កាយជារូបធម៌ចិត្តជានាមធម៌រស់ដូចជាប់ជ័ររួមរក្យយប់ថ្ងៃកាយបំរើចិត្តស្នេហ៍ស្និទ្ធភក្ដីចិត្តឲ្យធ្វើអ្វីកាយស្ដាប់បញ្ជា ។បើចិត្តស្អប់ខ្លាំងញ៉ាំងកើនកំហឹងកាយខំប្រែងប្រឹងប្រតិបត្តិឥតរាកាយបំពេញសព្វដាល់តប់ប្រហារបង្កហិង្សាតាមតែចិត្តញាក់ ។ ចិត្តលោភចង់បាននាំប្រាណឲ្យខុសចាកធម៌សប្បុរសបម្រើរាគៈកាយហ៊ានលួចប្លន់ព្រោះចិត្តលោភៈអត្តាទាញទាក់ទម្លាក់ផ្លូវមារ ។កាលរូបនៅរស់ចិត្តប្រើយប់ថ្ងៃដល់ពេលរូបក្ស័យចិត្តដោះដៃលាចិត្តឥតអាឡោះគ្រារស់រួមគ្នាចោលកាយឯកាអនិច្ចាពន់ពេក ។កាយអត់ពីចិត្តអាណិតបំផុតគេកប់គេដុតសែនមហាសង្វេគដូច្នេះកាយអើយចាប់ពីថ្ងៃស្អែកត្រូវចេះប្រកែកពាក្យបញ្ជាផង ។រៀនត្រៃសិក្ខាតាមដីកាព្រះ យកជ័យជំនះឲ្យឈ្នះចិត្តម្តងមិនធ្វើតាមទេរឿងរ៉ាវសៅហ្មងធានារ៉ាប់រងធ្វើតែកម្មល្អ ៕ ដោយឧបាសក ហ៊ិម ឆាន់
កាយជារូបធម៌ចិត្តជានាមធម៌
ReplyDeleteរស់ដូចជាប់ជ័ររួមរក្យយប់ថ្ងៃ
កាយបំរើចិត្តស្នេហ៍ស្និទ្ធភក្ដី
ចិត្តឲ្យធ្វើអ្វីកាយស្ដាប់បញ្ជា ។
បើចិត្តស្អប់ខ្លាំងញ៉ាំងកើនកំហឹង
កាយខំប្រែងប្រឹងប្រតិបត្តិឥតរា
កាយបំពេញសព្វដាល់តប់ប្រហារ
បង្កហិង្សាតាមតែចិត្តញាក់ ។
ចិត្តលោភចង់បាននាំប្រាណឲ្យខុស
ចាកធម៌សប្បុរសបម្រើរាគៈ
កាយហ៊ានលួចប្លន់ព្រោះចិត្តលោភៈ
អត្តាទាញទាក់ទម្លាក់ផ្លូវមារ ។
កាលរូបនៅរស់ចិត្តប្រើយប់ថ្ងៃ
ដល់ពេលរូបក្ស័យចិត្តដោះដៃលា
ចិត្តឥតអាឡោះគ្រារស់រួមគ្នា
ចោលកាយឯកាអនិច្ចាពន់ពេក ។
កាយអត់ពីចិត្តអាណិតបំផុត
គេកប់គេដុតសែនមហាសង្វេគ
ដូច្នេះកាយអើយចាប់ពីថ្ងៃស្អែក
ត្រូវចេះប្រកែកពាក្យបញ្ជាផង ។
រៀនត្រៃសិក្ខាតាមដីកាព្រះ
យកជ័យជំនះឲ្យឈ្នះចិត្តម្តង
មិនធ្វើតាមទេរឿងរ៉ាវសៅហ្មង
ធានារ៉ាប់រងធ្វើតែកម្មល្អ ៕
ដោយឧបាសក ហ៊ិម ឆាន់