Thursday, 15 January 2015

២៥១- បាយចិញ្ចឹមចិត្ត


2 comments:

  1. បាយបាយចិញ្ចឹមចិត្ត
    អង្ករភក្ដី
    ដាំឆ្នាំងខន្តី
    ថែមទឹកមេត្តា
    ដុតអុសសច្ចៈ
    ដាក់ភ្លើងករុណា
    បាយនេះឯងណា
    រសជាតិអមតៈ ។

    បាយចិញ្ចឹមចិត្ត
    ផ្សះទុក្ខភ័យភិត
    ពិសិដ្ឋត្រជាក់
    ផ្ដល់ក្តីសុខស្ងប់
    ជួបអរិយមគ្គ
    ឆ្ពោះលោកុត្តរៈ
    ឆ្លងវដ្ដសង្សារ ។

    បាយចិញ្ចឹមចិត្ត
    រសជាតិប្រណីត
    ដិតជាប់ចិន្តា
    នាំសុខដល់ខ្លួន
    និងញាតិកា
    សុខដល់គ្រួសារ
    សុខដល់សង្គម ។

    បាយចិញ្ចឹមចិត្ត
    ទ្វារបាបឃាំងបិទ
    ទ្វារបុណ្យបើកធំ

    ទោសៈលោភៈ
    ធ្លាក់បាក់រលំ
    កិលេសតូចធំ
    ដាច់ឫសដាច់គល់ ។

    បាយចិញ្ចឹមចិត្ត
    ដូចទឹកអម្រឹត
    ផ្ដល់នូវមង្គល
    កាយចិត្តក្សេមក្សាន្ត
    សុខសាន្តនិមល
    កើនបុណ្យកើបផល
    ផ្ដល់ដល់និព្វាន ។
    ដោយ ហ៊ិម ឆាន់

    ReplyDelete
  2. បាយចិញ្ចឹមកាយ
    ខុសប្លែកយ៉ាងឆ្ងាយ
    ពីបាយថែចិត្ត
    ត្រូវផ្ដល់រាល់ថ្ងៃ
    ទើបច្នៃជីវិត
    ឲ្យរស់សុក្រឹត
    ផុតភិតទុក្ខភ័យ ។

    បាយដ៏ចម្លែក
    រូបមន្តក៏ប្លែក
    គាប់ភ្នែកគ្រឿងផ្សំ
    គ្មានលក់ទិញដូរ
    បានដោយលត់ដំ
    ត្រូវខំសន្សំ
    ឧត្តមគុណធម៌ ។

    ហាត់ចិត្ដដំលត់
    ខំពុះពារពត់
    ផ្នត់ចិត្តគំនិត
    ដោយផ្ដល់ចំណី
    ប្រពៃប្រណីត
    បាយចិញ្ចឹមចិត្ត
    ដូចរៀបរាប់ហើយ ។

    កាយក្តីចិត្តក្តី
    ត្រូវការចំណី
    ជារៀងដរាប
    បើឱ្យតែកាយ
    ចិត្តក្លាយខ្សោយទាប
    ចិត្តចូលផ្លូវបាប
    ឆាបឆេះដោយទុក្ខ ។


    ReplyDelete