ចំណងកម្ម ( បទកាកគតិ)ចំណងក្នុងចិត្ត.... កំណួចកួចស្អិត.... ដ្បិតរាគតណ្ហាអភិជ្ឈាព្យាបាទ.... ខ្ពើមខឹងឥច្ឆា.... គុំគួនហិង្សា.... ទិដ្ឋិវិបត្តិ ។ស្រឡាញ់ខ្នាញ់ស្អប់.... នៅតែទាក់កប់.... មិនអាចកំចាត់រឿងចាស់ក្នុងចិត្ត.... ជាប់ស្អិតមិនបាត់.... វិលវល់វិវត្តិ.... ចងជាប់ជំពាក់ ។អារម្មណ៍វេទនា.... បើល្អសុខជា.... បង្កើនលោភៈបើក្រោធខឹងច្រើន.... បង្កើនទោសៈ.... បង្កគ្រោះថ្នាក់.... ឆ្វាក់ជាចំណង ។កំណួចស្មាញស្មុគ.... ខ្វល់ខ្វាយរានរុក.... ទុក្ខដប់ពីរកងវិប្បដិសារី.... ស្តីផងជេរផង.... កំហុសខុសឆ្គង.... លងចិត្តរងកម្ម ។មួយរយចំណង.... ថ្ពក់ទាក់រឹតចង.... ពិបាកអត់ទ្រាំថ្កោលទោសឲ្យទុក្ខ.... នាំមុខប្រចាំ.... ជាចំណងកម្ម.... ដាំដោយខ្លួនឯង ។បើដាំឈើណា.... នឹងបានផ្លែផ្កា.... ឈើនោះជាក់ស្តែងហេតុនិងបច្ច័យ.... កែច្នៃចាត់ចែង.... អំពើហ្នឹងឯង.... ជាចំណងកម្ម ៕ .........ដោយ ហ៊ិម ឆាន់.......
ចំណងកម្ម ( បទកាកគតិ)
ReplyDeleteចំណងក្នុងចិត្ត.... កំណួចកួចស្អិត.... ដ្បិតរាគតណ្ហា
អភិជ្ឈាព្យាបាទ.... ខ្ពើមខឹងឥច្ឆា.... គុំគួនហិង្សា.... ទិដ្ឋិវិបត្តិ ។
ស្រឡាញ់ខ្នាញ់ស្អប់.... នៅតែទាក់កប់.... មិនអាចកំចាត់
រឿងចាស់ក្នុងចិត្ត.... ជាប់ស្អិតមិនបាត់.... វិលវល់វិវត្តិ.... ចងជាប់ជំពាក់ ។
អារម្មណ៍វេទនា.... បើល្អសុខជា.... បង្កើនលោភៈ
បើក្រោធខឹងច្រើន.... បង្កើនទោសៈ.... បង្កគ្រោះថ្នាក់.... ឆ្វាក់ជាចំណង ។
កំណួចស្មាញស្មុគ.... ខ្វល់ខ្វាយរានរុក.... ទុក្ខដប់ពីរកង
វិប្បដិសារី.... ស្តីផងជេរផង.... កំហុសខុសឆ្គង.... លងចិត្តរងកម្ម ។
មួយរយចំណង.... ថ្ពក់ទាក់រឹតចង.... ពិបាកអត់ទ្រាំ
ថ្កោលទោសឲ្យទុក្ខ.... នាំមុខប្រចាំ.... ជាចំណងកម្ម.... ដាំដោយខ្លួនឯង ។
បើដាំឈើណា.... នឹងបានផ្លែផ្កា.... ឈើនោះជាក់ស្តែង
ហេតុនិងបច្ច័យ.... កែច្នៃចាត់ចែង.... អំពើហ្នឹងឯង.... ជាចំណងកម្ម ៕
.........ដោយ ហ៊ិម ឆាន់.......