Sunday, 14 September 2014

២២៦- ថ្ងៃខួបកំណើត


16 comments:

  1. …ថ្ងៃខួបកំណើត...
    ... ដោយ ហ៊ិម ឆាន់ ...
    ១៤ កញ្ញាថ្ងៃខួបរំឭក
    ក្រោកម៉ោង ៥ ព្រឹកខ្ញុំនមស្ការ
    ថ្វាយបង្គំព្រះដោយចិត្តជ្រះផ្លា
    យកត្រៃរតនាជាទីពំនាក់ ។
    ស្មឹងស្មាធិ៍តម្រង់ផ្ចង់ចិត្តសតិ
    ជំរះអស្មិមិនតាមកាមញាក់
    មើលក្នុងខ្លួនឯងស្វែងព្រះត្រៃលក្ខណ៌
    ព្រះធម៌បញ្ជាក់សុទ្ធតែអនិច្ចា ។
    ស្លាប់កើតកើតស្លាប់ជាច្បាប់ធម្មជាតិ
    រួចហើយខ្មីឃ្មាតផ្សាយធម៌មេត្តា
    ជូនបុព្វការីមាតាបិតា
    ធម្មធាតុថ្លៃថ្លាជូនសព្វនិករ ។
    រួចចូលហ្វេសប៊ុកឃើញធម្មមិត្ត
    មានឆន្ទៈចិត្តជូនពរបវរ
    ខ្ញុំលើកហត្ថាមោទនាត្រេកអរ
    ដោយចិត្តអំណរកក់ក្ដៅសាទរ ។
    គ្មានពាក្យឯណាថ្លៃថ្លាសមស្រប
    យកមកជូនតបពាក្យមិត្តអបអរ
    សូមមិត្តកបគុណជួបតែពុទ្ធពរ
    សុខភាពបវរផុតសោកទុក្ខភ័យ ។
    មួយឆ្នាំផុតហើយមិត្តអើយជីវិត
    កាន់តែខិតជិតរេចរឹលរៀវខ្លី
    ខិតខំធ្វើល្អបន្តរាល់ថ្ងៃ
    ទោះត្រូវក្សិណក្ស័យក៏មិនភ័យខ្លាច ៕

    ReplyDelete
  2. សាធុ! សាធុ ! ដល់មិត្តព្រះធម៌ ដែលបានជូនពរសព្វសាធុការ
    ពរល្អគួរគាប់ជាប់ក្នុងចិន្តា ខ្ញុំសូមមោទនាដោយសាទរភាព ។
    ជូនពរតបវិញដោយក្តីជ្រះថ្លា បន្ទន់សិរសាកាយាបន្ទាប
    សូមមិត្តកបគុណជួបបុណ្យដរាប ទុក្ខព្រួយរួញទាបសាបរលាបភ័យ ។

    ReplyDelete
  3. ខួបឆ្នាំហើយណា អាយុសង្ខារ ខើចរេចរឹលខ្លី ជីវិតខ្ញុំអើយ
    កាន់តែចាស់វ័យ មច្ចុរាជតថ្លៃ ម្ង៉ៃពីរ បីដង... ។

    មើលប្រាក់កាក់ម្ខាង បុណ្យខួបតំណាង អាយុចម្រើន
    កាត់នំផ្លុំទៀន សប្បាយភ្លើតភ្លើន ថាអាយុកើន
    ត្រេកអរទះដៃ ។
    ប្រាក់ម្ខាងទៀតនោះ អាយុរៀវចុះ រេចរឹលខើចខ្លី ពេលអស់មួយឆ្នាំ
    ជីវិតប្រុសស្រី ក៏រួញរៀវខ្លី មួយឆ្នាំទៅដែរ ។

    ថ្ងៃកំណើតខ្ញុំ សូមប្រមូលផ្តុំ នូវបុណ្យកុសល ដែលកូនបានសាង
    បានជាមគ្គផល ឧទ្ទិសទៅដល់ ពុក ម៉ែ និង ធម្មមិត្ត... ។



    រឿងមួយគួរភ័យ វេលានិងវ័យ ជាប់ស្អិតគួរខ្លាច
    ខែឆ្នាំបង្ខិត ឱ្យជិតមច្ចុរាជ តាំងចិត្តអង់អាច ដោយមិនប្រមាទ ។

    ReplyDelete
    Replies
    1. Pros Ly ខ្ញុំសុំអបអរអំណថ្លៃថ្លា
      ជូនចាស់ព្រឹទ្ធាចារ្យដោយចិត្តសាទរ
      សុំឲ្យលោករស់ដោយសុខភាពល្អ
      ជួបតែរឿងល្អរហូតរៀងអើយ

      Delete
  4. ទទួលពរមិត្តដោយចិត្តជ្រះផ្លា សូមតបវាចាកាយាបន្ទាប
    សូមមិត្តជួបតែគុណ បុណ្យដរាប អកុសលកម្មបាបសូមវិនាសបង់ ...

    ថ្ងៃកំណើតខ្ញុំ សូមប្រមូលផ្តុំ នូវបុណ្យកុសល ជូនដល់បងស្រី
    បានជាមង្គល សុខសាន្តនិមល ជានិរន្តរ៍អើយ !

    ReplyDelete
    Replies
    1. Chey Sitha ខ្ញុំសូមជូនព ថ្ងៃខួបកំណើត
      អោយអ្នកក៍កើត រកស៊ីមានបាន
      ចៀសផុតទុក្ខភ័យ ចាកឆ្ងាយពីរប្រាណ
      អ្វីដែលកើតមាន គឺលាភសំណាង

      Delete
    2. កុល ស្ត្រី សូមថ្ងៃកំណើត កើតមានក្ដីសុខ
      លោកពូទៅមុខ បានសុខក្សេមក្សន្ដ
      ទុក្ខសោករោគា មានទាំងប៉ុន្មាន
      ឃ្លាតចាកឆ្ងាយប្រាណ បានសុខភាពល្អ

      Delete
  5. ថ្ងៃកំណើតខ្ញុំ ធម្មមិត្តជួបជុំ ជូនពរជូនជ័យ ខ្ញុំរំភើបចិត្ត
    ស្អិតជាប់ហឫទ័យ មិនដឹងបានអ្វី តបស្នងទេណា ។
    កុសលខ្ញុំមាន ពីអាមិសទាន ធម្មទានថ្លៃថ្លា និងបដិបត្តិ
    តាមត្រៃសិក្ខា សូមមិត្តជ្រះថ្លា អនុមោទនា ។
    ទទួលកុសល ចំណែកបុណ្យផល បានស្មើៗគ្នា
    សូមសុខសួស្ដី សិរីវឌ្ឍនា សុខដុមរមនា ក្សេមចាកផុតទុក្ខ ។

    ReplyDelete
  6. freemake video converter procrack4pc I really enjoy reading your post about this Posting. This sort of clever work and coverage! Keep up the wonderful works guys, thanks for sharing

    ReplyDelete
  7. Such a nice and helpful piece of information. I’m so happy that you shared this helpful information with us. Please keep us up to date like this. Thanks for sharing. axure-rp-pro-crack

    ReplyDelete
  8. Fraps Crack is an imperative instrument for proficient gamer players. The program permits you to decide the exhibition of the game. Besides, it likewise permits you to examine the PC through the estimation of FPS. The FPS represents outlines each second. Thusly, it empowers you to take screen captures and record recordings from the running match-up. This product is completely viable with any DirectX or OpenGL game. The call of program capacities is effortlessly appointed by the client. Along these lines, it is straightforwardly set off by the keys.

    ReplyDelete