...មនុស្សយើងឥឡូវ .......ដោយ ហ៊ិម ឆាន់ ....មនុស្សយើងឥឡូវ មិនសូវស្មោះត្រង់ បំប៉នចំណង់មិនមានស្រាន្តស្រាកសម្លឹងហុតទឹកសម្លក់ឆ្មក់កាក កើនលោភទោសៈបង្ករចិត្តទមិឡ ។មនុស្សយើងឥឡូវ ច្រើនលាងកាយក្រៅ កាយក្នុងដំបៅខ្មុកខ្មៅមន្ទិលនរកក្នុងចិត្តដុះផ្សិតគំរិល មិនខ្ចីរមិលលាងជំរះទេ ។មនុស្សយើងឥឡូវ អាត្មានិយម កំហុសតូចធំទម្លាក់លើគេកំហុសផងឯងប្រឹងក្លែងពង្វេរ ព្រួសពិសដាក់គេឥតមានអៀនខ្មាស ។មនុស្សយើងឥឡូវ ខុសផ្លូវផលហេតុ បេះដូងជាប្រេតសំដីជាព្រះ ត្រជាក់ខាងក្រៅក្នុងក្តៅមានះ មិនអាចធ្វើម្ចាស់ចិត្តខ្លួនឯងបាន ។ មនុស្សយើងឥឡូវ ផ្គាប់ខ្លៅស្អប់ប្រាជ្ញ ស្រវឹងអំណាចកោងកាចឈ្លានពានយកតែពីឈ្នះមានះរុករាន សង្គមធ្លាប់ក្សាន្តកើតមានអាសន្ន ។មនុស្សយើងឥឡូវ ជឿបុណ្យបាបដែរ តែមិនកែប្រែនៅតែបន់ស្រន់អារក្ខអ្នកតាហោរាទឺកមន្ត ជិតអស់ជីពជន្មទើបរកពុទ្ធោ ... ៕ ទី ៤ សីហា ២០១៣ កែសម្រួលជាថ្មី
...មនុស្សយើងឥឡូវ ...
ReplyDelete....ដោយ ហ៊ិម ឆាន់ ....
មនុស្សយើងឥឡូវ មិនសូវស្មោះត្រង់ បំប៉នចំណង់មិនមានស្រាន្តស្រាក
សម្លឹងហុតទឹកសម្លក់ឆ្មក់កាក កើនលោភទោសៈបង្ករចិត្តទមិឡ ។
មនុស្សយើងឥឡូវ ច្រើនលាងកាយក្រៅ កាយក្នុងដំបៅខ្មុកខ្មៅមន្ទិល
នរកក្នុងចិត្តដុះផ្សិតគំរិល មិនខ្ចីរមិលលាងជំរះទេ ។
មនុស្សយើងឥឡូវ អាត្មានិយម កំហុសតូចធំទម្លាក់លើគេ
កំហុសផងឯងប្រឹងក្លែងពង្វេរ ព្រួសពិសដាក់គេឥតមានអៀនខ្មាស ។
មនុស្សយើងឥឡូវ ខុសផ្លូវផលហេតុ បេះដូងជាប្រេតសំដីជាព្រះ
ត្រជាក់ខាងក្រៅក្នុងក្តៅមានះ មិនអាចធ្វើម្ចាស់ចិត្តខ្លួនឯងបាន ។
មនុស្សយើងឥឡូវ ផ្គាប់ខ្លៅស្អប់ប្រាជ្ញ ស្រវឹងអំណាចកោងកាចឈ្លានពាន
យកតែពីឈ្នះមានះរុករាន សង្គមធ្លាប់ក្សាន្តកើតមានអាសន្ន ។
មនុស្សយើងឥឡូវ ជឿបុណ្យបាបដែរ តែមិនកែប្រែនៅតែបន់ស្រន់
អារក្ខអ្នកតាហោរាទឺកមន្ត ជិតអស់ជីពជន្មទើបរកពុទ្ធោ ... ៕
ទី ៤ សីហា ២០១៣
កែសម្រួលជាថ្មី