Thursday, 11 December 2014

២៤២- ពំនឹង


1 comment:

  1. ពំនឹង
    ទីពឹងផ្សេងៗមិនបាត់ព្រួយភ័យ
    ទីពឹងដទៃបញ្ហាចាក់ស្រេះ
    ពឹងព្រះត្រៃរត្នរលត់កិលេស
    រោគចិត្តរបេះរោគកាយស្បើយជា ។
    ពឹងព្រះត្រៃរត្នគឺប្រតិបត្តិ
    តាមពុទ្ធបញ្ញត្តិរៀនត្រៃសិក្ខា
    ធ្វើសីលសមាធិវិបស្សនា
    ឆ្លងវដ្ដសង្សារតាមមាគ៌ាព្រះ
    ពឹងព្រះត្រៃរត្នគឺពឹងខ្លួនឯង
    បដិបត្តិប្រឹងប្រែងតាមពុទ្ធតម្រាស់
    ព្រះអង្គបង្ហាញផ្លូវយ៉ាងជាក់ច្បាស់
    បន់ស្រន់សុំព្រះខុសផ្លូវធម៌ហើយ ។
    ដោយ ហ៊ិម ឆាន់


    ទីពឹងដទៃកាមគុណទាញទាក់
    បង្កើនលោភៈទោសៈមោហា
    ពឹងព្រះត្រៃរត្នរៀនត្រៃសិក្ខា
    បង្កើនបញ្ញាកាប់ឆ្ការកិលេស ។

    ទីពឹងផ្សេងៗសែនព្រេនបន់ស្រន់
    បង្កើនលោភលន់ដុតភ្លើងកិលេស
    ចង់បានឥតឈប់ចិត្តរាលក្ដៅឆេះ
    បញ្ហាចាក់ស្រេះទុក្ខត្រួតលើទុក្ខ ។

    ទីពឹងអមតៈគឺព្រះត្រៃរត្ន
    បង្ហញផ្លូវសត្វរំដោះពីទុក្ខ
    ផ្លូវត្រង់ផ្លូវត្រូវព្រះធម៌នាំមុខ
    ឆ្លងដល់ត្រើយសុខព្រោះព្រះត្រៃរត្ន ។










    ReplyDelete