Friday, 11 April 2014

ពរជ័យឆ្នាំមមី


1 comment:

  1. ពរជ័យឆ្នាំថ្មី
    បទពាក្យ ៨
    ថ្ងៃចូលឆ្នាំថ្មីខេមរាស្រីប្រុស រួបរួមស្រួលស្រុះបណ្តុះកុសល
    សាមគ្គីធ្វើបុណ្យឆ្នាំថ្មីមកដល់ ឧទ្ទិសបុណ្យផលផ្សាយធម៌មេត្តា ។
    ឧទ្ទិសកុសលដល់បុព្វការី មាតា វរបី កវី អាចារ្យ
    ញាតិផៅព្រៀងលានសព្វញាតិកា បានសុខរមនាឃ្លាតចាកផុតទុក្ខ ។
    ប្រគេនពរជ័យដល់ថេរៈសង្ឃ គ្រប់ៗព្រះអង្គសូមបានស្ងប់សុខ
    ជាថ្នាលស្រែបុណ្យខ្មែរទៅថ្ងៃមុខ សាងនិស្ស័យទុកទៅបរលោកនាយ ។
    ជូនបុណ្យកុសលដល់លោកយាយតា អ្នកមីងលោកមាបងប្អូនជិតឆ្ងាយ
    សូមបានសុខកើនចំរើនសប្បាយ បំណងទាំងឡាយសូមដូចប្រាថ្នា ។
    ជូនពរពិសេសដល់កសិករ ម្ចាស់ស្រូវអង្ករនៅកម្ពុជា
    ឆ្នាំថ្មីជោគជ័យផុតភ័យរោគា ព្រួតដៃរួមគ្នាកសាងទឹកដី ។
    ជូនពរបវរដល់ខ្មែរគ្រប់ប្រាណ សូមទទួលបានសុខសាន្តសិរី
    សុភមង្គលវិបុលសួស្តី ចៀសឆ្លងផុតភ័យមានសន្តិភាព ។
    អ្នកខ្លាំងជួយខ្សោយអ្នកមានជួយខ្សត់ នាំគ្នាពន្លត់ភ្លើងដែលឆេះឆាប
    អ្នកខ្ពស់ជួយយោងអ្នកតូចទន់ទាប សាងបុណ្យវៀរបាបសាបព្រោះមេត្តា ។
    ខ្មែរសាមគ្គីគ្នាក្នុងសមភាព ពង្រឹងឯកភាពខ្លួនឯងម្ចាស់ការ
    យុត្តិធម៌ឥតល្អៀងទៀងទាត់មាត្រា កម្ពុជាថ្លៃថ្លាថ្កើងដូចបុព្វកាល ៕
    ដោយ ហ៊ិម ឆាន់
    ២៨ វិច្ឆិកា ២០១៣

    ReplyDelete