Tuesday, 7 July 2015

២៨៩- បានដោយលំបាក


1 comment:

  1. **** បានដោយពិបាក ****
    ផ្សព្វផ្សាយដោយ គេហដ្ឋាន អភិរក្ស មរតកព្រះពុទ្ធសាសនាខ្មែរ
    ម៉ិញ សាវ៉ាន / ហ៊ិម ឆាន់ / វ៉ាត ភិរក្ស
    **** បទពាក្យ ៧ ****
    ងាយពត់លត់ច្នៃមាសត្បូងពេជ្រ
    ពីថ្មគគ្រិចទៅភ្លឺថ្លា
    តែមិនងាយពត់ចិត្តអាត្មា
    ឲ្យផុតតណ្ហាកាមលោកិយ ។
    លោភៈទោសៈមារព័ន្ធ
    ញាំញីជិះជាន់ចិត្តប្រក្រតី
    ព្យុះលោកធម៌ប៉ះយប់ថ្ងៃ
    ជាហេតុបច្ច័យជាប់ជំពាក់ ។
    មានតែទានសីលនិងភាវនា
    ព្រះពុទ្ធមាគ៌ាអមតៈ
    អាចក្តិចកិលេសឲ្យរឹលរាក់
    ចិត្តកាយត្រជាក់ជួបសិរី ។
    ចិត្តដែលច្នៃបានក្សាន្តផុតទុក្ខ
    រស់នៅជាសុខក្នុងលោកិយ
    បុណ្យផលរុញច្រានដល់សួគ៌ល័យ អាចជាបច្ច័យជួបនិព្វាន ។
    ដោយ ឧបាសក ហ៊ិម ឆាន់

    ដែករឹងគេពត់លត់ដំបាន
    ធ្វើរាងសណ្ឋានតាមចិត្តច្នៃ
    បើចង់ពត់ចិត្តឲ្យប្រពៃ
    យ៉ាកដូចដាំព្រៃលើផ្ទាំងថ្ម ។

    ចិត្តដែលច្នៃបានក្សាន្តសុក្រឹត
    សាងតែសុចរិតស្ថិតក្នុងធម៌
    សុខសាន្តក្សាន្តស្ងប់មិនញាប់ញ័រ
    ឆ្លងព្យុះលោកធម៌មិនតក់ស្លុត ។

    ទានសីលភាវនាត្រៃសិក្ខា
    មរតកថ្លៃថ្លាព្រះសម្ពុទ្ធ
    នាំចិត្តនិងកាយឲ្យឆ្លងផុត
    ចាកភាពស្មុតទ្រុឌនៃវដ្ដៈ ។

    ចិត្តដែលលត់បានក្សាន្តសុខា
    កិលេសតណ្ហារៀវរួញរាក់
    ក្តិចក្តីហួងហែងជាប់ជំពាក់
    ឆ្លុះឃើញផ្លូវមគ្គមានមង្គល ។

    ព្រះពុទ្ធមាគ៌ាផ្លូវត្រង់ត្រូវ
    នាំសត្វដើរទៅឆ្លងបានដល់
    ផុតកើតផុតស្លាប់ផុតកង្វល់
    ជួមមគ្គជួបផលដល់និព្វាន !!!!




    ReplyDelete