Wednesday, 14 January 2015

២៥០- ព្រហ្មបែរផ្ទំទៅខាងណា ?


1 comment:

  1. ព្រហ្មបែរផ្ទំទៅខាងណា ?
    ព្រហ្មមានភក្ត្របួនខ្លួនតែមួយ
    សូមអស់មិត្តជួយពិចារណា
    តើព្រហ្មបែរផ្ទំទៅខាងណា ?
    ឬមួយព្រហ្មាឈររហូត ?
    ដោយ ម៉ិញ សាវ៉ាន

    បើសិនជាគិតពិចារណា
    ដូចខ្ញុំប្រាជ្ញានៅល្ងង់ឆោត
    ព្រហ្មមុខបួនប្រាំ កាចឬស្លូត
    អាស្រ័យរហូតលើអ្នកគូរ !!!

    ភក្ត្រមួយតំណាងធម៌មេត្តា
    ទីពីរករុណាមានសន្តោស
    បីមុទិតាអរសោមនស្ស
    ទីបួយស្ម័គ្រស្មោះឧបេក្ខា !!!

    មុខបួនខ្លួនមួយព្រួយខាងផ្ទំ
    តើអង្គព្រហព្រហ្មផ្ទំយ៉ាងម៉េច
    ឬឈរអង្គុយហើយផ្ទំធ្មេច
    ខ្ញុំគិតមិនលេចសោះរៀងនេះ !!!

    ឬមួយព្រះព្រហ្មឥតផ្ទំទេ
    ការងារច្រើនទ្វេឥតសម្រាក
    ធ្វើការជានិច្ចឥតស្រានស្រាក
    ពិតជាពិបាកគិតមិនយល់ !!!





    មេត្តារាប់អានដោយភក្ដី
    ករុណាប្រណីដោយសុទ្ធចិត្ត
    មុទិតាត្រេកអរសុខញាតិមិត្ត
    ឧបេក្ខាចិត្តមិនលំអៀង !!!


    ព្រហ្មមានភក្ត្របួនខ្លួនតែមួយ
    សូមអស់មិត្តជួយពិចារណា
    តើព្រហ្មបែរផ្ទំទៅខាងណា ?
    ឬមួយព្រហ្មាឈររហូត ?
    ពិបាកយល់ការណ៍គិតមិនលេច ។

    មុខបួនខ្លួនមួយព្រួយខាងផ្ទំ
    តើអង្គព្រះព្រហ្មផ្ទំដូចម្តេច?
    ឬ អង្គុយឈរចូលឈានធ្មេច?
    ឬការតព្វកិច្ចឈររហូត?
    ពិតជាពិបាករកចម្លើយ
    តែណ្ហើយសូមឆ្លើយតាមល្ងង់ឆោត
    ព្រាហ្មគោរពព្រហ្មស្ញប់ស្ញែងកោត
    ព្រហ្មកាចឬស្លូតស្រេចអ្នកគូរ !!!
    ឧបាសក ម៉ិញ សាវ៉ាន + ហ៊ិម ឆាន់

    ReplyDelete