… បេះដូងឪពុក ........ ដោយ ហ៊ិម ឆាន់ ....បេះដូងឪពុកផ្ទុកសុឆន្ទៈ ភក្តីស្មោះស្ម័គ្ររូបអ្នកជាកូនកប់ជ្រៅក្នុងចិត្តស្អិតព្យួរសណ្ដូនលុះដលថ្ងៃសូន្យគិតកូនព្រលឹង ។ បេះដូងឪពុកពេញដោយមេត្តា ឈឺចាប់ម្ដេចម្តាមិនឲ្យកូនដឹងលាក់ទុក្ខម្នាក់ឯងពុះពារប្រែងប្រឹង ខំតាំងពង្រឹងលំនឹងផ្លូវចិត្ត ។បេះដូងឪពុកកបដោយករុណា ស្នេហ៍បុត្រធីតាប្រណីអាណិតអាសូរសន្ដោសកូនស្មើជីវិត កម្លាំងកាយចិត្តដូរយកជីវភាព ។បេះដូងឪពុកឈាមចុកកកដុំ បើកូនស្តីសុំពុកគ្មានសមត្ថភាពអន់ចិត្តខ្លោចផ្សាព្រោះវាសនាទាបគ្មានយសខ្វះលាភអត់ភាពជាញជ័យ ។បេះដូងឪពុកផ្ទុកដោយស្រឡាញ់មិនញ៉មចុះចាញ់កម្មពៀរលោកិយបើកូនបានរស់ឆ្លងគ្រោះផុតភ័យពុកសុខសួស្ដីគ្មានអ្វីប្រៀបស្មើ ៕ថ្ងៃទី ២ កញ្ញា ២០១៤
បេះដូងឪពុក ខ្ញុំរាយទំនុក តាមការស្នើសុំ ពីប្អូន ឡឹង លីវ និង រ៉ានី ជុំ បើមិនសមរម្យ សូមជួយកែផង ៖ អរគុណបាទ
ពុកឱ្យផឹកថ្នាំ មាត់កូនប្រឹងខាំ ពុកច្បាច់ច្រមុះកូនហាមាត់ភ្លាម ពុកដាក់ថ្នាំចុះ កូនខំប្រឹងព្រួសពុកសើច ហា ហា ។ កូនខឹងស្រែកយំ ពុកឱបលួងលោមអង្អែលកេសា ថ្នាក់ថ្នមបមបី ដោយក្តីមេត្តា រំឭកពេលណា កូននឹកពុកណាស់ ....
ប្រឡែងនឹងពុកសប្បាយកន្លង ជិះកជិះខ្នងពុកត្រកងបីនឹកឃើញរឿងនេះហាក់នៅថ្មីៗ កម្មកាចអប្រិយឃ្លាតពុករហូត ...កូនជិះកពុកដើរទៅរកម៉ែ នៅឯខ្ទមស្រែខែច្រូតស្រូវថ្មីពុកឱបជើងកូនរត់បោលហុយដី ដូចអាជានេយ្យកូននឹកមិនភ្លេច...។
… បេះដូងឪពុក ....
ReplyDelete.... ដោយ ហ៊ិម ឆាន់ ....
បេះដូងឪពុកផ្ទុកសុឆន្ទៈ
ភក្តីស្មោះស្ម័គ្ររូបអ្នកជាកូន
កប់ជ្រៅក្នុងចិត្តស្អិតព្យួរសណ្ដូន
លុះដលថ្ងៃសូន្យគិតកូនព្រលឹង ។
បេះដូងឪពុកពេញដោយមេត្តា
ឈឺចាប់ម្ដេចម្តាមិនឲ្យកូនដឹង
លាក់ទុក្ខម្នាក់ឯងពុះពារប្រែងប្រឹង
ខំតាំងពង្រឹងលំនឹងផ្លូវចិត្ត ។
បេះដូងឪពុកកបដោយករុណា
ស្នេហ៍បុត្រធីតាប្រណីអាណិត
អាសូរសន្ដោសកូនស្មើជីវិត
កម្លាំងកាយចិត្តដូរយកជីវភាព ។
បេះដូងឪពុកឈាមចុកកកដុំ
បើកូនស្តីសុំពុកគ្មានសមត្ថភាព
អន់ចិត្តខ្លោចផ្សាព្រោះវាសនាទាប
គ្មានយសខ្វះលាភអត់ភាពជាញជ័យ ។
បេះដូងឪពុកផ្ទុកដោយស្រឡាញ់
មិនញ៉មចុះចាញ់កម្មពៀរលោកិយ
បើកូនបានរស់ឆ្លងគ្រោះផុតភ័យ
ពុកសុខសួស្ដីគ្មានអ្វីប្រៀបស្មើ ៕
ថ្ងៃទី ២ កញ្ញា ២០១៤
បេះដូងឪពុក ខ្ញុំរាយទំនុក តាមការស្នើសុំ ពីប្អូន ឡឹង លីវ
ReplyDeleteនិង រ៉ានី ជុំ បើមិនសមរម្យ សូមជួយកែផង ៖ អរគុណបាទ
ពុកឱ្យផឹកថ្នាំ មាត់កូនប្រឹងខាំ ពុកច្បាច់ច្រមុះ
ReplyDeleteកូនហាមាត់ភ្លាម ពុកដាក់ថ្នាំចុះ កូនខំប្រឹងព្រួស
ពុកសើច ហា ហា ។ កូនខឹងស្រែកយំ ពុកឱបលួងលោម
អង្អែលកេសា ថ្នាក់ថ្នមបមបី ដោយក្តីមេត្តា រំឭកពេលណា កូននឹកពុកណាស់ ....
ប្រឡែងនឹងពុកសប្បាយកន្លង ជិះកជិះខ្នងពុកត្រកងបី
ReplyDeleteនឹកឃើញរឿងនេះហាក់នៅថ្មីៗ កម្មកាចអប្រិយឃ្លាតពុករហូត ...
កូនជិះកពុកដើរទៅរកម៉ែ នៅឯខ្ទមស្រែខែច្រូតស្រូវថ្មី
ពុកឱបជើងកូនរត់បោលហុយដី ដូចអាជានេយ្យកូននឹកមិនភ្លេច...។