Thursday, 11 December 2014

២៤១- ទឹកដោះ ដុំបាយ


1 comment:

  1. ចិញ្ចឹមនឹងដោះសង្គ្រោះនឹងបាយ
    ពុកម៉ែនឿយកាយចិត្តឥតល្ហើយល្ហែ
    ខាំមាត់តស៊ូមិនថ្ងូរត្អូញត្អែរ
    ផ្តល់ទឹកចិត្តស្នេហ៍ដល់កូនកល្យាណ ។
    ទឹកដោះអ្នកម៉ែថែកូនធាត់ធំ
    កូនរស់សុខដុមជួបជុំសុខសាន្ត
    គុណធំធេងណាស់វាល់វាស់មិនបាន
    កូនបន្ទន់ប្រាណគោរពវន្ទា ។
    ដុំបាយពំនូតម៉ែពូតបញ្ចុក
    កូនចារឆ្លាក់ទុកជាប់ក្នុងទ័យា
    ជាពំនូតបាយលាយធម៌មេត្តា
    ថែមក្ដីករុណាមេត្រីស្នេហ៍ស្និទ្ធ ។
    ដុំបាយពំនូតពុកពូតបញ្ចុក
    កូនច្នៃដាប់ទុកក្នុងវិហារចិត្ត
    បាយក្លាយពីញើសឈាមពុកពិតៗ
    កូនសូមផ្ងង់ផ្ចិតប្រណីតប្រណម្យ ។
    ពេលម៉ែមិននៅពុកត្រូវរងរ៉ាប់
    ការងារយ៉ាកយ៉ាប់ពុកខន្តីខំ
    ទន់ភ្លន់ខុសម៉ែតែចិត្តឧត្តម
    កូនថ្វាយបង្គំគុណលោកទ្វេហា ។
    ពីទារករស់នឹងទឹកដោះម៉ែ
    ក្រោយដប់ពីរខែរស់នឹងអាហារ
    បានពីញើសឈាមមាតាបិតា
    កូនលើកហត្ថាគារវៈបង្គំ ។
    ទឹកដោះដុំបាយញើសឈាមម៉ែពុក
    ផ្ដល់ជីវិតសុខសោមនស្សមនោរម្យ
    ជ្រៅវែងខ្ពស់ធ្ខន់គុណធំសែនធំ
    កូនប្រមូលផ្ដុំទុកលុះមរណា ៕
    ដោយឧបាសក ហ៊ិម ឆាន់

    ទឹកដោះជាឈាមរបស់អ្នកម៉ែ
    ចិញ្ចឹមថ្នមថែកូនឱ្យបានរស់
    ថែមមេត្តាធម៌ពុកម៉ែអនុគ្រោះ
    ដោយចិត្តស្ម័គ្រស្មោះកូនគោរពគុណ

    ពីតូចដល់ធំពុកម៉ែចាំជួយ
    បញ្ហាទុក្ខព្រួយម៉ែពុកដោះសារ
    យកទ្រូងយកខ្លួនប្រឹងប្រែងការពារ
    កូនក្រាបវន្ទាគោរពគុណនេះ


    ពុកម៉ែស្នេហ៌កូនពេញបរិសុទ្ធ
    ស្មោះស្ម័គ្របំផុតហ៊ានគ្មានភ័យភិត
    កាយវាចាចិត្តប្ដូរទាំងជីវិត
    ភក្ដីស្នាលស្និទ្ធស្នេហ៌គ្មានព្រំដែន

    ប្អូនចេះតិចតួច ទេបងប្រុស
    បើឃើញមានខុសបងមេត្តា
    ជួយកែតម្រង់ប្អូនផងណា
    ឲ្យត្រូវតម្រាពីបូរាណ ។

    ទី១ ចិត្តខ្លៅខ្មៅខ្លោចខាងខុស
    ២ ពាក្យទ្រគោះបោកបោះសំដី
    ៣ ប៉ះពាល់កាយម៉ែពុកប្រណី
    អមាទោសអភ័យកូនប្រុសស្រីផង !!!

    ទឹកដោះដុមបាយអ្នកម៉ែលោកពុក
    គឺជាជង្រុកផ្ទុកសុឆន្ទៈ
    មេត្តករុណាភក្ដីស្មោះស្មគ្រ
    កូនសូមគារវៈគូណធំធែងនេះ ។

    ដេះដូងពុកម៉ែ ព្រួយចិត្តគ្មានល្ហែ
    បើកូនសុំអ្វី ពុកម៉ែគ្មានប្រាក់
    ទិញឱ្យបុត្រថ្លៃ ឈឺចាប់ពេកក្រៃ
    នឹងវាសនាទាប ។











    ReplyDelete