ទង្វើដើមឈើសែនល្អប្រពៃឲ្យជនប្រុសស្រីរស់បានក្សេមក្សាន្តតែពួកមនុស្សពាលចិត្តជាតិរច្ឆានលោភហួសប្រមាណកាប់ឈើខ្ទេចអស់ !!!ត្រូវភ្លៀងព្យុះខ្យល់មិនខ្វល់ខំស៊ូមិនខ្ចីថ្ងួចថ្ងូរដូចជាម៉ែពុកប្រឹងណាស់ខំណាស់យប់ថ្ងៃសម្រុកដើម្បីកូនសុខម៉ែពុកពុះពារ ។ប្រឹងរស់ឲ្យបានទោះពិបាកកាយផ្តល់ក្តីសប្បាយនិងម្លប់ជ្រកពួនជាគំរូល្អទុកជាខ្នាតក្បួនទុកឲ្យបងប្អូនគ្រាន់ដាស់តឿនចិត្ត !!!Ly Sambath តាំងចិត្តឲ្យបានដោយស្មោះស្ម័គ្រផ្តល់ភាពត្រជាក់ដល់គ្រប់ប្រាណ ដូចជាដើមឈើធ្វើម្លប់បានផ្តល់ភាពក្លាហានគ្មានហ្មងសៅ។Lim Rainsey រុក្ខាជ្រែកថ្មដុះល្អប្រណីតកំណាព្យចាប់ចិត្តដិតន័យខ្លឹមសារសង្ឃឹមចិត្តត្រាប់តាមជាតិមរុក្ខាគ្រប់រូបខេមរាជាក់ច្បាស់ឈ្នះមារ។ឧត្តរ ផ្កាយជ័យ ដើមឈើបានផ្ដល់ផលជាប្រយោជន៍អន់ណាស់យ៉ាងហោចម្លប់ជននានាស៊ូត្រូវកំដៅត្រជាក់វេទនាសុខចិត្តគ្រាំគ្រាឈរនៅជាម្លល់ ។មានន័យណាស់លោកពូ Var Phallaម្លប់ឈើប្រៀបបានប្រាណពុកម៉ែខិតខំគ្មានល្ហែថែកូនដាក់ទុកដល់កូនប្រុសស្រីមិនដែលរើសមុខរឿងរ៉ាវសុខទុក្ខម៉ែពុករ៉ាប់រង ។-- គួរយកដើមឈើធ្វើជាតួយ៉ាងជាគ្រឿងសំអាងទុកដាស់តឿនចិត្តដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិតបាំងអោយញាតិមិត្តជិតត្រជាក់កាយ វ៉ា ផលាប្រឹងឈរ តស៊ូ ប្ដូរផ្ដាច់ត្រដរដុះទើរ លើថ្ម ក៏ខំប្រឹងរស់ផ្ដល់ម្លប់ ត្រជាក់ ដោយភក្ដីស្មោះដូចចិត្ត សប្បុរស របស់ពុកម៉ែ !!!ពុកម៉ែមិនខ្វល់ទោះត្រូវខ្យល់ព្យុះពុកម៉ែពារពុះខន្តីសម្រុកមិនខ្ចីថ្ងួចថ្ងូរទ្រំាទ្ររងទុក្ខត្រដាងម្លប់សុខឲ្យកូនរស់ស្រួល ។សប្បុរសសន្ដោសប្រោសប្រាណមេត្តាដល់បុត្រធីតាជាអចិន្ត្រៃកាយចិត្តលំបាកម៉ែពុកមិនស្តីឲ្យតែបុត្រថ្លៃរស់បានស្រួលសុខ ។ទម្ងន់លើសលុប ទោះយប់ព្រលប់ ម៉ែពុកខំប្រឹងចង់ឲ្យកូនស្ងួន មាំមួនរឹងប៉ឹង រស់មានលំនឹងជីវិតប្រពៃ !!!ត្រូវភ្លៀងខ្យល់ព្យុះពុះពារតស៊ូមិនថ្ងូររអ៊ូស្វះស្វែងសម្រុកឱហាតសង្វាតនេះហើយម៉ែពុកដើម្បីកូនសុខឥតគិតគ្រោះថ្នាក់ ។ប្រឹងត្រដររស់ទោះពិបាកកាយផ្តល់មធ្យោបាយនិងម្លប់ពឹងពាក់ដូចជាដើមឈើផ្ដល់ម្លប់ជ្រកស្នាក់ដោយភក្ដីស្មគ្រនឹងកូនគ្រប់គ្រា ។
ទង្វើដើមឈើសែនល្អប្រពៃ
ReplyDeleteឲ្យជនប្រុសស្រីរស់បានក្សេមក្សាន្ត
តែពួកមនុស្សពាលចិត្តជាតិរច្ឆាន
លោភហួសប្រមាណកាប់ឈើខ្ទេចអស់ !!!
ត្រូវភ្លៀងព្យុះខ្យល់មិនខ្វល់ខំស៊ូ
មិនខ្ចីថ្ងួចថ្ងូរដូចជាម៉ែពុក
ប្រឹងណាស់ខំណាស់យប់ថ្ងៃសម្រុក
ដើម្បីកូនសុខម៉ែពុកពុះពារ ។
ប្រឹងរស់ឲ្យបានទោះពិបាកកាយ
ផ្តល់ក្តីសប្បាយនិងម្លប់ជ្រកពួន
ជាគំរូល្អទុកជាខ្នាតក្បួន
ទុកឲ្យបងប្អូនគ្រាន់ដាស់តឿនចិត្ត !!!
Ly Sambath តាំងចិត្តឲ្យបានដោយស្មោះស្ម័គ្រ
ផ្តល់ភាពត្រជាក់ដល់គ្រប់ប្រាណ
ដូចជាដើមឈើធ្វើម្លប់បាន
ផ្តល់ភាពក្លាហានគ្មានហ្មងសៅ។
Lim Rainsey រុក្ខាជ្រែកថ្មដុះល្អប្រណីត
កំណាព្យចាប់ចិត្តដិតន័យខ្លឹមសារ
សង្ឃឹមចិត្តត្រាប់តាមជាតិមរុក្ខា
គ្រប់រូបខេមរាជាក់ច្បាស់ឈ្នះមារ។
ឧត្តរ ផ្កាយជ័យ ដើមឈើបានផ្ដល់ផលជាប្រយោជន៍
អន់ណាស់យ៉ាងហោចម្លប់ជននានា
ស៊ូត្រូវកំដៅត្រជាក់វេទនា
សុខចិត្តគ្រាំគ្រាឈរនៅជាម្លល់ ។
មានន័យណាស់លោកពូ Var Phalla
ម្លប់ឈើប្រៀបបានប្រាណពុកម៉ែ
ខិតខំគ្មានល្ហែថែកូនដាក់ទុក
ដល់កូនប្រុសស្រីមិនដែលរើសមុខ
រឿងរ៉ាវសុខទុក្ខម៉ែពុករ៉ាប់រង ។
-- គួរយកដើមឈើធ្វើជាតួយ៉ាង
ជាគ្រឿងសំអាងទុកដាស់តឿនចិត្ត
ដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិត
បាំងអោយញាតិមិត្តជិតត្រជាក់កាយ វ៉ា ផលា
ប្រឹងឈរ តស៊ូ ប្ដូរផ្ដាច់ត្រដរ
ដុះទើរ លើថ្ម ក៏ខំប្រឹងរស់
ផ្ដល់ម្លប់ ត្រជាក់ ដោយភក្ដីស្មោះ
ដូចចិត្ត សប្បុរស របស់ពុកម៉ែ !!!
ពុកម៉ែមិនខ្វល់ទោះត្រូវខ្យល់ព្យុះ
ពុកម៉ែពារពុះខន្តីសម្រុក
មិនខ្ចីថ្ងួចថ្ងូរទ្រំាទ្ររងទុក្ខ
ត្រដាងម្លប់សុខឲ្យកូនរស់ស្រួល ។
សប្បុរសសន្ដោសប្រោសប្រាណមេត្តា
ដល់បុត្រធីតាជាអចិន្ត្រៃ
កាយចិត្តលំបាកម៉ែពុកមិនស្តី
ឲ្យតែបុត្រថ្លៃរស់បានស្រួលសុខ ។
ទម្ងន់លើសលុប ទោះយប់ព្រលប់ ម៉ែពុកខំប្រឹង
ចង់ឲ្យកូនស្ងួន មាំមួនរឹងប៉ឹង រស់មានលំនឹង
ជីវិតប្រពៃ !!!
ត្រូវភ្លៀងខ្យល់ព្យុះពុះពារតស៊ូ
មិនថ្ងូររអ៊ូស្វះស្វែងសម្រុក
ឱហាតសង្វាតនេះហើយម៉ែពុក
ដើម្បីកូនសុខឥតគិតគ្រោះថ្នាក់ ។
ប្រឹងត្រដររស់ទោះពិបាកកាយ
ផ្តល់មធ្យោបាយនិងម្លប់ពឹងពាក់
ដូចជាដើមឈើផ្ដល់ម្លប់ជ្រកស្នាក់
ដោយភក្ដីស្មគ្រនឹងកូនគ្រប់គ្រា ។