សំវរសុទ្ធិ បទកាកគតិសង្រួមស្ម័គ្រស្មោះ បិទទ្វារទាំងអស់ស្មារតីវាងវៃ កប់បាបកើបបុណ្យគុណធម៌ប្រពៃ កាយចិត្តវចីស្ងប់សុខក្សេមក្សាន្ត ។ឥន្ទ្រិយទាំងអស់ សង្រួមឥតខ្ចោះកំហុសលែងមាន ព្យាយាមអប់រំសម្ងំក្នុងឈាន ចាក់ធ្លុះដោយញាណនិព្វាននៅចាំ ៕ ដោយ ហ៊ិម ឆាន់កាយចិត្តវាចាថ្វាយព្រះសាស្ដាគ្រប់ជាតិប្រចាំខំរៀនត្រងត្រាប់សាបបណ្ដុះដាំតែកុសលកម្មដោយមិនប្រមាទ ។រូបធម៌នាមធម៌ដែលនៅញាប់ញ័រប្រឹងលាងសំអាតរៀនត្រៃសិក្ខាតាមពុទ្ធោវាទមិនឲ្យឃ្លៀងឃ្លាតពីត្រៃបិដក ។សូមក្ដីបរិសុទ្ធជួយបានឆ្លងផុតកង្វល់វីវក់បង្កើនពូជល្អកាប់ពូជអាក្រក់ស្រង់ក្លិនជញ្ជក់អរិយសច្ចៈ ។
សំវរសុទ្ធិ
ReplyDeleteបទកាកគតិ
សង្រួមស្ម័គ្រស្មោះ
បិទទ្វារទាំងអស់
ស្មារតីវាងវៃ
កប់បាបកើបបុណ្យ
គុណធម៌ប្រពៃ
កាយចិត្តវចី
ស្ងប់សុខក្សេមក្សាន្ត ។
ឥន្ទ្រិយទាំងអស់
សង្រួមឥតខ្ចោះ
កំហុសលែងមាន
ព្យាយាមអប់រំ
សម្ងំក្នុងឈាន
ចាក់ធ្លុះដោយញាណ
និព្វាននៅចាំ ៕
ដោយ ហ៊ិម ឆាន់
កាយចិត្តវាចា
ថ្វាយព្រះសាស្ដា
គ្រប់ជាតិប្រចាំ
ខំរៀនត្រងត្រាប់
សាបបណ្ដុះដាំ
តែកុសលកម្ម
ដោយមិនប្រមាទ ។
រូបធម៌នាមធម៌
ដែលនៅញាប់ញ័រ
ប្រឹងលាងសំអាត
រៀនត្រៃសិក្ខា
តាមពុទ្ធោវាទ
មិនឲ្យឃ្លៀងឃ្លាត
ពីត្រៃបិដក ។
សូមក្ដីបរិសុទ្ធ
ជួយបានឆ្លងផុត
កង្វល់វីវក់
បង្កើនពូជល្អ
កាប់ពូជអាក្រក់
ស្រង់ក្លិនជញ្ជក់
អរិយសច្ចៈ ។