ព្រះធម៌ចម្លងសត្វ ( បទព្រហ្មគីតិ )ព្រះធម៌បដិបត្តិ...... ចម្លងសត្វឆ្លងវដ្ដៈ ព្រះធម៌លាងលោភៈ......ជូតទោសៈកិលេសមារ ។ព្រះធម៌បំភ្លឺផ្លូវ......នាំសត្វទៅផុតទុក្ខាព្រះធម៌លាងអវិជ្ជា ......នាំសត្តាទៅសុគតិ ។ព្រះធម៌នាំបញ្ញា......ចិត្តជ្រះថ្លាលាងអស្មិព្រះធម៌ខាត់ទិដ្ឋិ......មានសតិដឹងសច្ចៈ ។ព្រះធម៌ភ្លឺយប់ថ្ងៃ......ផ្តល់និស្ស័យជាអមតៈព្រះធម៌ជាពុទ្ធចក្រ ......បង្ហាញមគ្គជនគ្រប់គ្នា ។ព្រះធម៌នាំសុខស្ងប់......ស្មាញស្មុគ្រចប់ចិត្តស្អាតថ្លាសមថវិបស្សនា...... ប្រោសសត្តាបង្ហាញសុខ ។មរណៈនៅបង្កើយ......កុំភ្លេចឡើយរកធម៌ទុក ព្រះធម៌អាចនាំមុខ ......ឆ្លងសោកទុក្ខសុខរត់តាម ៕ ដោយ ហ៊ិម ឆាន់
ព្រះធម៌ចម្លងសត្វ ( បទព្រហ្មគីតិ )
ReplyDeleteព្រះធម៌បដិបត្តិ...... ចម្លងសត្វឆ្លងវដ្ដៈ
ព្រះធម៌លាងលោភៈ......ជូតទោសៈកិលេសមារ ។
ព្រះធម៌បំភ្លឺផ្លូវ......នាំសត្វទៅផុតទុក្ខា
ព្រះធម៌លាងអវិជ្ជា ......នាំសត្តាទៅសុគតិ ។
ព្រះធម៌នាំបញ្ញា......ចិត្តជ្រះថ្លាលាងអស្មិ
ព្រះធម៌ខាត់ទិដ្ឋិ......មានសតិដឹងសច្ចៈ ។
ព្រះធម៌ភ្លឺយប់ថ្ងៃ......ផ្តល់និស្ស័យជាអមតៈ
ព្រះធម៌ជាពុទ្ធចក្រ ......បង្ហាញមគ្គជនគ្រប់គ្នា ។
ព្រះធម៌នាំសុខស្ងប់......ស្មាញស្មុគ្រចប់ចិត្តស្អាតថ្លា
សមថវិបស្សនា...... ប្រោសសត្តាបង្ហាញសុខ ។
មរណៈនៅបង្កើយ......កុំភ្លេចឡើយរកធម៌ទុក
ព្រះធម៌អាចនាំមុខ ......ឆ្លងសោកទុក្ខសុខរត់តាម ៕
ដោយ ហ៊ិម ឆាន់