…ម៉ែជាទីស្រឡាញ់...... ដោយ ហ៊ិម ឆាន់ ...ម៉ែជាទីស្រឡាញ់…មិនដែលចាញ់ក្តីលំបាកតស៊ូមិនស្រាន្តស្រាក…មិនរេងាកចាកខន្តី ។ម៉ែជាទីស្រឡាញ់…ម្ហូបម៉ែឆ្ងាញ់ព្រោះម៉ែច្នៃថែមមេត្តាប្រណី…លាយភក្ដីឥតប្រួលប្រែ ។ម៉ែជាទីស្រឡាញ់…មិនកំណាញ់នឹងកូនទេសុខចិត្តខ្ចីបុលគេ…ព្រោះតែស្នេហ៍កូនស្ម័គ្រស្មោះ ។ម៉ែជាទីស្រឡាញ់…មិនចុះចាញ់អ្វីទាំងអស់ប្តូរស្លាប់ឲ្យកូនរស់ ...ផុតភ័យគ្រោះដោះអាសន្ន ។ទោះម៉ែនៅទីណា…កូនវន្ទាព្រះគុណធ្ងន់សូមម៉ែជួបពុទ្ធមន្ត…កបដោយបុណ្យនិរន្តរ៍អើយ ៕ថ្ងៃទី ២៩ សីហា ២០១៤
Ly Sambath ម៉ែពិតពិបាកតាំងពីបង្កើតការផ្តល់កំណើតព្រមទាំងចិញ្ចឹមម្តាយប្រឹងខ្លាំងណាស់ដោយក្តីសង្ឃឹមក្នុងចិត្តញញឹម កត្តញូតាធម៌
Kang Meas អ្នកម៉ែកូនអើយម៉ែមិនដែលស្បើយថែទាំកូនៗទោះនឿយលំបាកមិនដែលគិតសូន្យម៉ែប្រឹងរត់លូនអោយកូនបានថ្កើង។
Chhann Him : ព្រះម៉ែព្រះកន្លោង កូនថ្ពក់តោងភ្ជាប់កាយា កូនខ្ពស់យសវាសនា ព្រោះមាតាជាម្លប់គុណ
Chhann Him ជូន Kang Meas :ចង់ឲ្យកូនក្សាន្ត ម៉ែស៊ូនឿយប្រាណ ប្រឹងប្រែងធ្វើការ ញើសក្លាយជាឈាម ក្រៀមចិត្តកាយា ឲ្យតែវាសនា កូនម៉ែខ្ពង់ខ្ពស់
Chhann Him ប្រគេន Phrakru Chan Dara : ម៉ែជាគ្រូទាយ កូនមិននិយាយ ក៏ម៉ែយល់កើត ព្រោះតែមេត្តា ករុណាខ្ពស់ឆើត សូមឱ្យបានកើត ជាកូនម៉ែទៀត ៖ អរព្រះគុណទាន
Chhann Him Nuphea Zenith :ម៉ែជាព្រះរស់ ព្រះធំព្រះខ្ពស់ ផ្តល់យសក្នុងផ្ទះ កូនចៅប្រណម្យ វន្ទាសំពះ បានបុណ្យច្រើនណាស់ ព្រោះជាព្រះរស់Koung Hour +ម៉ែគឺជាព្រហ្ម ចិញ្ចឹមអប់រំ បន្ទុំបុត្រភ្ងា ទាំងប្រុសទាំងស្រីដល់វ័យវឌ្ឍនា រៀបចំអាពាហ៍- ពិពាហ៍ឲ្យទៀត។+ហេតុនេះកូនៗ ទោះបីថ្ងៃសូន្យ កូនកុំចង្អៀត ត្រូវសងគុណម៉ែមើលថែកុំឃ្លាត ដ្បិតយើងមានជាតិ ក៏ដោយសារលោក..។*ប្រពៃណាស់លោកបង Chhann HimChhann Him Phrakru Chan Dara : មេត្តាត្រជាក់ដូចទឹកអមតៈ ជាម្លប់ជ្រកស្នាក់ពឹងពាក់អាស្រ័យ មនុស្សសត្វទេវតារួមរស់មេត្រី គឺជាបារមីដែលត្រូវបំពេញChhann Him Koung Hour : គុណម៉ែធំធេង ខ្ពង់ខ្ពស់ក្រៃលែង ថ្លាថ្លែងមិនអស់ ធំហើយច្រើនទៀត គ្មានខ្នាតរង្វាស់ កូនសូមសំពះ ម្ចាស់គុណបវរTayada Smile · Friends with ផ្កាយ សមុទ្រ and 4 othersមែ់់ខ្ញុំកូនខ្មែរ ប់់ាខ្ញុំកូនចិនមែ់់ខ្ញុំខំប្រឹង រក្សាស្នេហាទើបបានខ្ញុំមក កើតជាគ្រួសារឥឡូវនេះណា រស់ស្រួលព្រោះមែ់់Hem Bunseng -គុណពុកម៉ែធំពិត ស្មើព្រះអាទិត្យនិងចន្ទមិនត្រូវគិតប្រកាន់ ចាប់កំហុសទោសលោកឡើយ។-ខឹងខ្លាំងណាស់ដើរចេញ កុំនៅដេញឈ្លោះឆ្លងឆ្លើយគាត់ជេស្តីរួចហើយ ពុំកន្តើយគិតកូនទ្វេរ។Chhann Him Tayada Smile : ម៉ែចិនម៉ែខ្មែរ សុទ្ធម៉ែទាំងអស់ កូនៗបានរស់ ព្រោះតែមាតា សុខចិត្តស្លាប់ខ្លួន ជួសបុត្រធីតា នេះហើយស្នេហា លាយមេត្តាធម៌Chhann Him Var Phalla : បើកូនខ្វាយខ្វល់ ម៉ែច្រួលច្របល់ មិនដែលស្ងប់សោះ ម៉ែព្រមបូជា អ្វីៗទាំងអស់ ឲ្យតែកូនរស់ ផុតគ្រោះទុក្ខាChhann Him Seng Bopha : ម៉ែខ្ញុំខ្លួនក្រមិនល្អយស តែភក្ដីស្មោះមិនក្រឡៃញើសក្លាយជាឈាមរៀងរាល់ថ្ងៃ ប្តូរយកកម្រៃឱ្យកូនរៀនChhann Him Chan Ratanak : ចង់ឲ្យកូនរៀន ម៉ែមិនខ្មាសអៀន ធ្វើគ្រប់កិច្ចការ ញើសក្លាយជាឈាម ក្រៀមចិត្តកាយា ចិត្តម៉ែប្រាថ្នា ឱ្យកូនប្រសើរRacha Keo សាធុៗៗទាន!ម៉ែសែនមានន័យ ជួយបុត្រប្រុសស្រីពីតូចដល់ធំ ម៉ែធ្វើគ្រប់យ៉ាង សម្រាប់មាសមុំ កូនអើយសូមកុំ បំភ្លេចគុណម៉ែ
…ម៉ែជាទីស្រឡាញ់...
ReplyDelete... ដោយ ហ៊ិម ឆាន់ ...
ម៉ែជាទីស្រឡាញ់…មិនដែលចាញ់ក្តីលំបាក
តស៊ូមិនស្រាន្តស្រាក…មិនរេងាកចាកខន្តី ។
ម៉ែជាទីស្រឡាញ់…ម្ហូបម៉ែឆ្ងាញ់ព្រោះម៉ែច្នៃ
ថែមមេត្តាប្រណី…លាយភក្ដីឥតប្រួលប្រែ ។
ម៉ែជាទីស្រឡាញ់…មិនកំណាញ់នឹងកូនទេ
សុខចិត្តខ្ចីបុលគេ…ព្រោះតែស្នេហ៍កូនស្ម័គ្រស្មោះ ។
ម៉ែជាទីស្រឡាញ់…មិនចុះចាញ់អ្វីទាំងអស់
ប្តូរស្លាប់ឲ្យកូនរស់ ...ផុតភ័យគ្រោះដោះអាសន្ន ។
ទោះម៉ែនៅទីណា…កូនវន្ទាព្រះគុណធ្ងន់
សូមម៉ែជួបពុទ្ធមន្ត…កបដោយបុណ្យនិរន្តរ៍អើយ ៕
ថ្ងៃទី ២៩ សីហា ២០១៤
Ly Sambath ម៉ែពិតពិបាកតាំងពីបង្កើត
ReplyDeleteការផ្តល់កំណើតព្រមទាំងចិញ្ចឹម
ម្តាយប្រឹងខ្លាំងណាស់ដោយក្តីសង្ឃឹម
ក្នុងចិត្តញញឹម កត្តញូតាធម៌
Kang Meas អ្នកម៉ែកូនអើយ
ReplyDeleteម៉ែមិនដែលស្បើយ
ថែទាំកូនៗ
ទោះនឿយលំបាក
មិនដែលគិតសូន្យ
ម៉ែប្រឹងរត់លូន
អោយកូនបានថ្កើង។
Chhann Him : ព្រះម៉ែព្រះកន្លោង កូនថ្ពក់តោងភ្ជាប់កាយា កូនខ្ពស់យសវាសនា ព្រោះមាតាជាម្លប់គុណ
ReplyDeleteChhann Him ជូន Kang Meas :ចង់ឲ្យកូនក្សាន្ត ម៉ែស៊ូនឿយប្រាណ ប្រឹងប្រែងធ្វើការ ញើសក្លាយជាឈាម ក្រៀមចិត្តកាយា ឲ្យតែវាសនា កូនម៉ែខ្ពង់ខ្ពស់
ReplyDeleteChhann Him ប្រគេន Phrakru Chan Dara : ម៉ែជាគ្រូទាយ កូនមិននិយាយ ក៏ម៉ែយល់កើត ព្រោះតែមេត្តា ករុណាខ្ពស់ឆើត សូមឱ្យបានកើត ជាកូនម៉ែទៀត ៖ អរព្រះគុណទាន
ReplyDeleteChhann Him Nuphea Zenith :ម៉ែជាព្រះរស់ ព្រះធំព្រះខ្ពស់ ផ្តល់យសក្នុងផ្ទះ កូនចៅប្រណម្យ វន្ទាសំពះ បានបុណ្យច្រើនណាស់ ព្រោះជាព្រះរស់
ReplyDeleteKoung Hour +ម៉ែគឺជាព្រហ្ម ចិញ្ចឹមអប់រំ បន្ទុំបុត្រភ្ងា ទាំងប្រុសទាំងស្រី
ដល់វ័យវឌ្ឍនា រៀបចំអាពាហ៍- ពិពាហ៍ឲ្យទៀត។
+ហេតុនេះកូនៗ ទោះបីថ្ងៃសូន្យ កូនកុំចង្អៀត ត្រូវសងគុណម៉ែ
មើលថែកុំឃ្លាត ដ្បិតយើងមានជាតិ ក៏ដោយសារលោក..។
*ប្រពៃណាស់លោកបង Chhann Him
Chhann Him Phrakru Chan Dara : មេត្តាត្រជាក់ដូចទឹកអមតៈ ជាម្លប់ជ្រកស្នាក់ពឹងពាក់អាស្រ័យ មនុស្សសត្វទេវតារួមរស់មេត្រី គឺជាបារមីដែលត្រូវបំពេញ
Chhann Him Koung Hour : គុណម៉ែធំធេង ខ្ពង់ខ្ពស់ក្រៃលែង ថ្លាថ្លែងមិនអស់ ធំហើយច្រើនទៀត គ្មានខ្នាតរង្វាស់ កូនសូមសំពះ ម្ចាស់គុណបវរ
Tayada Smile · Friends with ផ្កាយ សមុទ្រ and 4 others
មែ់់ខ្ញុំកូនខ្មែរ ប់់ាខ្ញុំកូនចិន
មែ់់ខ្ញុំខំប្រឹង រក្សាស្នេហា
ទើបបានខ្ញុំមក កើតជាគ្រួសារ
ឥឡូវនេះណា រស់ស្រួលព្រោះមែ់់
Hem Bunseng -គុណពុកម៉ែធំពិត ស្មើព្រះអាទិត្យនិងចន្ទ
មិនត្រូវគិតប្រកាន់ ចាប់កំហុសទោសលោកឡើយ។
-ខឹងខ្លាំងណាស់ដើរចេញ កុំនៅដេញឈ្លោះឆ្លងឆ្លើយ
គាត់ជេស្តីរួចហើយ ពុំកន្តើយគិតកូនទ្វេរ។
Chhann Him Tayada Smile : ម៉ែចិនម៉ែខ្មែរ សុទ្ធម៉ែទាំងអស់ កូនៗបានរស់ ព្រោះតែមាតា សុខចិត្តស្លាប់ខ្លួន ជួសបុត្រធីតា នេះហើយស្នេហា លាយមេត្តាធម៌
Chhann Him Var Phalla : បើកូនខ្វាយខ្វល់ ម៉ែច្រួលច្របល់ មិនដែលស្ងប់សោះ ម៉ែព្រមបូជា អ្វីៗទាំងអស់ ឲ្យតែកូនរស់ ផុតគ្រោះទុក្ខា
Chhann Him Seng Bopha : ម៉ែខ្ញុំខ្លួនក្រមិនល្អយស តែភក្ដីស្មោះមិនក្រឡៃ
ញើសក្លាយជាឈាមរៀងរាល់ថ្ងៃ ប្តូរយកកម្រៃឱ្យកូនរៀន
Chhann Him Chan Ratanak : ចង់ឲ្យកូនរៀន ម៉ែមិនខ្មាសអៀន ធ្វើគ្រប់កិច្ចការ ញើសក្លាយជាឈាម ក្រៀមចិត្តកាយា ចិត្តម៉ែប្រាថ្នា ឱ្យកូនប្រសើរ
Racha Keo សាធុៗៗទាន!
ម៉ែសែនមានន័យ ជួយបុត្រប្រុសស្រី
ពីតូចដល់ធំ ម៉ែធ្វើគ្រប់យ៉ាង សម្រាប់មាសមុំ កូនអើយសូមកុំ បំភ្លេចគុណម៉ែ