បាយបាយចិញ្ចឹមចិត្តអង្ករភក្ដីដាំឆ្នាំងខន្តីថែមទឹកមេត្តាដុតអុសសច្ចៈដាក់ភ្លើងករុណាបាយនេះឯងណារសជាតិអមតៈ ។បាយចិញ្ចឹមចិត្តផ្សះទុក្ខភ័យភិតពិសិដ្ឋត្រជាក់ផ្ដល់ក្តីសុខស្ងប់ជួបអរិយមគ្គឆ្ពោះលោកុត្តរៈឆ្លងវដ្ដសង្សារ ។បាយចិញ្ចឹមចិត្តរសជាតិប្រណីតដិតជាប់ចិន្តានាំសុខដល់ខ្លួននិងញាតិកាសុខដល់គ្រួសារសុខដល់សង្គម ។បាយចិញ្ចឹមចិត្តទ្វារបាបឃាំងបិទទ្វារបុណ្យបើកធំទោសៈលោភៈធ្លាក់បាក់រលំកិលេសតូចធំដាច់ឫសដាច់គល់ ។បាយចិញ្ចឹមចិត្តដូចទឹកអម្រឹតផ្ដល់នូវមង្គលកាយចិត្តក្សេមក្សាន្តសុខសាន្តនិមលកើនបុណ្យកើបផលផ្ដល់ដល់និព្វាន ។ ដោយ ហ៊ិម ឆាន់
បាយចិញ្ចឹមកាយខុសប្លែកយ៉ាងឆ្ងាយពីបាយថែចិត្តត្រូវផ្ដល់រាល់ថ្ងៃទើបច្នៃជីវិតឲ្យរស់សុក្រឹតផុតភិតទុក្ខភ័យ ។បាយដ៏ចម្លែករូបមន្តក៏ប្លែកគាប់ភ្នែកគ្រឿងផ្សំគ្មានលក់ទិញដូរបានដោយលត់ដំត្រូវខំសន្សំឧត្តមគុណធម៌ ។ហាត់ចិត្ដដំលត់ខំពុះពារពត់ផ្នត់ចិត្តគំនិតដោយផ្ដល់ចំណីប្រពៃប្រណីតបាយចិញ្ចឹមចិត្តដូចរៀបរាប់ហើយ ។កាយក្តីចិត្តក្តីត្រូវការចំណីជារៀងដរាបបើឱ្យតែកាយចិត្តក្លាយខ្សោយទាបចិត្តចូលផ្លូវបាបឆាបឆេះដោយទុក្ខ ។
បាយបាយចិញ្ចឹមចិត្ត
ReplyDeleteអង្ករភក្ដី
ដាំឆ្នាំងខន្តី
ថែមទឹកមេត្តា
ដុតអុសសច្ចៈ
ដាក់ភ្លើងករុណា
បាយនេះឯងណា
រសជាតិអមតៈ ។
បាយចិញ្ចឹមចិត្ត
ផ្សះទុក្ខភ័យភិត
ពិសិដ្ឋត្រជាក់
ផ្ដល់ក្តីសុខស្ងប់
ជួបអរិយមគ្គ
ឆ្ពោះលោកុត្តរៈ
ឆ្លងវដ្ដសង្សារ ។
បាយចិញ្ចឹមចិត្ត
រសជាតិប្រណីត
ដិតជាប់ចិន្តា
នាំសុខដល់ខ្លួន
និងញាតិកា
សុខដល់គ្រួសារ
សុខដល់សង្គម ។
បាយចិញ្ចឹមចិត្ត
ទ្វារបាបឃាំងបិទ
ទ្វារបុណ្យបើកធំ
ទោសៈលោភៈ
ធ្លាក់បាក់រលំ
កិលេសតូចធំ
ដាច់ឫសដាច់គល់ ។
បាយចិញ្ចឹមចិត្ត
ដូចទឹកអម្រឹត
ផ្ដល់នូវមង្គល
កាយចិត្តក្សេមក្សាន្ត
សុខសាន្តនិមល
កើនបុណ្យកើបផល
ផ្ដល់ដល់និព្វាន ។
ដោយ ហ៊ិម ឆាន់
បាយចិញ្ចឹមកាយ
ReplyDeleteខុសប្លែកយ៉ាងឆ្ងាយ
ពីបាយថែចិត្ត
ត្រូវផ្ដល់រាល់ថ្ងៃ
ទើបច្នៃជីវិត
ឲ្យរស់សុក្រឹត
ផុតភិតទុក្ខភ័យ ។
បាយដ៏ចម្លែក
រូបមន្តក៏ប្លែក
គាប់ភ្នែកគ្រឿងផ្សំ
គ្មានលក់ទិញដូរ
បានដោយលត់ដំ
ត្រូវខំសន្សំ
ឧត្តមគុណធម៌ ។
ហាត់ចិត្ដដំលត់
ខំពុះពារពត់
ផ្នត់ចិត្តគំនិត
ដោយផ្ដល់ចំណី
ប្រពៃប្រណីត
បាយចិញ្ចឹមចិត្ត
ដូចរៀបរាប់ហើយ ។
កាយក្តីចិត្តក្តី
ត្រូវការចំណី
ជារៀងដរាប
បើឱ្យតែកាយ
ចិត្តក្លាយខ្សោយទាប
ចិត្តចូលផ្លូវបាប
ឆាបឆេះដោយទុក្ខ ។