Thursday, 29 January 2015

២៥៤- រូបធម៌និងនាមធម៌


1 comment:

  1. កាយជារូបធម៌ចិត្តជានាមធម៌
    រស់ដូចជាប់ជ័ររួមរក្យយប់ថ្ងៃ
    កាយបំរើចិត្តស្នេហ៍ស្និទ្ធភក្ដី
    ចិត្តឲ្យធ្វើអ្វីកាយស្ដាប់បញ្ជា ។
    បើចិត្តស្អប់ខ្លាំងញ៉ាំងកើនកំហឹង
    កាយខំប្រែងប្រឹងប្រតិបត្តិឥតរា
    កាយបំពេញសព្វដាល់តប់ប្រហារ
    បង្កហិង្សាតាមតែចិត្តញាក់ ។
    ចិត្តលោភចង់បាននាំប្រាណឲ្យខុស
    ចាកធម៌សប្បុរសបម្រើរាគៈ
    កាយហ៊ានលួចប្លន់ព្រោះចិត្តលោភៈ
    អត្តាទាញទាក់ទម្លាក់ផ្លូវមារ ។
    កាលរូបនៅរស់ចិត្តប្រើយប់ថ្ងៃ
    ដល់ពេលរូបក្ស័យចិត្តដោះដៃលា
    ចិត្តឥតអាឡោះគ្រារស់រួមគ្នា
    ចោលកាយឯកាអនិច្ចាពន់ពេក ។
    កាយអត់ពីចិត្តអាណិតបំផុត
    គេកប់គេដុតសែនមហាសង្វេគ
    ដូច្នេះកាយអើយចាប់ពីថ្ងៃស្អែក
    ត្រូវចេះប្រកែកពាក្យបញ្ជាផង ។
    រៀនត្រៃសិក្ខាតាមដីកាព្រះ
    យកជ័យជំនះឲ្យឈ្នះចិត្តម្តង
    មិនធ្វើតាមទេរឿងរ៉ាវសៅហ្មង
    ធានារ៉ាប់រងធ្វើតែកម្មល្អ ៕
    ដោយឧបាសក ហ៊ិម ឆាន់

    ReplyDelete