Thursday, 25 December 2014

២៤៧- ទីពឹងអមតៈ


1 comment:

  1. ទីពឹងអមតៈគឺត្រៃរត្ន
    រៀនប្រតិបត្តិត្រៃសិក្ខា
    គឺសីលសមាធិបញ្ញា
    យល់ដឹងធម៌អាថ៌ចៀសវង្វេង ។
    ព្រះធម៌បរិសុទ្ធដុតឆេះកាម
    បដិបត្តិធ្វើតាមស្គាល់ខ្លួនឯង
    យល់ហេតុបច្ច័យកម្មចាត់ចែង
    ពិចារណ៍ស្វះស្វែងដឹងត្រូវខុស ។
    ខន្តីទប់ខឹងដឹងខាតបង់
    សច្ចៈទៀងត្រង់មានសន្ដោស
    អត់ឱនអភ័យប្រណីទោស
    បាបកម្មរួញចុះផ្ដាច់វេរា ។
    បន្ថយមានះឈ្នះអស្មិ
    ចៀសអគតិមានមេត្តា
    បន្ថយគំនុំគុំហិង្សា
    មេត្រីរាប់គ្នាសុឆន្ទៈ ។
    និន្ទាឈ្នានិះថមថយទាប
    ហិរិខ្លាចបាបឧតប្បៈ
    ចិត្តមានលំនឹងស្ងប់ត្រជាក់
    ខ្ទាស់កាច់បំបាក់កង់កិលេស ។
    ទីពឹងផ្សេងៗនៅព្រួយភ័យ
    ទីពឹងដទៃរឿងចាក់ស្រេះ
    ពឹងព្រះត្រៃរត្នកាត់កិលេស
    រោគចិត្តរបេះកាយស្បើយជា ។
    ពឹងព្រះត្រៃរត្នឆ្លងវដ្ដៈ
    តាមអរិយមគ្គធម្មនាវា
    កិលេសរឹលដាច់មានបញ្ញា
    សម្រេចប្រាថ្នាដូចបំណង ៕
    ដោយឧបាសក ហ៊ិម ឆាន់

    ReplyDelete