Wednesday, 13 August 2014

២១៨- គុកកម្ម


1 comment:

  1. ... គុកកម្ម...
    ... ដោយ ហ៊ិម ឆាន់ ...
    ចៅអើយជរារោគារានរុក
    កាយឈឺចាប់ចុកចិត្តស្មុគស្មាញណាស់
    ភ្លេចភ្លាំងភ្លើភ្លឹកនឹកអ្វីមិនច្បាស់
    ទុព្វលខ្លាំងណាស់ជីវិតសង្ខារ ។
    បើមានកូនចៅនៅក្នុងម្លប់ធម៌
    តាយាយត្រេកអរជាងកើតទេវតា
    ទោះបីយ៉ាកក្រក៏មិនខ្លោចផ្សា
    កាយរស់ជរាតែចិត្តស្ងប់សុខ ។
    បើមានកូនចៅរស់ក្រៅព្រះធម៌
    តាយាយញាប់ញ៌រញាំញីដោយទុក្ខ
    កាយក៏ជរារោគារានរុក
    ចិត្តឈឺចាប់ចុករស់ក្នុងគុកកម្ម ៕
    ថ្ងៃទី ១២ សីហា ២០១៤
    ហ៊ិម ឆាន់

    ReplyDelete