... សទ្ធាខ្វះបញ្ញា ......... ដោយ ហ៊ិម ឆាន់ .....សទ្ធាខ្វះត្រិះរិះ....ដូចឡើងជិះសេះគ្មានកែបដូចខ្នុរអត់មានក្លែប ...ខុសបទបែបមិនប្រសើរ ។សទ្ធាខ្វះបញ្ញា...ដូចនេត្រាបិទហើយដើរខុសទិសធ្វើមុខស្លឺ...ខកដំណើរដែលត្រូវទៅ ។សទ្ធាខ្វះពិចារណ៍...ចិត្តជ្រះថ្លាតែខុសផ្លូវភ័ន្ធភាំងឃ្វាងគោលដៅ...កើតហ្មងសៅនៅក្នុងចិត្ត ។សទ្ធាខ្វះគោលការណ៍...ដូចចន្ទថ្លាពពកបិទមោហ៍បាំងឲ្យងងឹត...ចាកការពិតហួសទ្រឹស្ដី ។ ច្នេះត្រូវតែរៀនធម៌...ឲ្យយល់ល្អស្គាល់ដឹងន័យទើបជនទមិឡអប្រីយ៍...មិនអាចច្នៃបោកប្រាស់បាន ៕ដោយ ហ៊ិម ឆាន់ ម៉ុងរអាល ៣១ កក្កដា ២០១៤
... សទ្ធាខ្វះបញ្ញា ...
ReplyDelete...... ដោយ ហ៊ិម ឆាន់ .....
សទ្ធាខ្វះត្រិះរិះ....ដូចឡើងជិះសេះគ្មានកែប
ដូចខ្នុរអត់មានក្លែប ...ខុសបទបែបមិនប្រសើរ ។
សទ្ធាខ្វះបញ្ញា...ដូចនេត្រាបិទហើយដើរ
ខុសទិសធ្វើមុខស្លឺ...ខកដំណើរដែលត្រូវទៅ ។
សទ្ធាខ្វះពិចារណ៍...ចិត្តជ្រះថ្លាតែខុសផ្លូវ
ភ័ន្ធភាំងឃ្វាងគោលដៅ...កើតហ្មងសៅនៅក្នុងចិត្ត ។
សទ្ធាខ្វះគោលការណ៍...ដូចចន្ទថ្លាពពកបិទ
មោហ៍បាំងឲ្យងងឹត...ចាកការពិតហួសទ្រឹស្ដី ។
ច្នេះត្រូវតែរៀនធម៌...ឲ្យយល់ល្អស្គាល់ដឹងន័យ
ទើបជនទមិឡអប្រីយ៍...មិនអាចច្នៃបោកប្រាស់បាន ៕
ដោយ ហ៊ិម ឆាន់ ម៉ុងរអាល ៣១ កក្កដា ២០១៤