ម្លប់ធម៌បិទបាំងឃាំងភ្លើងទោសៈ ដែលឆេះឥតអាក់ចាក់ដោតឱរា ម្លប់ធម៌បិទបាំងកម្លាំងសង្ខារ ការពារពិសមារពារពាល់ប៉ះកាយ ។ ម្លប់ធម៌នាំស្ងប់កប់បាបកើបបុណ្យ គេចទោសកើបគុណបង្កើននិស្ស័យ ម្លប់ធម៌ជាធ្នាក់ទាក់បុណ្យយប់ថ្ងៃ កាត់ផ្តាច់ជើងដៃបាបកម្មនានា ។ ម្លប់ធម៌បេះច្រេះកិលេសស្ដើងរាក់ រេចរឹលលោភៈទោសៈអវិជ្ជា ម្លប់ធម៌បិទផ្លូវសត្រូវទមិឡមារ ផ្ដាច់ពៀរវេរាលែងចង់ឈ្នះចាញ់ ។ ម្លប់ធម៌បាំងព្យុះបើកអរិយមគ្គ លះជាប់ជំពាក់កាត់ស្អប់ស្រឡាញ់ ម្លប់ធម៌ជំរះឲ្យជ្រះឯងអញ ត្រៃលោកចុះចាញ់ឆ្លុះឃើញត្រៃលក្ខណ៍ ។ ម្លប់ធម៌បាំងបិទព្យុះព្យោមលោកធម៌ ចិត្តមិនញាប់ញ័រតាមអារម្មណ៍ញាក់ ម្លប់ធម៌កាត់កាមឲ្យរៀវរួញរាក់ ចិត្តកាយត្រជាក់ជួបមគ្គផលអើយ ៕ ដោយឧបាសក ហ៊ិម ឆាន់ ១៩ មករា ១២០១៥ម្លប់ធម៌ជួយពត់ដំលត់កាយចិត្តឱ្យល្អពិសិដ្ឋបរិសុទ្ធជ្រះថ្លាម្លប់ធម៌នាំសត្វឆ្លងវដ្ដសង្សារពង្វាងផ្លូវមារឈៀងចូលផ្លូវមគ្គ ។ម្លប់ធម៌បង្កើតសម្មាទិដ្ឋិនាំកើតហិរិឱត្តប្បៈខ្លាចបាបម្លប់ធម៌បង្កើតគុណបុណ្យដរាបកិលេសរួញទាបស្គាល់ភាពសុខស្ងប់ ។
ម្លប់ធម៌បិទបាំងឃាំងភ្លើងទោសៈ ដែលឆេះឥតអាក់ចាក់ដោតឱរា
ReplyDeleteម្លប់ធម៌បិទបាំងកម្លាំងសង្ខារ
ការពារពិសមារពារពាល់ប៉ះកាយ ។
ម្លប់ធម៌នាំស្ងប់កប់បាបកើបបុណ្យ គេចទោសកើបគុណបង្កើននិស្ស័យ
ម្លប់ធម៌ជាធ្នាក់ទាក់បុណ្យយប់ថ្ងៃ កាត់ផ្តាច់ជើងដៃបាបកម្មនានា ។
ម្លប់ធម៌បេះច្រេះកិលេសស្ដើងរាក់ រេចរឹលលោភៈទោសៈអវិជ្ជា
ម្លប់ធម៌បិទផ្លូវសត្រូវទមិឡមារ ផ្ដាច់ពៀរវេរាលែងចង់ឈ្នះចាញ់ ។
ម្លប់ធម៌បាំងព្យុះបើកអរិយមគ្គ លះជាប់ជំពាក់កាត់ស្អប់ស្រឡាញ់
ម្លប់ធម៌ជំរះឲ្យជ្រះឯងអញ ត្រៃលោកចុះចាញ់ឆ្លុះឃើញត្រៃលក្ខណ៍ ។
ម្លប់ធម៌បាំងបិទព្យុះព្យោមលោកធម៌ ចិត្តមិនញាប់ញ័រតាមអារម្មណ៍ញាក់
ម្លប់ធម៌កាត់កាមឲ្យរៀវរួញរាក់ ចិត្តកាយត្រជាក់ជួបមគ្គផលអើយ ៕
ដោយឧបាសក ហ៊ិម ឆាន់
១៩ មករា ១២០១៥
ម្លប់ធម៌ជួយពត់ដំលត់កាយចិត្ត
ឱ្យល្អពិសិដ្ឋបរិសុទ្ធជ្រះថ្លា
ម្លប់ធម៌នាំសត្វឆ្លងវដ្ដសង្សារ
ពង្វាងផ្លូវមារឈៀងចូលផ្លូវមគ្គ ។
ម្លប់ធម៌បង្កើតសម្មាទិដ្ឋិ
នាំកើតហិរិឱត្តប្បៈខ្លាចបាប
ម្លប់ធម៌បង្កើតគុណបុណ្យដរាប
កិលេសរួញទាបស្គាល់ភាពសុខស្ងប់ ។