Monday, 8 September 2014

២២៤-សៀវភៅ


7 comments:

  1. …សៀវភៅ............ដោយ ហ៊ិម ឆាន់.....
    ខ្ញុំបាទបានចម្លងកាព្យឆ្លើយឆ្លងរបស់មិត្តហ្វេសប៊ុកក្នុងកំណាព្យ
    « សៀវភៅ » របស់លោក Var Phalla មកបន្តគ្នា ដោយកែពាក្យខ្លះនៅ
    ចុងវគ្គ ដើម្បីឱ្យមានចុងជួន ។ សូមមិត្តមេត្តាខន្តីអភ័យទោសដែល
    មិនបានជំរាបជាមុន....

    សៀវភៅជាមិត្តឥតកាត់ថ្លៃបាន
    កាន់អានស្មើម៉ាណឥតមានទោម្នេញ
    គំនិតខ្វះខាតសៀវភៅបំពេញ
    ភោគផលចំណេញផ្តល់ដល់បញ្ញា ។ VAR PHALLA
    សៀវភៅជាឃ្លាំងរួមទាំងវិជ្ជា
    គួរអានគ្រប់គ្នាទុកជាអាហារ
    ចិញ្ចឹមគំនិតសំរិតប្រាជ្ញា
    ឲ្យបានថ្លៃថ្លាកត់ត្រាដូចគ្រូ ។ PHKAY NISAY
    សៀវភៅជាមិត្រជិតស្និទ្ធឧត្តម
    ជួនដេកសំងំបន្ទុំក្នុងទូ
    តែមានឋានៈ ស្មើអាចារ្យគ្រូ
    ឆ្ងល់ខ្វល់យូរៗបើកទូសួរគាត់ ។ KANG MEAS
    សៀវភៅនាំផ្លូវត្រូវច្រើនជាងខុស
    ចូរចំណាំចុះកុំឲ្យភ្លាំងភ្លាត់
    សូម្បីអក្ខរាកត់ចារផ្ទៀងផ្ទាត់
    យល់ដឹងចេះស្ទាត់ក្លាយជាចំណាន។ KUONG HOUR
    សៀវភៅឃ្លាំងផ្ទុកជង្រុកចំណេះ
    តិចច្រើនចាំចេះជួយដល់អ្នកអាន
    អានច្រើនកើនដឹងពង្រឹងដល់ញាណ
    សៀវភៅជាស្ពានឆ្លងភាពល្ងឹតល្ងង់៕ HIM CHHANN

    ReplyDelete
  2. សៀវភៅផ្តល់ផលឲ្យយល់ត្រូវខុស
    សៀវភៅបណ្ដុះបណ្ដាញវិជ្ជា
    សៀវភៅថ្នាំប៉ូវបំប៉នបញ្ញា
    សៀវភៅកត់ត្រារឿងរ៉ាវគ្រប់យ៉ាង ។

    ReplyDelete
  3. សៀវភៅនាំប្រាណក្សាន្តផុតអផ្សុក
    ជួនបំបាត់ទុក្ខបានសុខមួយគ្រា
    ជួនក្លាយជាមិត្តជួយគិតគ្រប់គ្រា
    ជួនបានជាគ្នាគេងកើយយប់ថ្ងៃ ។

    ReplyDelete
  4. សៀវភៅជាស្ពានជាយានជំនិះ
    ចម្លងបញ្ជិះសត្វឆ្លងសង្សារ
    គម្ពីរបង្រៀនពីត្រៃសិក្ខា
    ក្រាំងមាសអស្ចារ្យព្រះត្រៃបិដក ។

    ព្រះត្រៃបិដកមរតកផងព្រះ
    អស្ចារ្យខ្លាំងណាស់គម្ពីរអមតៈ
    គឺជាសៀវភៅផ្ដុំធម៌សច្ចៈ
    បដិបត្តិស្មោះស្ម័គ្រអាសវៈ រេចរឹល ...។

    ReplyDelete
  5. សៀវភៅ‌ ជួយដល់ចិត្តស្មារតី
    សៀវភៅ‌ បង្ហាត់‌ក្លាយកវី
    សៀវភៅ‌ ចាស់‌ថ្មី‌ផ្តល់គំនិត។
    សៀវភៅ‌ ជួយអោយខួរក្បាលភ្លឺ
    សៀវភៅ‌ អោយឮដឹងឆ្ងាយជិត
    សៀវភៅ‌ ផ្តល់ច្រើន‌អានរិះគិត
    សៀវភៅ‌ ជាមិត្តជួយតម្រង់។

    ReplyDelete
  6. តា តយ អានសៀវភៅច្រើន យើងកើនចំណេះ
    ជំនាញយើងចេះ មិនរបេះប្រាណ
    ចំណេះគ្រប់មុខ កើតមានព្រោះអាន
    ចំណេះចំណាន អាចបានប្រាក់ច្រើន

    ReplyDelete
  7. កុល ស្ត្រី សៀវភៅព្រាបគ្រូ មិនរអ៊ូឡើយ
    អ្នកព្យាយាមហើយ ចម្លើយយល់ដឹង
    ឲ្យតែសង្វាត ឱហាតខំប្រឹង
    អ្នកប្រាជ្ញសុទ្ធសឹង ពឹងលើសៀវភៅ

    ReplyDelete