Sunday, 21 December 2014

២៤៦- នៅតែពីរោះ


1 comment:

  1. នៅតែពីរោះ!
    ពាក្យម៉ែពីរោះឈ្មោះម៉ែកូនចាំ
    ទោះមួយរយឆ្នាំចាំឈ្មោះព្រះមេ
    ពាក្យម៉ែកូនហៅពីរោះម្លេះទេ
    ពាក្យស្នូលជាប់ស្នេហ៍ឥតប្រែស្នាលស្និទ្ធ ។
    ពាក្យម៉ែពីរោះលើសអស់អ្វីៗ
    ឆ្លាក់ជាប់ហឬទ័យក្នុងវិហារចិត្ត
    ពាក្យម៉ែហៅហើយស្បើយទុក្ខភ័យភិត
    ក្នុងមួយជីវិតហៅមិនជិនណាយ ។
    ពាក្យម៉ែពីរោះឥតមោះមន្ទិល
    ភ្លឺដូចត្បូងនិលចាំងពណ្ណរាយ
    ពាក្យម៉ែដូចពេជ្រចាំងក្នុងចិត្តកាយ
    ម៉ែនៅជិតឆ្ងាយសប្បាយនឹងហៅ ‌ ។
    ហៅពីក្មេងខ្ចីដល់ក្ដីមរណៈ
    ហៅឥតស្ទើរស្ទាក់រារែកហ្មងសៅ
    ហៅពីទារកលុះដលឥឡូវ
    ម៉ែលាលោកទៅនៅតែហៅម៉ែ ។
    ហៅហើយហៅទៀតនៅតែពីរោះ
    ហៅរូបថតសោះក៏ពីរោះដែរ
    ហៅហើយហៅទៀតដូចត្រូវមន្តស្នេហ៍
    កូនហៅអ្នកម៉ែហៅលុះអវសាន ៕
    ដោយ ហ៊ិម ឆាន់
    ម៉ែម៉ាក់ឬម្តាយរាយពាក្យហៅស្ដី
    ហៅបានយប់ថ្ងៃឥតដែលធុញទេ
    មិនថាម៉ែយើងឬក៏ម៉ែគេ
    ពីរោះម្លេះទេរងំរណ្ដំ ។

    ពាក្យម៉ែមានន័យប្រពៃអ្វីម្លេះ
    ចារជាប់ចាក់ស្រេះនៅក្នុងហឬទ័យ
    ហៅពីទារកលុះដល់ជិតក្ស័យ
    បូករាប់ជើងដៃហៅប៉ុន្មានដង ?

    ពាក្យម៉ែពីរោះក្នុងលោកីយ៍
    ពាក្យម៉ែគ្មានអ្វីមកប្រៀបបាន
    ពាក្យម៉ែពីរោះហួសការស្មាន
    ពាក្យម៉ែនាំក្សាន្តក្នុងចិន្តា

    អរគុណ ជួយបន្ទរថែម
    ពាក្យម៉ែរសផ្អែមពេញក្នុងហឬទ័យ
    ហៅហើយហៅទៀតទាំងយប់ទាំងថ្ងៃ
    ពេលដែលជិតក្ស័យក៏នៅហៅម៉ែ !!!

    គុណម៉ែធំ វែង ខ្ពស់ហើយធ្ងន់
    ជាអនន្តគុណមន្តឧត្តម
    កូនលុតជង្គង់ដៃប្រណម្យ
    ក្រាបថ្វាយបង្គំគុណព្រះមេ !!!

    គុណម៉ែគាប់...រាប់មិនអស់...ព្រោះច្រើនណាស់...
    ដៃសំពះ...ដាស់ចងចិត្ត...គិតដល់ម៉ែ...
    ឧទ្ទិសផល...កុសលបុណ្យ...ជូនព្រះមេ...
    ឲ្យជួបតែ...នេរទុក្ខ...សុខក្សេមក្សាន្ត ។

    គ ពាក្យម៉ែធំធេង ...ខ្ពង់ខ្ពស់ក្រៃលែង ...
    គុណថ្លែងមិនអស់...ធំហើយច្រើនទៀត ...
    គ្មានខ្នាតរង្វាស់...កូនសូមសំពះ ...បង្គំព្រះមេ ...

    ReplyDelete