Wednesday, 7 May 2014

ព្រះធម៌និងសង្គម


1 comment:

  1. ព្រះធម៍និងសង្គម (បទពាក្យ ៨ )
    ........ដោយ ហ៊ិម ឆាន់..............
    ធ្រះធម៌ថ្លៃថ្លាផ្សាភ្ជាប់សង្គម
    ណែនាំអប់រំសង្គមថ្កើងខ្ពស់
    ព្រះធម៌នាំសត្វបំបាត់ជម្លោះ
    កៀរគុណគេចទោសចាកចេញអត្តា ។
    ព្រះធម៌កំចាត់លោភៈទោសៈ
    បោះបង់បំបាក់មោហៈ អវិជ្ជា
    ធ្រះធម៌បិទផ្លូវពួកសត្រូវមារ
    រីករាយបើកទ្វារមេត្តា ករុណា ។
    ព្រះធម៌មិនឆ្មើងរើសអើងពូជពង្ស
    ប្រាជ្ញខ្លៅល្ងេល្ងង់ជំទង់កុមារ
    ព្រះធម៌រំដោះស្រីប្រុសយាយតា
    ដែលមានសទ្ធាជ្រះថ្លាសាទរ ។
    ធ្រះធម៌បរិសុទ្ធលាងចិត្តឲ្យស្អាត
    ប្រឹងប្រែងសង្វាតស្មឹងស្មាធស្មោះស
    បុគ្គលធ្វើតាមក្លាយជាមនុស្សល្អ
    ជីវិតបវរមានបុណ្យកិត្តិយស ។
    មនុស្សល្អប្រសើរដើរខាងផ្លូវត្រូវ
    ជួយសង្គមទៅចៀសចេញផ្លូវខុស
    ចោលបាបចាប់បុណ្យយកគុណគេចទោស
    ប្រទេសថ្កើងយសរាស្ត្ររស់សុខសាន្ត ៕
    ដោយ ហ៊ិម ឆាន់

    ReplyDelete