កិលេសទាំងបី បទពាក្យ ៧បើគ្មានលោភៈទាក់ចំណង់ គ្មានអ្វីគួរចង់បានក្នុងលោកលោភៈនាំចិត្តល្មោភស្មោកគ្រោកនាំទុក្ខនាំសោកឥតគណនា ។បើគ្មានទោសៈចាក់កំហឹង គ្មានអ្វីដែលនឹងទាស់ទែងគ្នាទោសៈនាំចិត្តផ្ដិតហិង្សា បង្កើនបញ្ហាឈ្លោះប្រទូស្ត ។បើគ្មានមោហៈល្អក់ល្ងង់ល្ងិត គ្មានអ្វីនាំចិត្តឲ្យគិតខុសមោហៈនាំចេះឲ្យធ្លាក់ចុះ មិនអាចចាក់ធ្លុះសច្ចៈបាន ។កិលេសអប្រិយអបលក្ខណ៍ ទាញសត្វទម្លាក់អបាយឋានច្នេះត្រូវយកឈ្នះវាឲ្យបាន ដោយសាងសន្ដានឲ្យមានព្រះ ។ដោយបដិបត្តិត្រៃសិក្ខា ទានសីលភាវនាលាងជម្រះកិលេសទាំងបីរេចរឹលជ្រះកាយចិត្តប្រទះសុខស្ងប់អើយ ៕ ដោយ ហ៊ិម ឆាន់ទោសៈភ្លើងក្ដៅដូចនរកទោសៈឆ្កួតឈ្លក់វក់វិបរិតទោសៈដុតកាយក្រហាយចិត្តទោសៈនេះពិតជានាំគ្រោះ !!!ព្រះអង្គនិមន្តជិតដល់ហើយក្មួយកុំភ្លេចឡើយដាំបាយទុកសម្រាប់ដាក់បាត្រថ្ងៃខាងមុខប្រគេនភិក្ខុភាគទី ២
កិលេសទាំងបី
ReplyDeleteបទពាក្យ ៧
បើគ្មានលោភៈទាក់ចំណង់
គ្មានអ្វីគួរចង់បានក្នុងលោក
លោភៈនាំចិត្តល្មោភស្មោកគ្រោក
នាំទុក្ខនាំសោកឥតគណនា ។
បើគ្មានទោសៈចាក់កំហឹង
គ្មានអ្វីដែលនឹងទាស់ទែងគ្នា
ទោសៈនាំចិត្តផ្ដិតហិង្សា
បង្កើនបញ្ហាឈ្លោះប្រទូស្ត ។
បើគ្មានមោហៈល្អក់ល្ងង់ល្ងិត
គ្មានអ្វីនាំចិត្តឲ្យគិតខុស
មោហៈនាំចេះឲ្យធ្លាក់ចុះ
មិនអាចចាក់ធ្លុះសច្ចៈបាន ។
កិលេសអប្រិយអបលក្ខណ៍
ទាញសត្វទម្លាក់អបាយឋាន
ច្នេះត្រូវយកឈ្នះវាឲ្យបាន
ដោយសាងសន្ដានឲ្យមានព្រះ ។
ដោយបដិបត្តិត្រៃសិក្ខា
ទានសីលភាវនាលាងជម្រះ
កិលេសទាំងបីរេចរឹលជ្រះ
កាយចិត្តប្រទះសុខស្ងប់អើយ ៕
ដោយ ហ៊ិម ឆាន់
ទោសៈភ្លើងក្ដៅដូចនរក
ទោសៈឆ្កួតឈ្លក់វក់វិបរិត
ទោសៈដុតកាយក្រហាយចិត្ត
ទោសៈនេះពិតជានាំគ្រោះ !!!
ព្រះអង្គនិមន្តជិតដល់ហើយ
ក្មួយកុំភ្លេចឡើយដាំបាយទុក
សម្រាប់ដាក់បាត្រថ្ងៃខាងមុខ
ប្រគេនភិក្ខុភាគទី ២