Saturday, 19 April 2014

ពណ៌សម្លៀកបំពាក់តាមថ្ងៃ


1 comment:

  1. សម្លៀកបំពាក់ប្រចាំថ្ងៃ តាមរយៈ លោក PAPILLON និងលោក UCH PEROM
    ខ្ញុំមិនចាំច្បាស់ថាបានសរសេរ អត្ថបទរឿងសម្លៀកបំពាក់នៅពេលណាមួយនោះទេ តែខ្ញុំអាចប្រាប់ត្រួសៗខ្លះបាន ។ តាមពិតទៅ មិនទាន់មាននរណាម្នាក់សរសេរពីរឿងនេះ
    អោយបានក្បោះក្បាយនៅឡើយទេ គឺឃើញតែត្រង់នេះបន្តិច ត្រង់នោះបន្តិច ។ គេអាចដឹងខ្លះៗទៅតាមការសិក្សាចម្លាក់ រូបមនុស្ស ឬទេវ: ដែលមាននៅតាមប្រាសាទនានា ។
    គេសម្គាល់សំពត់ស្ត្រី ទៅតាមរចនាបថសិល្ប: (style) នីមួយៗ គឺមានតាំងពីផ្នត់សំពត់ ក្បាច់ក្បូរភ្ញីផ្កាលើសាច់សំពត់ ដែលអាចជាការចំណាំ ឬមួយរបៀបស្លៀកនោះ តែម្តង។នោះគឺមិនគិតទៅដល់គ្រឿងអលង្ការថែមថយទៀតនោះទេ ។ យើងមិនឃើញពីដំបូង ថាស្រ្តី មានចងក្បិនទេ គឹឃើញមានតែប្រុសៗ ។ ស្រ្តីច្រើនប្រើសម្លុយ ដែលសព្វថ្ងៃ គឺយើងហៅថាសំពត់នោះ ។ រឿងប្រើព៌ណនេះទៀតសោត ក៏មិនប្រាកដថាច្បាស់ជាបែបដូចម្តេចដែរ ព្រោះវាជាចម្លាក់ថ្ម ។ លុះត្រាតែដល់ពេលក្រោយមកទេ គឺពេលដែលគេគូររូបបុរាណ (dessin traditionel) គេបង្គាប់ អោយដាក់ព៌ណទៅលើសម្លៀកបំពាក់រូបនីមួយៗ ទៅតាមតួអង្គ ។ គេដាក់រូបព្រះឥន្ទ្រអោយមានព៌ណខៀវតួព្រះរាមមានព៌ណជាបែតង ។ល។រឿងប្រើសម្លៀកទៅតាមថ្ងៃ (បុណ្យ)នោះប្រហែលជាពួកព្រាហ្មណ៍ បារគូ យោងទៅតាម
    រាសីនៃថ្ងៃនីមួយៗក្នុងប្រព័ន្ធព្រះអាទិត្យដែលជាកម្លាំង បាតុភូតធម្មជាតិ (Cosmic force)
    ជះឥទ្ធិពលមកលើមនុស្ស - សត្តនិករនៅលើផែនដីនេះ ទេដឹង?។
    - ថ្ងៃអាទិត្យ ត្រូវប្រើព៌ណក្រហម (ខ្ចីឬចាស់) ព្រោះព្រះអាទិត្យ (sun - sunday) មានព៌ណក្រហមឆ្អិនឆ្អៅ
    - ថ្ងៃច័ន្ទ - ព៌ណលឿងទុំ (ព្រះច័ន្ទ moon - orange for Monday) ។
    - ថ្ងៃអង្គារ - ព៌ណស្វាយ (purple - Tuesday- Mercury)
    - ថ្ងៃពុធ - ព៌ណស៊ីលៀប (Wednesday - Mars)
    - ថ្ងៃព្រហស្បតិ៍ - ព៌ណត្រួយចេក ឬ បៃតងខ្ចី (Thursday - Jupiter)
    - ថ្ងៃសុក្រ - ព៌ណខៀវ (blue - Friday - venus)
    - ថ្ងៃសៅរ៍ - ព៌ណព្រីងទុំ (crimson- Saturday- Saturn)
    ក្នុងពេលពិធីការធំៗ គេប្រើទៅតាមថ្ងៃ ហើយកំណត់យកជាផ្លូវការព៌ណទាំង៧ សម្រាប់សម្លៀកបំពាក់
    - ជាពិសេសគឺ "សម្លៀក" ចងក្បិននេះ ។
    ចំពោះព៌ណ"ទឹកមាស" (gold) គឺសម្រាប់តែព្រះរាជាប៉ុណ្ណោះ ។ ក្នុងរបាំអប្សរា តួនាងសំខាន់ជាងគេ
    ក៏ស្លៀកព៌ណ"ទឹកមាស"ដែរ ។ ចំណែកតួរាយរងវិញ គេស្លៀកក្រហម - ខៀវ - បៃតង ។ល។
    ព៌ណ "ស" ប្រើជាទូទៅ - តែសម្រាប់ចាស់ៗវិញ គេទុកជាព៌ណស្អាតស្អំ ។ ព៌ណខ្មៅគឺសម្រាប់
    ពិធីបុណ្យសពជាព៌ណក្រៀមក្រំ ។
    ព៌ណ "ក្រហម" ប្រើក្នុងគ្រឿងកន្សែងយ័ន្រ្ត ឬ កន្សែងដៃក្នុងការខ្ចប់វេចស្លាម្លូ ។ល។ ព៌ណនេះ អាច
    ក្លាយពីឥទ្ធិពលចិនក៏ថាបាន ព្រោះទំនាក់ទំនងខ្មែរ - ចិនច្រើនឡូកឡំគ្នាជាយូរមកហើយ ។
    សូមសង្ខេបប៉ុណ្ណេះចុះ បើមានកិច្ចការណាមួយទៀត ដែលខ្ញុំអាចពន្យល់បាន នោះខ្ញុំនឹងលៃលកទៅទៀត ៕
    Papillon
    03/30/2014


    ReplyDelete