្ធនាំផុតចាកកាម... អ្នកបដិបត្តិតាមមិនដាមដោយទុក្ខ
ចិត្តជ្រះថ្លាល្អបវរស្ងប់សុខ... បុណ្យផលនាំមុខសុខសាន្តត្រជាក់ ។
សុខនឹងធនទ្រព្យទុក្ខជាប់មិនអស់... សុខនឹងសក្តិយសមិនអស់រាគៈ
អុងអាត់អួតអាងឡើងចាងលោភៈ ... ចំរើនទោសៈជំពាក់អត្តា ។
សុខក្រោមម្លប់ធម៌មិនញ័រអារម្មណ៍... កាយចិត្តលត់ដំតាមពុទ្ធដីកា
វិរយៈខន្តីរៀនត្រៃសិក្ខា... រសព្រះធម្មាឆ្ងាញ់ណាស់ម្ចាស់ថ្លៃ ។
បាបឆ្អាបក្នុងកាយរលាយរិលរាក់... បុណ្យកើនត្រជាក់សុភាពមេត្រី
ព្រហ្មវិហារធម៌កើនច្រើនរស្មី ... សុខសាន្តសួស្តីអស់ក្តីប្រកាន់ ។
ព្រះធម៌បដិបត្តិនាំសត្វសុខស្ងប់... អត្តារួញកប់លាងទុក្ខច្រើនជាន់
បើកបេះដូងធម៌បិទមារព័ន្ធន៍... សូមបានកើតទាន់ជំនាន់ព្រះត្រាស់ ៕
មារព័ន្ធន៍ = ចំណងកិលេស , ចំណងមារ ... ដោយឧបាសក ហ៊ិម ឆាន់
ថ្ងៃទី ២ ឧសភា ២០១៤