ត្រូវត្រាប់សត្វត្រដេវវ៉ិច ដេកមិនភ្លឹកភ្លេចស្មារតីប្រយ័ត្នចាស់ថារៀនធម៌កុំសូត្រតែមាត់ ប្រឹងប្រតិបត្តិផងទើបយល់បាន ។ចាស់ថាស្ទឹងដប់មិនស្ងប់ទន្លេ ច្បាប់គ្រួល្អទេកុំប៉ងបំពានចាស់ថាចង់សុខស្រណុកស្ងប់ក្សាន្ត ត្រូវប្រឹងឱ្យបានចិត្តសមាធិ ។ចាស់ថាចង់ចេះសម្លាប់អាចារ្យ ត្រូវចាំតម្រា សុ.ចិ.បុ.លិ.( ១ )ចាស់ថាចង់មានសម្មាទិដ្ខិ ត្រូវលះអស្មិប្រកាន់មានះ ។ ចាស់ថាធ្វើល្អកេរ្តិ៍គង់ពាន់ឆ្នាំ តែធ្វើបាបកម្មនាំទុក្ខក្រៃក្រាស់ចាស់ថាបើស្អប់ច្រើនជំពប់ប៉ះមិនស្ដាប់ពាក្យចាស់ច្បាស់ជាចំបែង។ចាស់ថាកុំដេកដូចជាសត្វជ្រឹង ស្អុយឆ្អេះទ្រហឹងនោមស្រោចខ្លួនឯងចាស់ថាគីងគក់កុំលក់ថ្នាំស្រែង កុំអួតក្ដែងៗក្រែងចេះគេផង ។ចាស់ថាចេះដប់ចាញ់ប្រសប់មួយ កុំចេះតែព្រួយគិតតែបន់ផ្សងចាស់ថាដូច្នេះមានច្រើនកន្លងពិចារណ៍ច្រើនដងទើបយល់ចាស់ថា ដោយ ហ៊ិម ឆាន់(១)ពន្យល់ពាក្យ ៖ សុ = សុត “ស្ដាប់”, ចិ= ចិន្ត “គិត”, បុ= បុច្ឆ “សួរ”, ល= លិខ “សរសេរ, កត់, ចម្លង”, ជាអង្គរបស់អ្នករៀនចាស់ថាបើចង់បានកាយមាំរឹងត្រូវតែប្រែប្រឹងព្យាយាមហាត់ប្រាណចាស់ថាបើចង់បានចិត្តស្ងប់ក្សាន្តត្រូវប្រឹងឲ្យបានអប្បនាចិត្ត ។អរគុណ!អរគុណ!ដែលបានឆ្លើយតបកាព្យគាប់ប្រកបដោយអត្ថន័យពាក្យចាស់លោកចារចែងទុកសំដីប្រតិបត្តិតាមស្ដីជីវិតរុងរឿង ។ចាស់ថាកុំជោរចាញ់នឹមតណ្ហាចង់បានផ្លែផ្កាដុតគល់នឹងភ្លើងចាស់ថាចង់ត្រង់ត្រូវដុតពត់ឡើងចង់បានថ្កុំថ្កើងត្រូចរស់ក្នុងធម៌ ។ចោលបាបចាប់បុណ្យធ្វើគុណគេចទោសមេត្តាសន្ដោសករុណាប្រណីសុឆន្ទៈល្អបង្កសួស្ដីថ្ងៃមុខថ្ងៃថ្មីមានជ័យមង្គល !!!សាធុ!សាធុ! រៀបរៀងហូរហែពាក្យសំដីស្រដីដើរដេកតាមចាស់ស្តីទើមមានសិរីជ័យមង្គលចាស់ថាកុក ក្រៀលដៀលគ្នាធ្វើអ្វីគួររួមមេត្រីដើម្បីវឌ្ឍនៈចាស់ថាចិត្តល្អបង្កសុខៈចិត្តស្ងប់ត្រជាក់នាំកាយជាស្បើយ ...
ត្រូវត្រាប់សត្វត្រដេវវ៉ិច
ReplyDeleteដេកមិនភ្លឹកភ្លេចស្មារតីប្រយ័ត្ន
ចាស់ថារៀនធម៌កុំសូត្រតែមាត់
ប្រឹងប្រតិបត្តិផងទើបយល់បាន ។
ចាស់ថាស្ទឹងដប់មិនស្ងប់ទន្លេ
ច្បាប់គ្រួល្អទេកុំប៉ងបំពាន
ចាស់ថាចង់សុខស្រណុកស្ងប់ក្សាន្ត
ត្រូវប្រឹងឱ្យបានចិត្តសមាធិ ។
ចាស់ថាចង់ចេះសម្លាប់អាចារ្យ
ត្រូវចាំតម្រា សុ.ចិ.បុ.លិ.( ១ )
ចាស់ថាចង់មានសម្មាទិដ្ខិ
ត្រូវលះអស្មិប្រកាន់មានះ ។
ចាស់ថាធ្វើល្អកេរ្តិ៍គង់ពាន់ឆ្នាំ
តែធ្វើបាបកម្មនាំទុក្ខក្រៃក្រាស់
ចាស់ថាបើស្អប់ច្រើនជំពប់ប៉ះ
មិនស្ដាប់ពាក្យចាស់ច្បាស់ជាចំបែង។
ចាស់ថាកុំដេកដូចជាសត្វជ្រឹង
ស្អុយឆ្អេះទ្រហឹងនោមស្រោចខ្លួនឯង
ចាស់ថាគីងគក់កុំលក់ថ្នាំស្រែង
កុំអួតក្ដែងៗក្រែងចេះគេផង ។
ចាស់ថាចេះដប់ចាញ់ប្រសប់មួយ
កុំចេះតែព្រួយគិតតែបន់ផ្សង
ចាស់ថាដូច្នេះមានច្រើនកន្លង
ពិចារណ៍ច្រើនដងទើបយល់ចាស់ថា
ដោយ ហ៊ិម ឆាន់
(១)ពន្យល់ពាក្យ ៖ សុ = សុត “ស្ដាប់”, ចិ= ចិន្ត “គិត”, បុ= បុច្ឆ “សួរ”,
ល= លិខ “សរសេរ, កត់, ចម្លង”, ជាអង្គរបស់អ្នករៀន
ចាស់ថាបើចង់បានកាយមាំរឹង
ត្រូវតែប្រែប្រឹងព្យាយាមហាត់ប្រាណ
ចាស់ថាបើចង់បានចិត្តស្ងប់ក្សាន្ត
ត្រូវប្រឹងឲ្យបានអប្បនាចិត្ត ។
អរគុណ!អរគុណ!ដែលបានឆ្លើយតប
កាព្យគាប់ប្រកបដោយអត្ថន័យ
ពាក្យចាស់លោកចារចែងទុកសំដី
ប្រតិបត្តិតាមស្ដីជីវិតរុងរឿង ។
ចាស់ថាកុំជោរចាញ់នឹមតណ្ហា
ចង់បានផ្លែផ្កាដុតគល់នឹងភ្លើង
ចាស់ថាចង់ត្រង់ត្រូវដុតពត់ឡើង
ចង់បានថ្កុំថ្កើងត្រូចរស់ក្នុងធម៌ ។
ចោលបាបចាប់បុណ្យធ្វើគុណគេចទោស
មេត្តាសន្ដោសករុណាប្រណី
សុឆន្ទៈល្អបង្កសួស្ដី
ថ្ងៃមុខថ្ងៃថ្មីមានជ័យមង្គល !!!
សាធុ!សាធុ!
រៀបរៀងហូរហែពាក្យសំដី
ស្រដីដើរដេកតាមចាស់ស្តី
ទើមមានសិរីជ័យមង្គល
ចាស់ថាកុក ក្រៀលដៀលគ្នាធ្វើអ្វី
គួររួមមេត្រីដើម្បីវឌ្ឍនៈ
ចាស់ថាចិត្តល្អបង្កសុខៈ
ចិត្តស្ងប់ត្រជាក់នាំកាយជាស្បើយ ...