Friday, 11 April 2014

ស្រង់ព្រះរស់


1 comment:

  1. .តើមិត្តទាំងអស់មានស្រង់ព្រះដែរទេនៅក្នុងបុណ្យចូលឆ្នាំនេះ ?
    .............ស្រង់ព្រះរស់................
    ស្រង់ព្រះបដិមា...ចិត្តស្មោះជ្រះថ្លា....ឆ្ពោះតម្រង់ទៅ...ដល់ព្រះពុទ្ធអង្គ.....គង់ធម្មានៅ... យកបុណ្យឆ្ការផ្លូវ.....ទៅបរលោកនាយ។
    ស្រង់ព្រះនៅរស់......បីតិស្ម័គ្រស្មោះ...សោមនស្សរីករាយ......ស្រង់ម៉ែជាព្រះ...ឈ្នះបិសាចព្រាយ.....កូនចៅទាំងឡាយ...ថ្វាត់ថ្វាយបង្គំ។
    ស្រង់ព្រះកន្លោង.បុណ្យច្រើនពេកហោង.....ជម្រះកាយព្រហ្ម...ផ្កាភ្ញីក្រអូប......ដុសលាងប្រោះព្រំ... គ្រូដើមឆ្នើមធំ......ដូចភ្នំសុមេរុ៍..។.
    .ស្រង់ព្រះក្នុងផ្ទះ......មានជ័យតេជះ...បុណ្យច្រើនកើនទ្វេ......ស្រង់ម៉ែជាព្រះ ...អរហន្តនៅក្បែរ........កូនមើលថ្នមថែ...ព្រះម៉ែជរា។
    នេះរឿងបុព្វេ...ពេលដែលព្រះមេ.....នៅមានជន្មា...កូនស្តាយគ្មានល្ហែ.....ព្រោះម៉ែមរណា...លាចាកលោកា.....កូនខានសងគុណ.។.
    កូនចៅទៅវត្ត......ស្មោះស្ម័គ្របដិបត្តិ..សាងកុសលបុណ្យ.....ទានសីលភាវនា...សូមម៉ែមានគុណ......ទទួលយកបុណ្យ...កូនឧទ្ទិសជូន ។
    សូមក្តីបរិសុទ្ធ...រំដោះម៉ែផុត.....សោកភ័យក្នុងខ្លួន...ជួបតែធម៌ស្ងប់......បញ្ចប់ទុក្ខសូន្យ...ត្រៃរត្នជាក្បូន......លុះនិព្វានហោង.៕
    ..................................ដោយ ហ៊ិម ឆាន់............................................

    ReplyDelete