…. បុណ្យកាន់បិណ្ឌ....... ដោយ ហ៊ិម ឆាន់ ...កាន់បិណ្ឌសាងបុណ្យដប់ប្រាំថ្ងៃ ធ្វើតាមប្រពៃណីបូរាណបញ្ជូនកុសលដល់សន្តាន ញាតិផៅព្រៀងលានប្រេតបុគ្គល ។ សូមលោកបន្ទន់កាយវាចា អនុមោទនាបុណ្យកុសលទទួលបាយបិណ្ឌដែលញាតិផ្តល់ បានឆ្អែតស្កប់ស្កល់មិនខ្វះខាត ។កាន់បិណ្ឌចោលបាបឆាបយកបុណ្យ វិសេសពេកពន់លាងសំអាតកាយចិត្តវាចាគ្មានវិវាទ សីលបរិសុទ្ធស្អាតឃ្លាតសៅហ្មង ។កាន់បិណ្ឌសាងបុណ្យរួមមេត្រី ក្មេងចាស់ប្រុសស្រីរួមចំណងរាក់ទាក់រាប់គ្នាដូចប្អូនបង រិតរួតឆ្វាក់ចងសាមគ្គីធម៌ ។មុនភ្លឺរួមគ្នាធ្វើបាយបិណ្ឌ យាគូចំអិនជាបន្ត ប្រគេនព្រះសង្ឃដោយស្មោះសរ រីករាយត្រេកអរស្រណុកចិត្ត ។ភោជន ចម្អាប និងបង្អែម រៀបចំបន្ថែមយ៉ាងប្រណីតស្មោះស្ម័គ្រសាមគ្គីដ៏ស្នាលស្និទ្ធ និមលដួងចិត្តស្ថិតក្នុងធម៌ ។នំគម អន្សម រួមគ្នាវេច ព្រឹកទល់ថ្ងៃលិចយ៉ាងកុះករបំពេញគុណធម៌ដោយអំណរ រីករាយសាទរ ចិត្តជ្រះថ្លា ។សូមឧទ្ទិសបុណ្យកងកុសល ជូនដល់មាតានិងបិតាដល់ញាតិសន្តានក្នុងសង្សារ ឧបជ្ឈាយាចារ្យគ្រូទាំងឡាយ ។ទោះរស់ជុំញាតិឬឃ្លាតស្លាប់ ឬក៏កើតចាប់ជាតិជិតឆ្ងាយសូមបានអាហារចំអែតកាយ បរិក្ខារទាំងឡាយមានមិនខ្វះ ។សូមឲ្យមនុស្សជាតិរស់រួមគ្នា សូមឲ្យវេរា កក ខក ស្ទះសូមធម៌អកុសលប្រាសនិរាស សព្វសត្វប្រទះរសព្រះធម៌ ៕
…. បុណ្យកាន់បិណ្ឌ....
ReplyDelete... ដោយ ហ៊ិម ឆាន់ ...
កាន់បិណ្ឌសាងបុណ្យដប់ប្រាំថ្ងៃ
ធ្វើតាមប្រពៃណីបូរាណ
បញ្ជូនកុសលដល់សន្តាន
ញាតិផៅព្រៀងលានប្រេតបុគ្គល ។
សូមលោកបន្ទន់កាយវាចា
អនុមោទនាបុណ្យកុសល
ទទួលបាយបិណ្ឌដែលញាតិផ្តល់
បានឆ្អែតស្កប់ស្កល់មិនខ្វះខាត ។
កាន់បិណ្ឌចោលបាបឆាបយកបុណ្យ
វិសេសពេកពន់លាងសំអាត
កាយចិត្តវាចាគ្មានវិវាទ
សីលបរិសុទ្ធស្អាតឃ្លាតសៅហ្មង ។
កាន់បិណ្ឌសាងបុណ្យរួមមេត្រី
ក្មេងចាស់ប្រុសស្រីរួមចំណង
រាក់ទាក់រាប់គ្នាដូចប្អូនបង
រិតរួតឆ្វាក់ចងសាមគ្គីធម៌ ។
មុនភ្លឺរួមគ្នាធ្វើបាយបិណ្ឌ
យាគូចំអិនជាបន្ត
ប្រគេនព្រះសង្ឃដោយស្មោះសរ
រីករាយត្រេកអរស្រណុកចិត្ត ។
ភោជន ចម្អាប និងបង្អែម
រៀបចំបន្ថែមយ៉ាងប្រណីត
ស្មោះស្ម័គ្រសាមគ្គីដ៏ស្នាលស្និទ្ធ
និមលដួងចិត្តស្ថិតក្នុងធម៌ ។
នំគម អន្សម រួមគ្នាវេច
ព្រឹកទល់ថ្ងៃលិចយ៉ាងកុះករ
បំពេញគុណធម៌ដោយអំណរ
រីករាយសាទរ ចិត្តជ្រះថ្លា ។
សូមឧទ្ទិសបុណ្យកងកុសល
ជូនដល់មាតានិងបិតា
ដល់ញាតិសន្តានក្នុងសង្សារ
ឧបជ្ឈាយាចារ្យគ្រូទាំងឡាយ ។
ទោះរស់ជុំញាតិឬឃ្លាតស្លាប់
ឬក៏កើតចាប់ជាតិជិតឆ្ងាយ
សូមបានអាហារចំអែតកាយ
បរិក្ខារទាំងឡាយមានមិនខ្វះ ។
សូមឲ្យមនុស្សជាតិរស់រួមគ្នា
សូមឲ្យវេរា កក ខក ស្ទះ
សូមធម៌អកុសលប្រាសនិរាស
សព្វសត្វប្រទះរសព្រះធម៌ ៕