Thursday, 29 January 2015

២៥៥- គំរូល្អឆើត


1 comment:

  1. *** គំរូល្អឆើត ***
    គេហដ្ឋាន អភិរក្ស មរតក ព្រះពុទ្ធសាសនា សូមជូន
    នាទីកំណាព្យ “ គំរូល្អឆើត “
    បទពាក្យ ៩
    ទង្វើខ្មែរ ថែវប្បធម៌ ល្អប្រវត្តិ
    ចិត្តដូចមាត់ ទាត់ទៀងត្រង់ ពង្សខេមរៈ
    គំរូឆើត កើតជាពាក្យ ពាន់អត្ថៈ
    ខ្ញុំគារវៈ អ្នកពូជសាង ប្រាង្គបូរី ។



    អស្ចារ្យណាស់ ម្ចាស់ប្រាង្គប្រា តាដូនខ្មែរ
    ពិតពូកែ គេស្ញប់ស្ញែង ក្រែងស្នាដៃ
    ខ្មែរអើយងើប ទើបយើងបាន ក្សាន្តផុតភ័យ
    ស្រាក់ពួតដៃ ច្នៃជាបាច់ កាច់មិនបាក់ !!!

    មានមោទនា ជាពូជពង្ស វង្សខេមរា
    ពង្សសាវតារ ថាខ្មែរថ្កើង រឿងសិទ្ធិស័ក្តិ
    ខ្មែររួមគ្នា ពារជំនះ ឈ្នះឧបសគ្គ
    រស់រូមរក្ស ជាក់ជាបាន ក្សាន្តផុតខ្សត់ ។

    ដោយ ហ៊ិម ឆាន់



    រូបមួយទេ តែអាចផ្ដល់ ផលពាន់ន័យ
    ស្ញែងស្នាដៃ នៃដូនតា ម៉ាកុងយើង
    មានអំនួត អួតប្រាប់គ្នា ថាខ្មែរថ្កើង
    រោចន៍រុងរឿង ថ្កើងថ្កុំថ្កាន ក្សាន្តប្រពៃ ។

    ក្រាំងសាវតារ ថាខ្មែរយើង ថ្កើងថ្កានថ្កុំ ខ្មែរជួបជុំ ផ្គុំជាបាច់ កាច់មិនបាក់ កសាងជាតិ មាតុភូមិ រោជន៍រុងរក្ស ផុតគ្រោះថ្នាក់ ព្រោះមិនបាក់ បែកសាមគ្គី !!!!


    អង្គរខ្មែរ តែមួយផ្ដល់ ផលប្រពៃ ព្រោះស្នាដៃ នៃដូនតា ម៉ាកុងយើង មានអំនួត អួតប្រាប់គ្នា ថាខ្មែរថ្កើង រោជន៍រុងរឿង ថ្កើងថ្កុំថ្កាន ក្សាន្តមិនខ្សត់ !!!!

    ខ្មែរអើយខ្មែរ ថែវប្បធម៌ ល្អផងជាតិ
    ចូរកុំឃ្លាត រវាតផ្លូវ ដែលត្រូវដើរ
    វប្បធម៌យើង ថ្កើងថ្កុំថ្កាន បានប្រសើរ
    ព្រោះខ្មែរដើរ ដៅទិសមួយ មិនបែកបាក់ ។


    ប្រាសាទថ្លៃ ន័យខ្ពង់ខ្ពស់ ឈ្មោះក៏ល្បី
    ខ្មែរប្រុសស្រី ខ្មីតម្កើង ថ្កើងហ្មត់ចត់
    ជួយរក្សា ស្តារពូជពង្ស គង់បរិសុទ្ធ
    ចិត្តមុះមុត កត់ត្រាចាំ ផ្តាំកូនចៅ។ កង មាស

    ReplyDelete